រយ:ពេល០៣ថ្ងៃ : ប្រតិបត្តិការណ៍បង្ក្រាបចោរ៣ខេត្តបានជោគជយ័

ខេត្តកណ្តាល រយ:ពេល០៣ថ្ងៃ : ប្រតិបត្តិការណ៍បង្ក្រាបចោរ៣ខេត្តបានជោគជយ័ ។(11-13.3.2018 ) នគរបាលព្រហ្មទណ្ឌធ្ងន់ និងស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យ០៦នាក់ ទាក់ទិនករណីវាយប្លន់យកម៉ូតូ និងបន្តពន្លាតសមត្ថកិច្ចបើកទីតាំងទទួលផលចោរកម្មចំនួន០៥កន្លែងនៅខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង និង ឃាត់មុខសញ្ញាទទួលផលចោរកម្មបាន ៦នាក់ថែមទៀត សរុបឃាត់ខ្លួនបាន ១២នាក់។ កិច្ចប្រតិបត្តិការណ៍នេះដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងខេត្តកណ្តាលលោកឧ.ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល...

ជនជាតិវៀតណាមម្នាក់បង្រុងនឹងគាស់ផ្ទះតែសំណាងល្អត្រូវបានប៉ុលិសឃាត់ខ្លួនទាន់

ក្រុងតាខ្មៅ:ថ្ងៃច័ន្ទ៥រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥.០២.២០១៨ +ករណី:ប៉ុនប៉ង់លួចគាស់ផ្ទះ កើតហេតុនៅថ្ងៃទី០៣.០២.១៨ វេលាម៉ោង០៣:០៥នាទី (ទៀបភ្លឺ) ស្ថិតនៅចំណុច ខាងមុខរោងចក្រយូនិត ក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ជនល្មើសឈ្មោះ ង្វៀង តាំង ជឿង ភេទ ប្រុស អាយុ២៧ឆ្នាំ សញ្ជាតិវៀតណាមមានទីលំនៅភូមិតាង៉ូវ សង្កាត់ច្បារអំពៅ១ខណ្ឌ័ច្បារអំពៅ រាជធានីភ្នំពេញ។មុខរបរដើរទិញអេតចាយ (ឃាត់ខ្លួន)។វត្ថុតាងចាប់យក:ម៉ូតូ១គ្រឿងម៉ាកHONDA...

ជិះ​ម៉ូតូលឿនលើផ្លូវ​ងងឹត​ទៅជ្រុល​ទៅបុក​រ៉ឺម៉ក​សណ្ដោង​ពីក្រោយ បណ្ដាល​ឲ្យ​ផុង​លលា​ដ៏​ក្បាល​ស្លាប់ភ្លាមៗ

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង៩និង២០នាទី​យប់ ថ្ងៃទី១៨ ខែ​កម​រា ឆ្នាំ២០១៨ នៅតាម​បណ្ដោយ​ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​ខូ​យ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។ សព​ជនរងគ្រោះ មានឈ្មោះ ហ៊ុន តុលា ភេទ​ប្រុស អាយុ២៩ឆ្នាំ មុខ​របប មេការ​សំ​នង់ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ មាន​ស្រុកកំណើត ឃុំ​បារាយ ស្រុក​បារាយ ខេត្តកំពង់ធំ...

ស្វែងយល់ពីហេតុផលសំខាន់ៗ ដែលអាចនាំអ្នកទៅរកជំងឺមហារីកសួត

នៅពេលដែលនិយាយអំពីមូលហេតុដែលបង្កឲ្យមានជំងឺមហារីកសួត មូលហេតុចម្បង ដែលអ្នកនឹងឃើញមុនគេប្រាកដជាការជក់បារីជាមិនខាន។ ពិតណាស់ថា ផ្សែងបារីជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនទៀត ដែលបង្កឲ្យមានជំងឺមហារីកសួត តែក្រុមអ្នកជំនាញចង់បង្ហាញឲ្យអ្នកដឹងថា មិនត្រឹមតែអ្នកដែលជក់បារីផ្ទាល់ទើបអាចប្រឈមនឹងជំងឺមហារីកសួតនោះទេ សូម្បីតែអ្នកជក់បារីដោយប្រយោល (អ្នករស់នៅក្បែរនិងទទួលផ្សេងបារីពីអ្នកជក់ដោយផ្ទាល់) ក៏អាចប្រឈមនឹងការកើតមានជំងឺមហារីកសួតផងដែរ។ បើយោងតាមការស្រាវជ្រាវបានរកឃើញថា អ្នកដែលរស់នៅក្នុងតំបន់ដែលពោះពេញដោយផ្សេងបារី ឬអ្នកជក់បារីដោយប្រយោលនេះអាចប្រឈមទៅនឹងការកើតមានជំងឺមហារីកសួត ២៤% បើធៀបទៅនឹងអ្នកមិនដែលធ្លាប់ស្រូបផ្សែងបារីទាល់តែសោះ។ ហេតុផលមួយទៀតដែលអាចបង្កឲ្យអ្នកកើតជំងឺមហារីកសួតដែរនោះ គឺកត្តាដំណរពូជ ឬការចម្លងពីសមាជិកគ្រួសារណាមួយ ដែលធ្លាប់មានជំងឺនេះពីមុនមក។ មួយវិញទៀត គឺការស្រូបយកសារធាតុ Asbestos ដែលមាននៅក្នុងបរិយាកាយនៃតំបន់ដែលលោកអ្ននកំពុងរស់នៅ ឬធ្វើការងារ។ ហេតុផលបន្ទាប់បន្សំផ្សេងទៀតគឺការស្រូបយកឧស្ម័នរ៉ាឌុង...

