នគរបាលខណ្ឌមានជ័យបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ពីបទឆក់យកកាបូបស្ពាយ
រាជធានីភ្នំពេញ,ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង០២ និង០០នាទីរំលងអាធ្រាត កម្លាំងផ្នែកនគរបាលយុត្តិធម៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាបន្តបន្ទាប់ដែលមានឈ្មោះ ៖
១-ឈ្មោះ ចន រី ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដឹកសាច់គោ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ឬស្សី២ សង្កាត់...
ពេលចាប់បានគាត់បានសារភាពថាបានលួចពិតប្រាកដមែន…..!!!
ករណី: អំពើលួច(លួចទូរស័ព្ទដៃ)កើតហេតុ:ថ្ងៃទី០៤.១២.២០១៧ វេលាចន្លោះពីម៉ោង ១ទៅម៉ោង២រំលងអាធ្រាត នៅចំណុច:ផ្ទះរបស់ជនរងគ្រោះឈ្មោះភោគ រតនា នៅភូមិក្អមសំណរ
ក្រោមឃុំក្អមសំណរស្រុកលើកដែកខេត្តកណ្តាល។ជនរងគ្រោះ០១នាក់ឈ្មោះភោគ រតនា.ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិ ខ្មែរមុខរបរកសិករមានទីលំនៅៗភូមិឃុំកើតហេតុខាងលើ ។
ជនសង្ស័យចំនួន០៣នាក់÷
១.ឈ្មោះសុខ ឆាងឈុន ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិត មានទីលំនៅៗភូមិឃុំកើតហេតុខាងលើ(ឃាត់ខ្លួន) ២.ឈ្មោះកុច សុភ័ក្រ(តុង) ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរកម្មករមានទីលំនៅៗ
ភូមិឃុំកើតហេតុខាងលើ.(ឃាត់ខ្លួន)។ ៣.ឈ្មោះ បូរី ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរ...
កីឡាករតេក្វាន់ដូ របស់អាវុធហត្ថរាជធានីភ្នំពេញ បាននាំជោគជ័យពេញចិត្តជូនដល់អង្គភាពលើឆាកអន្តរជាតិ!
ក្នុងអំឡុងថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ កម្ពុជាមានកិត្តិយសដ៏ធំធេងមួយទៀត ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការ Asia Kukkiwon Taekwondo Hanmadang 2017 ដែលជាព្រឹត្តិការប្រចាំឆ្នាំដ៏ធំមួយសម្រាប់ ទ្វីបអាស៊ី លើប្រភេទកីឡា
សហព័ន្ធតេក្វាន់ដូពិភពលោក WTF ( World Taekwondo Federation ) ដែលជាប្រភេទកីឡាតេក្វាន់ដូ របស់ប្រទេសកូរ៉េខាងត្បូង។ កាលពីឆ្នាំ២០១៦
ព្រឹត្តិការណ៍នេះ...
រន្ធត់ខ្លាំងណាស់! រថយន្តដឹកស៊ីម៉ង់ត៍បុកជាមួយរថយន្តតួរីស ស្លាប់២នាក់ របួស៤នាក់
ខេត្តកំពង់ស្ពឺ-អ្នកឃើញហេតុការណ៍ផ្ទាល់ប្រាប់ថា មានគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកប៉ះគ្នា រវាងរថយន្តដឹកសុីម៉ង់ត៍ជាមួយរថយន្តតួរីស នៅផ្លូវជាតិលេខ៤ ម្តុំជិតបន្ទាយកងទព័ស្រែខ្លុងក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃត្រង់ ថ្ងៃទី៤ខែធ្នូឆ្នាំ២០១៧នេះ។បើតាមពលរដ្ឋដ៍ដែលបញ្ជាក់ថា អ្នកជិះក្នុងរថយន្តតួរីសមានគ្នា៦នាក់ ក្នុងនោះមានមនុស្ស២នាក់ស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់ ហើយថាហេតុការណ៍នេះកើតឡើងក្នុងពេលដែលរថយន្តដឹកសុីម៉ង់ត៍បើកគេច រថយន្តក្រុងមួយគ្រឿងដែលខូចចតនៅចិញ្ចើមផ្លូវ រួចក៍ជ្រុលទៅបុកចំពីមុខរថយន្តតួរីស បើកបរទិសដៅពីភ្នំពេញ(បញ្ច្រាសទិសគ្នា)៕(បញ្ជាក់ នេះជារបាយការណ៍បឋមទទួលបានពីពលរដ្ឋ មិនមែនជារបាយការណ៍របស់សមត្ថកិច្ចទេ ប្រសិនបើខ្វះចន្លោះត្រង់ចំណុចណាមួយនឹងធ្វើការកែប្រែតាមក្រោយ)
(បងប្អូនបង្កើត បានផឹកស្រាថ្នាំជាមួយគ្នាក៏បានសាកកំលាំងគ្នាម្នាក់ចូលពេទ្យម្នាក់ចូលប៉ុស្ដិ៍
ករណី៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសកើតហេតុ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង០១ និង១០នាទីរំលងអាធ្រាតុ នៅចំណុច៖ ទំនប់៣៨ ភូមិព្រែកខ្នាច ឃំុលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។ជនរងគ្រោះ ចំនួន ០១នាក់៖ឈ្មោះ ឃ្លិន តេង ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកខ្នាច ឃុំលើកដែក...
