ករណី:រំលោភសេពសន្ថវៈកើតហេតុថ្ងៃចន្ទ័១កើតខែបុស្ស ឆ្នាំរកា ឆ្នាំ ពស ២០៦១ត្រូវនឹងថ្ងៃទី១៨ខែ ធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង ០២ និង០០នាទី។នៅចំនុចបន្ទប់គេងរបស់ឈ្មោះ ស.ស.ណ (ដែលជាផ្ទះជនសង្ស័យ)ស្ថិតក្នុងភូមិ ព្រែករុនឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ ស.ស.ណ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ អ្នករត់តុកាហ្វេ ស្នាក់ នៅក្នុងភូមិ ព្រែករុនឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។


ជនសង្ស័យ ឈ្មោះ អ៊ីវ វណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ មុខរបរ÷ម្ចាស់ហាង លក់កាហ្វេ( ឃាត់ខ្លួន)មានទីលំនៅភូមិ ព្រែករុន ឃុំ ព្រែកគយ ស្រុកស្អាង ខេត្ត កណ្តាល។វត្ថុតាងចាប់យកៈអាវយឺតដៃវែងពណ៌ក្រហមចំនួន០១ អាវយឺតពណ៌ខ្មៅចំនួន០១ខោជើងវែង ចំនួន១(យឺត)និងខោទ្រនាប់ពណ៌សចំនួន ០១ (មានសើមខោ)ជារបស់ជនរងគ្រោះ ខោជើងខ្លីពណ៌សឆ្នូតខៀវចំនួន០១(ជារបស់ឈ្មោះ អីវ វណ្ណា)។

សភាពរឿងហេតុ
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៧វេលាម៉ោង២០និង ០០នាទី ក្រោយពេលលក់ការហ្វេ រួចឈ្មោះអ៊ីវ វណ្ណា បានចូលដេកក្នុងបន្ទប់របស់ខ្លួន ចំណែកជនរងគ្រោះ ជាកម្មកររត់តុក៏បានចូលបន្ទប់ដេករបស់ខ្លួនជាធម្មតា។លុះវេលាម៉ោង២២និង០០នាទីថ្ងៃដដែលឈ្មោះអ៊ីវ វណ្ណា បានចូលមកបន្ទប់លួងលោមស្ទាបអង្អែលខ្លួនជនរងគ្រោះដើម្បីរួមភេទ ប៉ុន្តែនាងមិនព្រមទើបឈ្មោះអ៊ីវ វណ្ណា បានចូលដេកបន្ទប់ខ្លួនវិញ។រហូតដល់វេលាម៉ោង០២និង០០នាទីថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០១៧ ឈ្មោះ អ៊ីវ វណ្ណា បានចូលមកក្នុងបន្ទប់ជនរងគ្រោះលួងលោមម្តងទៀត។
ដោយបានដោះសម្លៀកបំពាក់ចេញពីខ្លួនរបស់ជនរងគ្រោះរួចបានស្ទាបអង្អែលប្រដាប់ភេទ ដោយមិនហ៊ានរើបម្រះឡើយពីព្រោះខ្លាចថៅកែរបស់ខ្លួនពេលជាមួយគ្នានោះឈ្មោះអ៊ីវ វណ្ណា រួចឈ្មោះអ៊ី វណ្ណា បានដើរចូលក្នុងបន្ទប់ខ្លួនវិញ។លុះព្រឹកឡើងខែឆ្នាំដដែល ជនរងគ្រោះបានទូរសព្ទ័មកម្តាយបង្កើតរបស់ខ្លួនរៀបរាប់អំពីរឿងហេតុខាងលើ។ក្រោយពេលទទួលបានពត៌មាននេះភ្លាមសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកគយបានអញ្ជើញឈ្មោះអ៊ីវ វណ្ណា មកធ្វើការសាកសួរ។នៅចំពោះមុខសមត្ថកិច្ចឈ្មោះអ៊ីវ វណ្ណា បានសារភាពថា÷ខ្លួនពិតជាបានស្ទាបអង្អែលប្រដាប់ភេទ ជញ្ជក់ដោះពិតប្រាកដមែន។បច្ចុប្បន្ន÷ជនសង្ស័យបានឃាត់ខ្លួននៅអធិការរដ្ឋាននគបាលស្រុកស្អាងដើម្បីបន្ដ អនុវត្តតាមនីតិវីធី ។
ប្រភព៖Eav Chamroeun

LEAVE A REPLY

Please enter your comment!
Please enter your name here