ខេត្តសៀមរាប៖វេលាម៉ោង២០ៈ៤០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅលេីផ្លូវជាតិលេខ៦ ត្រង់ចំណុចនិយាមកា (១៧៤០៦​-​៦១៣៧៣) ភូមិយាង ឃំុឫស្សីលក ស្រុកជីក្រែង មានករណីគ្រោះថ្នាក់ចរាចរណ៍
រវាងរថយន្តនិងម៉ូតូ ស្លាប់​០១នាក់និង របួសធ្ងន់​០១នាក់ ។ បង្កឡើងដោយ​រថយន្តម៉ាកHINO យីឌុប ពាក់ស្លាកលេខភ្នំពេញ4A-1945 (អ្នកបើកបរគេចខ្លួន) បើកទិសដៅពីលិចទៅកេីត លុះដល់កន្លែងកើតហេតុ បានបុកជាមួួយនិងម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ (អត់ស្លាកលេខ) បើកបរដោយឈ្មោះ​ សយ មុំ ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិក្របៅ ឃុំសង្វេីយ ស្រុកជីក្រែង ខេត្តសៀមរាប (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នកជិះជាមួួយឈ្មោះ ផន ផាត ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិតាព្រហ្មឃំុសង្វេីយ ស្រុកជីក្រែង​ ខេត្តសៀមរាប (បួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យសូទ្រនិគម) ។​
រថយន្តនិងម៉ូតូ រក្សាទុកនៅអធិការនគរបាលស្រុកជីក្រែង ដើម្បី​កសាងសំនុំរឿង បន្ត​ចាត់ការ​តាមនីតិវិធី។​

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here