តាកែវ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅ​ចន្លោះ​គឺ​ឡូ​ម៉ែត្រ​លេខ៤៦-៤៧ ក្នុងភូមិ​ត្រពាំង​ឈូក ឃុំ​សូ​ភី ស្រុក​បា​ទី ខេត្តតាកែវ។

មុនពេល​កើតហេតុ មាន​ឃើញ​រថយន្ត១គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 3A-0266 ធ្វើដំណើរ​ពីរ​ជើង​ទៅ​ត្បូង។ លុះ​មកដល់​ចំណុចកើតហេតុ បាន​បើក​វ៉ា​រថយន្ត១គ្រឿង​ទៀត ស្របពេលនោះ ស្រាប់​តែមាន​ម៉ូតូ១គ្រឿង ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GQ-5548 បត់​ឆ្លងថ្នល់ ធ្វើ​ឲ្យ​ចាប់​ហ្វ្រាំង​មិន​ជាប់ ជ្រុល​បុក​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់ បោក​ក្បាល​ទៅនឹង​ថ្នល់​ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ​តែម្តង។ ចំណែក​ម្ចាស់​រថយន្ត​បង្ក ព្រមទាំង​ព្រូ ក្រោយ​ឃើញ​សភាពការណ៍​មិន​ស្រួល បាននាំគ្នា​ចុះ​ពី​រថយន្ត រត់គេចខ្លួន​បាត់ស្រមោល។

ជនរងគ្រោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ មាន​អាយុ​ប្រហែល​ជាង២០ឆ្នាំ ប៉ុន្តែ​គេ​ដឹងថា រស់នៅ​ភូមិ​ព្រៃ​តា​មួ​ត ស្រុក​គង់​ពិសី ខេត្តកំពង់ស្ពឺ។

LEAVE A REPLY

Please enter your comment!
Please enter your name here