មួយពព្រិចភ្នែកសោះរថយន្ត​យីឌុប បុកជាមួយម៉ូតូ​វីវ៉ា ស្លាប់​០១នាក់ និង​របួសធ្ងន់​០១នាក់

ខេត្តសៀមរាប៖វេលាម៉ោង២០ៈ៤០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅលេីផ្លូវជាតិលេខ៦ ត្រង់ចំណុចនិយាមកា (១៧៤០៦​-​៦១៣៧៣) ភូមិយាង ឃំុឫស្សីលក ស្រុកជីក្រែង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ ស្លាប់​០១នាក់និង របួសធ្ងន់​០១នាក់ ។ បង្កឡើងដោយ​រថយន្តម៉ាកHINO យីឌុប ពាក់ស្លាកលេខភ្នំពេញ4A-1945 (អ្នកបើកបរគេចខ្លួន) បើកទិសដៅពីលិចទៅកេីត លុះដល់កន្លែងកើតហេតុ បានបុកជាមួួយនិងម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ (អត់ស្លាកលេខ) បើកបរដោយឈ្មោះ​...

“មាន់ស្រែ” កំពុងល្បីខ្លាំងដល់ប្រទេសថៃនោះដោយមានការយកទៅរាំ cover បង្ហោះពេញបណ្តាញសង្គមថៃ(មានវីដេអូ)

បទចម្រៀងមានចំណងជើង “មាន់ស្រែ” ដែលបកស្រាយដោយកញ្ញា រ៉ាប៊ី កំពុងតែទទួលបានការគាំទ្រជាខ្លាំង ដោយមានការចូលទស្សនាពេញបណ្តាញសង្គមចំនួនរាប់លានដង និងមានការចាក់រាំកម្សាន្តសឹងតែគ្រប់កន្លែង។ ជាពិសេសបទចម្រៀងខ្មែរមួយបទនេះ កំពុងទទួលបានការគាំទ្រជាខ្លាំង នៅឯប្រទេសថៃ ដោយមានការយកទៅរាំ cover បង្ហោះពេញបណ្តាញសង្គមថៃ។ជាមួយគ្នានេះផងដែរនៅថ្ងៃនេះផលិតកម្មថោន បានបញ្ចេញ MV បទចម្រៀង “មាន់ស្រែ” ជាថ្មី ក្រោយពីទទួលបានការរិះគន់ដោយ MV មុនមានភាពមិនសុីនឹងអត្ថន័យនៃបទចម្រៀងនិងមានការរាំរែក ជក់បារី ជល់មាន់ នៅក្នុងក្លឹប...

ស្រុកមុខកំពូលថ្នាក់ចរាចរណ៍ រវាងរថយន្ត នឹងម៉ូតូបណ្តាលអោយស្លាប់០១នាក់

ស្រុកមុខកំពូល: ថ្ងៃអង្គារ០៦កើត ខែផល្គុន ព.ស២៥៦១ គ.ស ២០១៨ ត្រូវនឹងថ្ងៃទី២០.០២.២០១៨ម្សិលមិញនេះករណី: គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត នឹងម៉ូតូបណ្តាលអោយស្លាប់០១នាក់ ប្រុស០១ នាក់ និងខូចខាត រថយន្ត ០១គ្រឿង និងម៉ូតូ០១គ្រឿង-កើតហេតុនៅថ្ងៃអង្គារ០៦កើត ខែផល្គុន ព.ស២៥៦១ គ.ស ២០១៨ ត្រូវនឹងថ្ងៃទី២០,០២,២០១៨ វេលាម៉ោង១៦,០០ នាទីលើផ្លូវជាតិ លេខ៦ចន្លោះគីឡូមែត្រលេខ៣០_៣១ចំណុចភូមិព្រែកយាយហ៊ិន១...

រថយន្តដឹកត្រី ព្រលៈជាមួយរថយន្តសាំយ៉ុងបណ្តាលអោយមនុស្ស៥នាក់រងរបួសធ្ងន់ស្រាលទាំងព្រឹក

ខេត្ត​ព្រះសីហនុ៖ កាលពីវេលាម៉ោងជិត៧ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះនៅផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២០៧-២០៨​ ស្ថិតនៅ​ភូមិ​ស្មាច់ដែង​ ឃុំ​រាម​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំដឹកត្រី ​ ០១គ្រឿង​ម៉ាក​ HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ​កំពត​2A-0786 និងរថយន្តសាំយ៉ុង ពណ៌​ ស្លែ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2L-3189 មានទិសដៅពី​ផ្ទុយ​គ្នា​ បណ្តាលអោយមនុស្ស៥នាក់(ស្រី២នាក់ ,ក្មេងតូចម្នាក់)ដែលជិះក្នុងរថយន្តតួរីសរងរបួស...

