ស្ត្រីវ័យចំណាស់ម្នាក់គេចវេសពីជំងឺប្រចាំកាយ បានសម្រេចចិត្តធ្វើអត្តឃាតចង.ចសម្លាប់ខ្លួន

(ខេត្តព្រៃវែង) ៖ ស្ត្រីវ័យចំណាស់ម្នាក់បានសម្រេចចិត្ត
ធ្វើអត្តឃាតចងកសម្លាប់ខ្លួនព្រោះមានជំងឺប្រចាំកាយ ហេតុការណ៍នេះកើតឡើង នៅថ្ងៃ អាទិត្យ ១៥ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦១
ត្រូវនឹងថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ៥.០០ នាទី មានករណី ចងក សម្លាប់ខ្លួន មួយលើក នៅដើមអំពិលក្រោយផ្ទះ ស្ថិតក្នុងភូមិជ្រៃវាល ឃំុជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ជនរងគ្រោះត្រូវគេស្គាល់ថា ឈ្មោះ ឆេង រ៉ាន់ ភេទ ស្រី អាយុ ៥២ ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ មូលហេតុ: ជនរងគ្រោះមានជម្ងឺ ប្រចាំកាយ។
ក្រោយសមត្ថកិច្ចបានពិនិត្យរួច សពបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here