ឃាតករឈ្មោះជ្រាំង ភូ ដែលបានសំលាប់ប្រពន្ធនិងកូន២នាក់នៅចំនុចភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នោះត្រូវចាប់ខ្លួនបានហេីយ ដោយសមត្ថកិច្ចនគរបាល
ខេត្តត្បូងឃ្មុំ ជាម្ចាស់ករណី សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រធានក្រុមដឹកនាំCPU ព្រមទាំងស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានតាមប្រមាញ់ដោយប្រេីប្រាស់វិធានការជំនាញ ហេីយឈានទៅចាប់ខ្លួនឃាតករបាននៅថ្ងៃទី ០៥​ ខែមេសា ឆ្នាំ២០១៨ នៅចំនុចភូមិពោធិវង្ស សង្កាត់បន្សាយរក្ស ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅម៉ោង​១៧:០៥នាទីខណះដែលជនល្មេីសបំរុងគេចខ្លួនទៅប្រទេសថៃ។ នៅពេលពេលចាប់ជននេះបាន សមត្ថកិច្ចបានរកឃេីញខ្សែក និងម៉ូតូរបស់ជនរងគ្រោះ(ជារបស់ប្រពន្ធ) ហេីយមានរយៈពេល០៤ថ្ងៃគត់គិតចាប់ពីថ្ងៃសំលាប់ប្រពន្ធ និងកូនមក។ ខណៈពេលនេះ ជនល្មេីសបាននឹងកំពុងនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំហេីយ។ ជននេះអាចប្រឈមមុខនឹងមាត្រា២០០នៃក្រម
និតិវិធីព្រហ្មទណ្ឌ ហេីយអាចជាប់គុកអស់មួយជីវិត ដោយឡែកពត៌មានពិស្តារ យេីងខ្ញុំនឹងជូនជាបន្តបន្ទាប់មក។ក្នុងនោះដែលយើងខ្ញុំសូមគោរពថ្លែងអំណរគុណជូនចំពោះ៖
១-ឯកឧត្តមនាយឧត្តមសេនីយ៏អគ្គស្នងការនគរបាលជាតិដែលបានចង្អុលដឹកនាំ។
២-ឯកឧត្តមនាយឧត្តមសេនីយ៏អគ្គស្នងការរងទទួលផែនព្រហ្មទណ្ឌដែលបានផ្តល់យោបល់ជំនាញ។
៣-ឯកឧត្តមឧត្តមសេនីយ៏ប្រធាននាយកដ្ឋានព្រហ្មទណ្ឌដែលបានសំរបសំរួលនិតិវិធី។
៤-លោកប្រធានក្រុមការងារCPU ដែលបានចុះប្រតិបត្តការផ្ទាល់
៥-លោកឧត្តមសេនីយ៏ទោ ស្នងការនគរបាលខេត្តឧត្តរមានជ័យដែលបានសហការណ៏យ៉ាងពេញទំហឹង រហូតចាប់បានជនដ៏ឃោរឃៅនេះ ដេីម្បីរៀបចំបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនីតិវិធីច្បាប់។

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here