រថយន្តបុក​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​

(​កំពង់ស្ពឺ​)៖​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៩.៩០​ត្រង់ចំណុច​ភូមិ​ទី​៤​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៨​។​ ​សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហ្វូ​ស៊ូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​3A-0218 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​បើកបរ​ពី​លិចទៅ​កើត​។​លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក វ៉េវ​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ សុខ ហ៊ីម ភេទ​ស្រី អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​កងមាស ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច​ឌុប​កូន​ឈ្មោះ ស្នា ហៃ ភេទ​ប្រុស អាយុ​៦​ឆ្នាំ​បណ្ដាល​ឲ្យ​ក្មេងប្រុស​ស្លាប់​នៅ​កន្លែង​និង​ម្តាយ​រងរបួស​ធ្ងន់​។​ ​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​រត់គេចខ្លួន​អ្នករងរបួស​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​មន្ទី​ពេទ្យ​សព​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​។​ ប្រភព៖Facebook​ ​​Ny Savuth

ស្ត្រីវ័យចំណាស់ម្នាក់គេចវេសពីជំងឺប្រចាំកាយ បានសម្រេចចិត្តធ្វើអត្តឃាតចង.ចសម្លាប់ខ្លួន

ស្ត្រីវ័យចំណាស់ម្នាក់គេចវេសពីជំងឺប្រចាំកាយ បានសម្រេចចិត្តធ្វើអត្តឃាតចង.ចសម្លាប់ខ្លួន (ខេត្តព្រៃវែង) ៖ ស្ត្រីវ័យចំណាស់ម្នាក់បានសម្រេចចិត្ត ធ្វើអត្តឃាតចងកសម្លាប់ខ្លួនព្រោះមានជំងឺប្រចាំកាយ ហេតុការណ៍នេះកើតឡើង នៅថ្ងៃ អាទិត្យ ១៥ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ៥.០០ នាទី...

អគ្គីភយ័ឆេះក្លឹបកំសាន្តLVបណ្តាលអោយអ្នកចម្រៀងម្នាក់ រងរបួសរលាកភ្លើងធ្ងន់ធ្ងរ

ក្រុងព្រះសីហនុ៖សមត្ថកិច្ចអោយដឹងថា មានអគ្គីភយ័ឆេះក្លឹបកំសាន្តLV (អិលវី) កាលពីវេលាម៉ោង២៣និង៥៥នាទីយប់ថ្ងៃទី២១កុម្ភៈ២០១៨ ផ្នែកខាងក្នុង ត្រង់ម្តុំឆាកប្រគុំតន្ត្រី បណ្តាល អោយអ្នកចម្រៀងម្នាក់ រងរបួសរលាកភ្លើងធ្ងន់ធ្ងរ ក្នុងនោះសមត្ថកិច្ចក្រុមពន្លត់ពន្លត់អគ្គីភយ័ពីបណ្តាអង្គភាពផ្សេងៗបានអន្តរាគមន៍ជួយពន្លត់រហូតដល់ម៉ោងជាង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២កុម្ភៈឆ្នាំ២០១៨ ទើបអាច គ្រប់គ្រងបាន។ បើតាមសមត្ថកិច្ចបញ្ជាក់ថា អ្នកចម្រៀងដែលរងរបួសរលាកភ្លើងធ្ងន់ធ្ងរនោះឈ្មោះ បូ ចាន់ណាក់ហៅវេហា ភេទប្រុសអាយុ ៣២ឆ្នាំ ជាអ្នកចម្រៀងប្រចាំក្លឹប ភ្លាមៗត្រូវបានពេទ្យមូលដ្ឋានជួយសង្គ្រោះបឋម រួចទើបបញ្ជូនបន្តទៅសង្គ្រោះនៅរាជធានីភ្នំពេញ។ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃអគ្គីភយ័នេះ ថាបណ្តាលមកពីមូលហេតុអ្វីនៅឡើយ...

ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និងរងរបួសម្នាក់នៅខេត្តសៀមរាប

