ស្រុកមុខកំពូល: ថ្ងៃអង្គារ០៦កើត ខែផល្គុន ព.ស២៥៦១ គ.ស ២០១៨ ត្រូវនឹងថ្ងៃទី២០.០២.២០១៨ម្សិលមិញនេះករណី: គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត នឹងម៉ូតូបណ្តាលអោយស្លាប់០១នាក់ ប្រុស០១ នាក់ និងខូចខាត រថយន្ត ០១គ្រឿង និងម៉ូតូ០១គ្រឿង-កើតហេតុនៅថ្ងៃអង្គារ០៦កើត ខែផល្គុន ព.ស២៥៦១ គ.ស ២០១៨ ត្រូវនឹងថ្ងៃទី២០,០២,២០១៨ វេលាម៉ោង១៦,០០ នាទីលើផ្លូវជាតិ លេខ៦ចន្លោះគីឡូមែត្រលេខ៣០_៣១ចំណុចភូមិព្រែកយាយហ៊ិន១ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្តាល។បង្កឡើង ដោយសារម៉ូតូ មួយគ្រឿងម៉ាកC១០០កូរ៉េ ពណ៍ក្រហម ពាក់ផ្លាកលេខភនំពេញ1AL- 2861បើកបរដោយ ឈ្មោះផាត សុផារិត ភេទប្រុស អាយុ៣៥ ឆ្នាំមានទីលំនៅភូមិ ព្រែកយាយហ៊ិន២ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ធ្វើដំណើរពីជើង ទៅត្បូងលុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងទៅទិសខាងកើត បណ្ដាលអោយរថយន្ត មួយ គ្រឿង ម៉ាកMazeses ពណ៍ទឹកមាស ពាក់ ផ្លាកលេខ 2Q-4046 (អ្នកបើកបរ រត់គេចបាត់)ដែល ធ្វើដំណើរពី ជើងទៅត្បូង ហើយបានមកបុកម៉ូតូដែលបត់ឆ្វេងខាងលើ បណ្ដាលអោយស្លាប់ ដល់អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុ។ក្រោយពីទទួលពត៍មានកំលាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែង និងយក រថយន្តនិងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ចំពោះសព ជំនាញ យើងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។សេចក្ដីសន្និដ្ឋាន ដោយអ្នកបើកបរម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នចំណែកឯរថយន្តបើកបរក្នុងស្ថានភាពល្បឿនលឿន។

រូបភាព

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here