ខេត្តក្រចេះ៖ ករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់បង្ករឡើងដោយកូនប្រសារទាស់ពាក្យសំដីគ្នានិងក៏ច្រានឪពុកក្មេកទម្លាក់ពីលើគ្រែបោកក្បាលចំគល់ឈើរងរបួសធ្ងន់ក្រោយមកបាន១ថ្ងៃក៏ស្លាប់។

ហេតុការណ៍អំពើហឹង្សារនេះបានកើតឡើងនៅវេលាម៉ោង១៥.០០នាទីថ្ងថ្ងៃអង្គារ៍៣កើតខែពិសាខឆ្នាំចសំរិទ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨នៅចំណុចស្រែរយ៉ាភូមិត្នោត ឃុំស្រែជេះ ស្រុកសំបូរខេត្តក្រចេះ។

ប្រភពពីនគបាលស្រុកសំបូរបានឱ្យដឹងថា៖ អំពើហឹង្សារនេះបង្ករឡើងដោយឈ្មោះស៊ូ ចេត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិមិល មានទីលំនៅភូមិឃុំកើតហេតុខាងលើដែលបានច្រានឪពុកក្មេកឈ្មោះព្លូត តូប ភេទប្រុសអាយុ៧៨ឆ្នាំ ជនជាតិក្រោល ឱ្យធ្លាក់ពីលើគ្រែរហើយបោកក្បាលចំទៅនិងគល់ឈើបណ្តាលអោយសន្លប់។

ខណះជនរងគ្រោះឈ្មោះព្លូត តូប នោះស្ទុះមកវាយខ្លួន (ឈ្មោះស៊ូ ចេត) ជាកូនប្រសារ។

លុះស្អែកឡើងវេលាម៉ោង១២.៣០នាទីថ្ងៃពុធ៤កើតខែពិសាខឆ្នាំចសំរិទ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១៨ខែមេសា ឆ្នាំ២០១៨ឈ្មោះព្លូត តូបត្រូវជាឪពុកក្មេកនោះក៏បានស្លាប់តែម្តង។

បន្ទាប់ពីជនរងគ្រោះខាងលើបានស្លាប់ភ្លាមនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែជេះក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋានកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តច្រចេះចាត់ការតាមនិតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here