បទចម្រៀងមានចំណងជើង “មាន់ស្រែ” ដែលបកស្រាយដោយកញ្ញា រ៉ាប៊ី កំពុងតែទទួលបានការគាំទ្រជាខ្លាំង ដោយមានការចូលទស្សនាពេញបណ្តាញសង្គមចំនួនរាប់លានដង និងមានការចាក់រាំកម្សាន្តសឹងតែគ្រប់កន្លែង។ ជាពិសេសបទចម្រៀងខ្មែរមួយបទនេះ កំពុងទទួលបានការគាំទ្រជាខ្លាំង នៅឯប្រទេសថៃ ដោយមានការយកទៅរាំ cover បង្ហោះពេញបណ្តាញសង្គមថៃ។ជាមួយគ្នានេះផងដែរនៅថ្ងៃនេះផលិតកម្មថោន បានបញ្ចេញ MV បទចម្រៀង “មាន់ស្រែ” ជាថ្មី ក្រោយពីទទួលបានការរិះគន់ដោយ MV មុនមានភាពមិនសុីនឹងអត្ថន័យនៃបទចម្រៀងនិងមានការរាំរែក ជក់បារី ជល់មាន់ នៅក្នុងក្លឹប ជាដើម។ ដោយ MV ថ្មីនេះ មានការថតបង្ហាញពីទិដ្ឋភាព និងជីវភាព នៅតាមទីជនបទ និងបង្ហាញក្បាច់រាំ ក៍ទទួលបានការកោតសរសើរពីអ្នកគាំទ្រ។ តោះមកមើលវីដេអូនៅខាងក្រោម៖
តោះមកមើលវីដេអូនៅខាងក្រោម៖
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Home Entertainment “មាន់ស្រែ” កំពុងល្បីខ្លាំងដល់ប្រទេសថៃនោះដោយមានការយកទៅរាំ cover បង្ហោះពេញបណ្តាញសង្គមថៃ(មានវីដេអូ)