រថយន្ត៥គ្រឿងបុកបន្តកន្ទុយគ្នា ផ្អើលទាំងព្រលឹម
ក្រុងព្រះសីហនុ-រថយន្តធុនធំ5គ្រឿង បុកគ្នានៅកែងរ៉ាក្រុងព្រះសីហនុ ប៉ុន្តែមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ។ តាមព័ត៌មានប្រចាំថ្ងៃរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅវេលាម៉ោង5:30 នាទីព្រឹក ថ្ងៃទី2 ខែធ្នូ ឆ្នាំ2017 នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង រថយន្តធុនធំ ចំនួន5គ្រឿង បានបុកគ្នាជាបន្តបន្ទាប់ នៅលើផ្លូវវិថីផែ ត្រង់ចំណុច កែងរ៉ា ស្ថិតនៅក្នុងភូមិ3 សង្កាត់លេខ3 ក្រុង/ខេត្តព្រះសីហនុ។ ក្នុងនោះមាន៖ រថយន្តសណ្ដោងរឺម៉កស៊ីទែន ស៊ីម៉ងត៍...
ផ្អើលទាំងយប់ រថយន្តក្រឡុកស៊ីម៉ងត៍ បុកទំលុះចូលផ្ទះប្រជាពលរដ្ឋ
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ដ៏រន្ធត់មួយ ដោយរថយន្តក្រឡុកស៊ីម៉ងត៍បានបុកទំលុះចូលផ្ទះប្រជាពលរដ្ឋលក់ភេសជ្ជៈយីហោ “ហ៊ាន សុខកុយ” ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 5A-0851 របស់ក្រុមហ៊ុន TPI ត្រូវចេញទៅចាក់បេតុងឲ្យគេ តែដោយសារតៃកុងរថយន្តគាត់បានឈប់ដោយមិនព្រលត់ម៉ាស៊ីនរួចគាត់ចុះទៅយកបុងក៏ត្រូវរថយន្តរអិលកង់ទៅមុខ ឆ្លងផ្លូវទៅបុកចូលផ្ទះអ្នកលក់ភេសជ្ជះយីហោ ហ៊ាន សុខកុយ នេះតែម្តង តែមិនបណ្តាលអោយរងរបួសមនុស្សទេគ្រាន់តែមានការខូចខាតយ៉ាបខាងមុខផ្ទះនិងភេសជ្ជះតែប៉ុណ្ណោះ។
ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍បានចុះមកដល់ក៏ទុកអោយភាគីទាំងសងខាងធ្វើការសម្រសម្រួលគ្នាតែដោយសារភាគីទាំងសងខាងធ្វើការសម្របសម្រួសគ្នាមិនត្រូវសមត្ថកិច្ចសំរេចចិត្តយករថយន្តបង្កទៅថែរក្សាទុកនៅចរាចរណ៍ជើងគោករាជធានីភ្នំពេញ ក៏ប៉ុន្តែតំណាងក្រុមហ៊ុនសូមយកស៊ីម៉ង់ដែលលាយរួចនៅលើរថយន្តបង្កចេញពីរថយន្តសិន ទើបអោយសមត្ថកិច្ចយើងយករថយន្តទៅថែរក្សាទុកដោះស្រាយគ្នានៅពេលក្រោយគឺមិនមែនសមត្ថកិច្ចលោកដោះលែងរថយន្តបង្កអោយរួចខ្លួននោះទេ ៕