សៀមរាប៖ ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិតនៅ​ចំណុច​ផ្លូវ​កូ​ម៉ៃ អតីត​ស្តា​ត​ចាស់​ក្នុង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី៥ ខែមិថុនា ឆ្នាំ២០១។ មុនពេល​កើតហេតុ​នោះ​ម៉ូតូ​ម៉ាក​ស៊ូ​ម័​រ​មួយគ្រឿង បាន​បើក​បុក​ជាមួយ​ម៉ូតូ​ស្គុ​ប​ពី នៅ​ចំណុចកើតហេតុ​ដោយ​ជនរងគ្រោះ​ដែល​ស្លាប់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គុ​ប​ពី។ដោយឡែក​ភាគី​ជិះ​ម៉ូតូ​ម៉ាក​ស៊ូ​ម័​រ សមត្ថកិច្ច​មិន​បញ្ជាក់ថា​មានឈ្មោះ​អ្វី ហើយ​រងរបួស​នោះដែរ។ សមត្ថកិច្ច​កំពុង​ស្វែងរក​សាច់ញាតិ ខណៈពេល​នោះដែរ​ភ្លៀង​កំពុង​ធ្លាក់​យ៉ាងខ្លាំង ហើយ​សាកសព​ត្រូវបាន​លើក​ចេញពី​កន្លែងកើតហេតុ​រង់ចាំ​គ្រួសារ។ សាកសព​ត្រូវបាន​លើក​ចេញពី​កន្លែងកើតហេតុ ដើម្បី​រង់ចាំ​គ្រួសារ​មក​ទទួលយក។ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ខណៈពេល​ដែក​ក្នុង​ក្រុង​សៀមរាប​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​នា​រសៀល​ថ្ងៃនេះ៕ រូបភាព

ឃាតករឈ្មោះជ្រាំង ភូ ដែលបានសំលាប់ប្រពន្ធនិងកូន២នាក់នៅចំនុចភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ

ឃាតករឈ្មោះជ្រាំង ភូ ដែលបានសំលាប់ប្រពន្ធនិងកូន២នាក់នៅចំនុចភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នោះត្រូវចាប់ខ្លួនបានហេីយ ដោយសមត្ថកិច្ចនគរបាល ខេត្តត្បូងឃ្មុំ ជាម្ចាស់ករណី សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រធានក្រុមដឹកនាំCPU ព្រមទាំងស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានតាមប្រមាញ់ដោយប្រេីប្រាស់វិធានការជំនាញ ហេីយឈានទៅចាប់ខ្លួនឃាតករបាននៅថ្ងៃទី ០៥​ ខែមេសា ឆ្នាំ២០១៨ នៅចំនុចភូមិពោធិវង្ស សង្កាត់បន្សាយរក្ស ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅម៉ោង​១៧:០៥នាទីខណះដែលជនល្មេីសបំរុងគេចខ្លួនទៅប្រទេសថៃ។...

កូនចិត្តពាលប្រសារច្រានឪពុកក្មេកធ្លាក់ពីលើគ្រែបណ្តាលឱ្យបោកក្បាលទៅនិងគល់ឈើស្លាប់

ខេត្តក្រចេះ៖ ករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់បង្ករឡើងដោយកូនប្រសារទាស់ពាក្យសំដីគ្នានិងក៏ច្រានឪពុកក្មេកទម្លាក់ពីលើគ្រែបោកក្បាលចំគល់ឈើរងរបួសធ្ងន់ក្រោយមកបាន១ថ្ងៃក៏ស្លាប់។ ហេតុការណ៍អំពើហឹង្សារនេះបានកើតឡើងនៅវេលាម៉ោង១៥.០០នាទីថ្ងថ្ងៃអង្គារ៍៣កើតខែពិសាខឆ្នាំចសំរិទ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨នៅចំណុចស្រែរយ៉ាភូមិត្នោត ឃុំស្រែជេះ ស្រុកសំបូរខេត្តក្រចេះ។ ប្រភពពីនគបាលស្រុកសំបូរបានឱ្យដឹងថា៖ អំពើហឹង្សារនេះបង្ករឡើងដោយឈ្មោះស៊ូ ចេត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិមិល មានទីលំនៅភូមិឃុំកើតហេតុខាងលើដែលបានច្រានឪពុកក្មេកឈ្មោះព្លូត តូប ភេទប្រុសអាយុ៧៨ឆ្នាំ ជនជាតិក្រោល ឱ្យធ្លាក់ពីលើគ្រែរហើយបោកក្បាលចំទៅនិងគល់ឈើបណ្តាលអោយសន្លប់។ ខណះជនរងគ្រោះឈ្មោះព្លូត តូប នោះស្ទុះមកវាយខ្លួន (ឈ្មោះស៊ូ ចេត) ជាកូនប្រសារ។ លុះស្អែកឡើងវេលាម៉ោង១២.៣០នាទីថ្ងៃពុធ៤កើតខែពិសាខឆ្នាំចសំរិទ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១៨ខែមេសា ឆ្នាំ២០១៨ឈ្មោះព្លូត តូបត្រូវជាឪពុកក្មេកនោះក៏បានស្លាប់តែម្តង។ បន្ទាប់ពីជនរងគ្រោះខាងលើបានស្លាប់ភ្លាមនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែជេះក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋានកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តច្រចេះចាត់ការតាមនិតិវិធីច្បាប់៕

Follow us

0FansLike
29,100SubscribersSubscribe

Latest news