ឧត្តរមានជ័យ ​៖ ​យុវជន​ពីរ​នាក់ ​ ដែល​ជា​ជន​ដៃដល់ ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ ស្រុក​ត្រពាំង ប្រាសាទ បញ្ជូន​ទៅ​តុលាការ ខេត្ត​ឧ​ត្ត​រ​មានជ័យ កាល​វេលា​ម៉ោង​១១​និង​៣០​នាទី នា​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៨ ​ ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម។

មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ ​បាន​ឲ្យ​ដឹង​ថា​​ ជន​សង្ស័យ​ ទី​១​.ឈ្មោះ បឿន សុភ័ក្រ ភេទ ប្រុស​អាយុ​២២​ឆ្នាំ មុខរបរ​ធ្វើ​សិប្បកម្ម រស់នៅ​ភូមិ​ស្រះ​ជ្រៃ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ទី​២​ឈ្មោះ ឌី ចំ​រ៉ុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​មុខរបរ​ធ្វើ​សិប្បកម្ម រស់នៅ​ភូមិ​អូរ​សោម ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។ ពួកគេ​ត្រូវបាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៩ និង​៣០​នាទី​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុច ភូមិ​ស្រែ​ក្រសាំង ​ ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សមត្ថកិច្ច​បន្ត​ថា ​ ជនសង្ស័យ​ទាំងពីរ​នាក់​ខាង​លើ ​បាន​ធ្វើ​សកម្មភាព​សម្លាប់​ជន​រងគ្រោះ​ឈ្មោះ សៀ ឆា​លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ស្រែ​ក្រសាំង ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ កាលពី​យប់​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨។ ដោយ​ជនរងគ្រោះ ត្រូវ​ជន​សង្ស័យ​ចាក់​ចំ​ក្រោម​ឆ្អឹងជំនី​ផ្នែក​ខាងឆ្វេង​បណ្ដាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here