ក្រុងព្រះសីហនុ៖សមត្ថកិច្ចអោយដឹងថា មានអគ្គីភយ័ឆេះក្លឹបកំសាន្តLV (អិលវី) កាលពីវេលាម៉ោង២៣និង៥៥នាទីយប់ថ្ងៃទី២១កុម្ភៈ២០១៨ ផ្នែកខាងក្នុង ត្រង់ម្តុំឆាកប្រគុំតន្ត្រី បណ្តាល អោយអ្នកចម្រៀងម្នាក់ រងរបួសរលាកភ្លើងធ្ងន់ធ្ងរ ក្នុងនោះសមត្ថកិច្ចក្រុមពន្លត់ពន្លត់អគ្គីភយ័ពីបណ្តាអង្គភាពផ្សេងៗបានអន្តរាគមន៍ជួយពន្លត់រហូតដល់ម៉ោងជាង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២កុម្ភៈឆ្នាំ២០១៨ ទើបអាច គ្រប់គ្រងបាន។ បើតាមសមត្ថកិច្ចបញ្ជាក់ថា អ្នកចម្រៀងដែលរងរបួសរលាកភ្លើងធ្ងន់ធ្ងរនោះឈ្មោះ បូ ចាន់ណាក់ហៅវេហា ភេទប្រុសអាយុ ៣២ឆ្នាំ ជាអ្នកចម្រៀងប្រចាំក្លឹប ភ្លាមៗត្រូវបានពេទ្យមូលដ្ឋានជួយសង្គ្រោះបឋម រួចទើបបញ្ជូនបន្តទៅសង្គ្រោះនៅរាជធានីភ្នំពេញ។ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃអគ្គីភយ័នេះ ថាបណ្តាលមកពីមូលហេតុអ្វីនៅឡើយ ដោយរង់ចាំការស្រាវជ្រាវលំអិតសិន៕

រូបភាព

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here