ខេត្តកំពង់ធំ៖នៅវេលាម៉ោង៦៖៣០នាទីព្រឹកព្រលឹមនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចភូមិត្បែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ឋត់មួយ ដែលបង្ករឡើងដោយរថយន្តម៉ាកហ៊ីយ៉ានដាយ ព្រលះកាមរីឆ្លាម លាន់់ដូចរន្ទះបណ្តាលឲ្យនារីជាបុគ្គលិកធនាគារអេស៊ីលីដា ចំនួន២នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុចំណែគឯ៣នាក់ទៀតរបួសធ្ងន់។

តាមប្រភពសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ ឲ្យដឹងថា មុនពេលកើតហេតុ រថយន្ត ហ៊ីយ៉ានដាយ ពណ៌ទឹកប្រាក់ លាយបៃតងគ្មានស្លាកលេខ បើកក្នុងល្បឿនលឿន បានបែកកង់ហើយរេចង្កូត ទៅបុករថយន្តម៉ាកកាមម៉ារីឆ្លាមពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2H-5743 របស់បុគ្គលិកធនាគារអេស៊ីលីដា ហើយជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក C100 កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខកណ្តាល1A-9184 បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសផងដែរ។

សមត្ថកិច្ចមូលដ្ឋានដដែលបានបន្តថា ជនរងគ្រោះបើកបររថយន្តកាមម៉ារីឆ្លាម ឈ្មោះ ហ៊ិន សុគន្ធា ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ, ទី២៖ ឈ្មោះ ពិន ចិន្ត្រា ភេទស្រី អាយុ៣២ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ, ទី៣៖ ឡូត លៀង ភេទប្រុស អាយុ២៤ឆ្នាំ រងរបួសធ្ងន់, ទី៤៖ ឈ្មោះ កែវ សំណាង ភេទប្រុស អាយុ២១ឆ្នាំ របួសធ្ងន់។ ចំណែកជនងរងគ្រោះទី៥៖ ឈ្មោះ ឆុន តូ ភេទប្រុស អាយុ៤១ឆ្នាំ របួសធ្ងន់ ជាអ្នកបើកបរម៉ូតូម៉ាក C100 កូរ៉េ ពណ៌ក្រហម។

រូបភាព

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here