ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោងជិត៧ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៧-២០៨ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំដឹកត្រី ០១គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខកំពត2A-0786 និងរថយន្តសាំយ៉ុង ពណ៌ ស្លែ ពាក់ផ្លាកលេខភ្នំពេញ2L-3189 មានទិសដៅពីផ្ទុយគ្នា បណ្តាលអោយមនុស្ស៥នាក់(ស្រី២នាក់ ,ក្មេងតូចម្នាក់)ដែលជិះក្នុងរថយន្តតួរីសរងរបួស ក្នុងនោះមាន៤នាក់រងរបួសធ្ងន់ ។
ករណីនេះ បើតាមអ្នកឃើញហេតុការណ៍ផ្ទាល់ថា កើតឡើងពេលដែលរថយន្តដឹកត្រីទិសដៅចូលទៅក្រុងព្រះសីហនុ បំរុងបើកវ៉ាជែងរថយន្តដឹកកម្មករ ប៉ុន្តែវ៉ាមិនផុត ក៍ជ្រុលទៅបុករថយន្តតួរីសដឹកអ្នកដំណើរដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ៕
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព