មួយពព្រិចភ្នែកសោះរថយន្ត​យីឌុប បុកជាមួយម៉ូតូ​វីវ៉ា ស្លាប់​០១នាក់ និង​របួសធ្ងន់​០១នាក់

ខេត្តសៀមរាប៖វេលាម៉ោង២០ៈ៤០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅលេីផ្លូវជាតិលេខ៦ ត្រង់ចំណុចនិយាមកា (១៧៤០៦​-​៦១៣៧៣) ភូមិយាង ឃំុឫស្សីលក ស្រុកជីក្រែង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ ស្លាប់​០១នាក់និង របួសធ្ងន់​០១នាក់ ។ បង្កឡើងដោយ​រថយន្តម៉ាកHINO យីឌុប ពាក់ស្លាកលេខភ្នំពេញ4A-1945 (អ្នកបើកបរគេចខ្លួន) បើកទិសដៅពីលិចទៅកេីត លុះដល់កន្លែងកើតហេតុ បានបុកជាមួួយនិងម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ (អត់ស្លាកលេខ) បើកបរដោយឈ្មោះ​...

សមត្ថកិច្ចស្រុកអង្គស្នួលបានបំបែកសុំណុំរឿងឃាតកម្ម និងបានឃាត់ខ្លួនឃាតករដែលជា(អ្នកប្រដាល់)មកផ្តន្ទាទោសតាមច្បាប់…

ស្រុកអង្គស្នួល៖ ថ្ងៃទី១៦.០១.២០១៨ករណី‌ ឃាតកម្មគឹតទុកជាមុន(រឹតកនឹងក្រម៉ាស្លាប់)កើត‌ហេតុ‌កាលពីថ្ងៃ‌ទី១១.០១.២០១៨នៅវេលាម៉ោងប្រហែល១៥.០០នាទីនៅចំណុចគុម្ពោតព្រៃ ស្ថិតនៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ជនរងគ្រោះ‌០១នាក់ឈ្មោះ ឃួន ឃឿន ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិគោល ឃំុទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនល្មើសចំនួន០១នាក់(ឃាត់ខ្លួន)ឈ្មោះ មុត ម៉ុន ភេទប្រុសអាយុ៣៣ឆ្នាំ (អតីតះអ្នកប្រដាល់ឈ្មោះផុល ភាព)ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអង្គតាសិតឃំុទួលព្រេជ...

ម៉ូតូ២គ្រឿងប្រលះគ្នាមួយទំហឹងបណ្ដាលអោយបុរសម្នាក់រងរបួសធ្ងន់១ម្នាក់

ករណី:គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងម៉ូតូន៨ងម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់១នាក់ ប្រុស របួសស្រាល១នាក់ប្រុស ម៉ូតូខូចស្រាល២គ្រឿងកើតហេតុនៅថ្ងៃទី១៦-០១-២០១៨វេលាម៉ោង៨-៤៥នាទីចំណុចគីឡូម៉ែត្រលេខ៥១-៥២ រវាងម៉ូតូនិងម៉ូតូទិសដៅបញ្ចាស់គ្នា។ សភាពរឿងហេតុ: នៅថ្ងៃខែកើតហេតុខាងលើ ឈ្មោះស សុចិត្រា ភេទប្រុសអាយុ២៥ឆ្នាំ ភូមិថ្មលឃុំ ចេក ស្រុក ស្វាយជ្រុំ ខេតស្វាយរៀង។ ជិះម៉ូតូ ម៉ាកYAMAHA EXCiTER GP ពណ៌ទឹកប៉ិច ទិសដៅអ្នកលឿងភ្នំពេញ ឈ្មោះ គា ប្រា ភេទប្រុសអាយុ51ឆ្នាំភូមិជ័យឧត្តមឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល។ ជិះម៉ូតូម៉ាកHONDADEAM125ពណ៌ខ្មៅពាក់ផ្លាកលេខបាត់ដំបង1I7592ទិសដៅភ្នំពេញ-អ្នកលឿងមកដល់ចំណុចកើតហេតុខាងលើឈ្មោះសសុចិត្រាជិះម៉ូតូវ៉ាឡានដល់ទ្រូងផ្លូវហើយជ្រុលចង្កូតមកបុកម៉ូតូឈ្មោះគាប្រាមកពីភ្នំពេញអ្នកលឿងបណ្តាលអោយរបួសធ្ងន់បច្ចុប្បន្នបញ្ជូនទៅមន្ទីពេទ្យនៅភ្នំពេញចំណែកឈ្មោះសសុចិត្រាគេចខ្លួនបាត់។ចំពោះម៉ូតូទាំង០២គ្រឿងក៏បានដឹកមករក្សាទុកនៅប៉ុស្តិដើម្បីរងចាំជំនាញករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូទាំងពីរ មិនប្រកាន់ស្តាំ...

រថយន្តបុក​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​

(​កំពង់ស្ពឺ​)៖​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៩.៩០​ត្រង់ចំណុច​ភូមិ​ទី​៤​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៨​។​ ​សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហ្វូ​ស៊ូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​3A-0218 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​បើកបរ​ពី​លិចទៅ​កើត​។​លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក វ៉េវ​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ សុខ ហ៊ីម ភេទ​ស្រី អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​កងមាស ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច​ឌុប​កូន​ឈ្មោះ ស្នា ហៃ ភេទ​ប្រុស អាយុ​៦​ឆ្នាំ​បណ្ដាល​ឲ្យ​ក្មេងប្រុស​ស្លាប់​នៅ​កន្លែង​និង​ម្តាយ​រងរបួស​ធ្ងន់​។​ ​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​រត់គេចខ្លួន​អ្នករងរបួស​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​មន្ទី​ពេទ្យ​សព​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​។​ ប្រភព៖Facebook​ ​​Ny Savuth

ពិតជាសាហាវណាស់ចាក់សំលាប់ទាំងស្រស់ៗដោយមិនខ្លាច់ឃាត់​ខ្លួន​ជនសាហាវពីរ​នាក់​ ពាក់ព័ន្ធ​​​ករណី​ឃាតកម្ម

ឧត្តរមានជ័យ ​៖ ​យុវជន​ពីរ​នាក់ ​ ដែល​ជា​ជន​ដៃដល់ ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ ស្រុក​ត្រពាំង ប្រាសាទ បញ្ជូន​ទៅ​តុលាការ ខេត្ត​ឧ​ត្ត​រ​មានជ័យ កាល​វេលា​ម៉ោង​១១​និង​៣០​នាទី នា​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៨ ​ ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម។ មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ ​បាន​ឲ្យ​ដឹង​ថា​​ ជន​សង្ស័យ​ ទី​១​.ឈ្មោះ បឿន សុភ័ក្រ ភេទ ប្រុស​អាយុ​២២​ឆ្នាំ មុខរបរ​ធ្វើ​សិប្បកម្ម...

បើកឡានដឹកដីយូរពេកជូរមាត់ពេកឃើញក្មេងស្រីអាយុ១៤ឆ្នាំបានធ្វើសកម្មភាពរំលោភតែ……

យោងពាក្យបណ្តឹង ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ របស់ជនរងគ្រោះឈ្មោះ ពៀត សុចាន់ ភេទស្រី អាយុ១៤ឆ្នាំមានទីលំនៅភូមិសាលាក្រៅ សង្កាត់ភ្នៀតក្រុងសិរីសោភ័ណ ស្តីពីបទរំលោភសេពសន្ធវៈ (មិនបានសម្រេច)ប្រព្រឹត្តកាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ សន ទូច ភេទប្រុសអាយុ២២ឆ្នាំមុខរបរ បើកឡានដឹកដីមានទីលំនៅភូមិព្រៃមូល ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីធ្វើការសាកសួរអំពីរឿងហេតុខាងលើ តាមម្លើយសារភាពរបស់ជនសង្ស័យខ្លួនពិតជាបានធ្វើសកម្មភាពរំលោភ...

រថយន្តស្ទូចជ្រុលចង្កូតទៅបុក​ហើយកិនម៉ូតូ បណ្តាល​ឲ្យបុរស​ម្នាក់ស្លាប់​​ភ្លាមៗនៅនឹងកន្លែង​កើតហេតុ

តាកែវ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅ​ចន្លោះ​គឺ​ឡូ​ម៉ែត្រ​លេខ៤៦-៤៧ ក្នុងភូមិ​ត្រពាំង​ឈូក ឃុំ​សូ​ភី ស្រុក​បា​ទី ខេត្តតាកែវ។ មុនពេល​កើតហេតុ មាន​ឃើញ​រថយន្ត១គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 3A-0266 ធ្វើដំណើរ​ពីរ​ជើង​ទៅ​ត្បូង។ លុះ​មកដល់​ចំណុចកើតហេតុ បាន​បើក​វ៉ា​រថយន្ត១គ្រឿង​ទៀត ស្របពេលនោះ ស្រាប់​តែមាន​ម៉ូតូ១គ្រឿង ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ...

សូមមេត្តាគោរពច្បាប់ចរាចរណ៍ផង..! បុរសវ័យកណ្ដាលម្នាក់បើករថយន្តឡិចស៊ីស៥៧០ បុករះម៉ូតូ៦គ្រឿងហើយរេចង្កូតបុករថយន្ត៣គ្រឿងទៀតបណ្ដាលឲ្យមនុស្ស៦នាក់រងរបួសធ្ងន់​ស្រាល

ភ្នំពេញ៖ មនុស្ស៦នាក់រងរបួសធ្ងន់​ស្រាល ខណះបុរសវ័យកណ្ដាលម្នាក់បើករថយន្តឡិចស៊ីស៥៧០ យ៉ាងលឿនបុករះម៉ូតូ៦គ្រឿងហើយបានបួងចង្កូតបុករថយន្ត៣គ្រឿងទៀតរួចទៅបុករបងធនាគារមេគង្គ ​។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃស្រុក ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ ១២ខែ មករា ឆ្នាំ ២០១៨ នៅចំណុចមុខធនាគារមេគង្គ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ​។ បើតាមប្រភពពត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុ​ គេឃើញបុរសវ័យកណ្ដាលម្នាក់សង្ស័យស្រវឹងស្រាជោកជាំបានបើករថយន្តឡិចស៊ីស៥៧០ ពណ៍...

កាប់ចិញ្ច្រាំក្បាលជនរងគ្រោះជាច្រើនកាំបិត រហូតស្លាប់,

(ភ្នំពេញ)៖ ​ជនសង្ស័យ​ដែលចាក់សម្លាប់ជនរងគ្រោះ ជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់មួយរំពេចនៅលើផ្ទះ​ក្នុង ខណ្ឌ៧មករា ​ហើយបានរត់គេចខ្លួន អស់រយៈពេលជាង១ឆ្នាំ ត្រូវនគរបាលព្រហ្មទណ្ឌកំរិតស្រាល​រាជធានីភ្នំពេញ សហការ​កម្លាំងនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួន​បានហើយ នៅថ្ងៃទី១១ ខែមករាម្សិលមិញ នៅ​ក្រុម​ទី៩ ភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។​ បើតាមមន្ដ្រីនគរបាលដែលចូលរួមប្រតិបត្ដិការ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះថា ជនសង្ស័យត្រូវបានចាប់ខ្លួន តាមដីកាដែលចេញដោយ​លោក សាយ សារុន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។...

អ្នកគ្រូពេទ្យថៃម្នាក់ ត្រូវចាប់ខ្លួន ពីបទជួញដូរគ្រឿងញៀន ជិត៤សែនគ្រាប់

ប្រទេសថៃ ៖ ស្ត្រីម្នាក់ដែលមាននាទីជាគ្រូពេទ្យ នៅក្នុងមណ្ឌលសុខភាពមួយកន្លែង ក្នុងខេត្តឈៀងរ៉ាយ ប្រទេសថៃត្រូវបានកំលាំងតម្រួតដែលឈរជើងត្រួតពិនិត្យយានយន្តធ្វើការចាប់ខ្លួនខណៈដែលអ្នកគ្រូពេទ្យដ៏ស្រស់សង្ហារនេះកំពុងបើកបររថយន្តឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ ដោយមានផ្ទុកនូវសារធាតុញៀនរាប់សែនគ្រាប់ នៅក្នុងរថយន្តផង ។យោងតាមរបាយការណ៍ពីប្រទេសថៃដែលយើងទទួលបានគឺការចាប់ខ្លួននេះ បានប្រព្រឹត្តឡើងនៅវេលាម៉ោង ១១ និង ៤៥នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចទីតាំងឈរជើងរបស់សមត្ថកិច្ចមួយកន្លែង ក្នុងស្រុកម៉ែតាំ ខេត្តផាក់យ៉ៅដែលទីតាំងប៉ុស្តិ៍នេះបានឈរជើងដើម្បីត្រួតពិនិត្យទៅលើយានយន្តគ្រប់ប្រភេទ។នៅពេលនោះផងដែរក៏មានអ្នកគ្រូពេទ្យម្នាក់ បានបើករថយន្តឆ្លងកាត់បន្ទាប់ពីកំលាំងបានត្រួតបិនិត្យរួចមក ឃើញថានៅគូទរថយន្តផ្នែកខាងក្រោយមានកាបូបស្ពាយចំនួន៣ដែលនៅក្នុងនោះមានថ្នាំញៀន ប្រភេទយ៉ាម៉ា សរុបចំនួន ៣៨០...

Follow us

0FansLike
29,100SubscribersSubscribe

Latest news