ឪពុកម្តាយ​ស្តីបន្ទោស​រឿង​ទុំ​មុន​ស្រគៀល​សម្រេចចិត្ត​ចងក សម្លាប់ខ្លួន​នៅ​ក្រោយផ្ទះ

កំពង់ស្ពឺ ៖នារី​វ័យក្មេង​ម្នាក់​តូចចិត្ត​និង​សង្សា​ក្បត់ចិត្ត ហើយ​ត្រូវ​ឪពុកម្តាយ​ស្តីបន្ទោស​រឿង​ទុំ​មុន​ស្រគៀល​សម្រេចចិត្ត​ចងក សម្លាប់ខ្លួន​នៅ​ចំណុច​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល៣០០ម៉ែត្រ​ស្ថិត​ក្នុងភូមិ​ថ្មី​ឃុំ​តា​សាល​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី១៧ខែ​កុ​ម្ភះ​ឆ្នាំ២០១៨។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​អត្តឃាត​ជន​ឈ្មោះ​ឡេង.ឈន​ភេទ​ស្រី​អាយុ១៧ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ។ តាម​សម្តី​ឪពុកម្តាយ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ពួកគាត់​បាន​ស្តាប់លឺ​កូន​និយាយ​ទូរ​សព្ទ័​ជាមួយ​សង្សារ​ដោយ​សុំ​លុយ​ពី​សង្សារ១០ម៉ឺន​ដើម្បី​យក​កូន​ចេញ។ ប្រភព​ដដែល​បន្តថា ដោយ​សុំ​លុយ​គេ​មិនបាន​ហើយ​គាត់​បាន​បន្ទោស​បន្តិចបន្តួច​នាង​ក៏​ចេញពីផ្ទះ​បាត់​រហូត​លុះដល់​វេលា​ពួកគាត់​រក​ក៏​ប្រទះឃើញ​កូន​ចងក​សម្លាប់​ដោយ​យក​ក្រមា​ពណ៌​ក្រហម​ចង​ជាប់​និង​ដើម​កំប៉េះ​កម្ពស់៣ម៉ែត្រ​ពី​ដី​ស្លាប់​បាត់ទៅហើយ រួច​គាត់​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​មក​ពិនិត្យ។ ក្រោយពី​ពិនិត្យ​រួច​និង​ទទួលស្គាល់​ពី​ក្រុមគ្រួសារ​ថា​សព​នារី​ខាងលើ​ពិតជា​ធ្វើអត្តឃាត​ខ្លួនឯង​ប្រាកដ​មែន​និង​បានប្រគល់ សព​ទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី។ រូបភាព

ឃាតករឈ្មោះជ្រាំង ភូ ដែលបានសំលាប់ប្រពន្ធនិងកូន២នាក់នៅចំនុចភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ

ឃាតករឈ្មោះជ្រាំង ភូ ដែលបានសំលាប់ប្រពន្ធនិងកូន២នាក់នៅចំនុចភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នោះត្រូវចាប់ខ្លួនបានហេីយ ដោយសមត្ថកិច្ចនគរបាល ខេត្តត្បូងឃ្មុំ ជាម្ចាស់ករណី សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រធានក្រុមដឹកនាំCPU ព្រមទាំងស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានតាមប្រមាញ់ដោយប្រេីប្រាស់វិធានការជំនាញ ហេីយឈានទៅចាប់ខ្លួនឃាតករបាននៅថ្ងៃទី ០៥​ ខែមេសា ឆ្នាំ២០១៨ នៅចំនុចភូមិពោធិវង្ស សង្កាត់បន្សាយរក្ស ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅម៉ោង​១៧:០៥នាទីខណះដែលជនល្មេីសបំរុងគេចខ្លួនទៅប្រទេសថៃ។...

រថយន្តម៉ាក HYUNDAI ពណ៌ស ប្រភេទដឹកទំនិញធុនតូចបានបុកបុរសម្នាក់អោយរបួសធ្ងន់រួចរត់គេចខ្លួនបាត់

ស្រុកកៀនស្វាយ: ថ្ងៃអាទិត្យ ១១រោជ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ១១.០២.២០១៨ម្សិលមិញនេះមាន ករណី:គ្រោះថ្នាក់ចរាចរណ៍ ផ្លូវ គោករវាង ម៉ូតូនិងរថយន្តបណ្តាលអោយរបួសធ្ងន់ ០១ នាក់ ភេទប្រុស និងបណ្តាលឲ្យម៉ូតូខូចធ្ងន់១ គ្រឿង ចំពោះរថយន្តខូចស្រាល១គ្រឿង កើតហេតុនៅៃថ្ងអាទិត្យ ១១រោជ ខែមាឃ ឆ្នាំរកា នព្វស័ក...

Follow us

0FansLike
29,100SubscribersSubscribe

Latest news