ភ្នំពេញ៖ មនុស្ស៦នាក់រងរបួសធ្ងន់​ស្រាល ខណះបុរសវ័យកណ្ដាលម្នាក់បើករថយន្តឡិចស៊ីស៥៧០ យ៉ាងលឿនបុករះម៉ូតូ៦គ្រឿងហើយបានបួងចង្កូតបុករថយន្ត៣គ្រឿងទៀតរួចទៅបុករបងធនាគារមេគង្គ ​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃស្រុក ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ ១២ខែ មករា ឆ្នាំ ២០១៨ នៅចំណុចមុខធនាគារមេគង្គ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ​។

បើតាមប្រភពពត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុ​ គេឃើញបុរសវ័យកណ្ដាលម្នាក់សង្ស័យស្រវឹងស្រាជោកជាំបានបើករថយន្តឡិចស៊ីស៥៧០ ពណ៍ មាស ពាក់ស្លាកលេខ​ 2O-9168 យ៉ាងលឿន ក្នុងទិសដៅពីជេីងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើ​ ក៏ជ្រុលទៅបុកនិងរថយន្តម៉ាក Camary ហាយប្រីត ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ​ 2AL-2728 ហើយក៏រេចង្កូតបុកម៉ូតូ Dream សង់៣គ្រឿង និងម៉ូតូធំ ម៉ាក FZ ពណ៌ខ្មៅ​ ស្លាកលេខកំពង់ 1O-1516 គាបជាប់ក្រេាមរថយន្តរងរបួសស្រាល និងបុកកិនអូសម៉ូតូ Zoomer-X ពណ៌បែតងលាយខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1GL-8133 រួចបួងចង្កូតបុករថយន្តហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពញ​ 2AK-5398 និងរថយន្ត សាំយ៉ុង មួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាត​ រួចក៏រថយន្តមិនទាន់អស់ល្បឿនទៅបុកទម្លុះរបងដែក បែកចូលដល់មុខធនាគារមេគង្គទៀត បណ្ដាលឲ្យមនុស្ស៦នាក់រងរបួសធ្ងន់​ស្រាល ភ្លាមៗនោះម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់​សម្រោលពីកើតហេតុបន្សំទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ ។

ក្រោយកើតហេតុនគរបាលមូលដ្ឋានបានចុះមកដល់កន្លែងកើត រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញចុះមកវាស់វែងម៉ូតូនិងរថយន្តស្ទូចយកទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយតាមក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here