(​កំពង់ស្ពឺ​)៖​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៩.៩០​ត្រង់ចំណុច​ភូមិ​ទី​៤​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៨​។​

​សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហ្វូ​ស៊ូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​3A-0218 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​បើកបរ​ពី​លិចទៅ​កើត​។​លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក វ៉េវ​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ សុខ ហ៊ីម ភេទ​ស្រី អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​កងមាស ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច​ឌុប​កូន​ឈ្មោះ ស្នា ហៃ ភេទ​ប្រុស អាយុ​៦​ឆ្នាំ​បណ្ដាល​ឲ្យ​ក្មេងប្រុស​ស្លាប់​នៅ​កន្លែង​និង​ម្តាយ​រងរបួស​ធ្ងន់​។​

​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​រត់គេចខ្លួន​អ្នករងរបួស​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​មន្ទី​ពេទ្យ​សព​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​។​
ប្រភព៖Facebook​ ​​Ny Savuth

LEAVE A REPLY

Please enter your comment!
Please enter your name here