(ភ្នំពេញ)៖ ​ជនសង្ស័យ​ដែលចាក់សម្លាប់ជនរងគ្រោះ ជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់មួយរំពេចនៅលើផ្ទះ​ក្នុង ខណ្ឌ៧មករា ​ហើយបានរត់គេចខ្លួន អស់រយៈពេលជាង១ឆ្នាំ ត្រូវនគរបាលព្រហ្មទណ្ឌកំរិតស្រាល​រាជធានីភ្នំពេញ សហការ​កម្លាំងនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួន​បានហើយ នៅថ្ងៃទី១១ ខែមករាម្សិលមិញ នៅ​ក្រុម​ទី៩ ភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។​

បើតាមមន្ដ្រីនគរបាលដែលចូលរួមប្រតិបត្ដិការ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះថា ជនសង្ស័យត្រូវបានចាប់ខ្លួន តាមដីកាដែលចេញដោយ​លោក សាយ សារុន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យ​ឈ្នោះ ហេង បញ្ញា ហៅអេងបញ្ញា ​អាយុ២៦ឆ្នាំ។

ចំណែកជនរងគ្រោះឈ្មោះ អេង ម៉េងយាង ​អាយុ២០ឆ្នាំ ​មុខរបរសិស្ស ផ្ទះលេខ១១​Eo ផ្លូវ​លេខ១៤០ ភូមិ៦ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែ​ធ្នូ ឆ្នាំ២០១៦ ជនសង្ស័យខាងលើបានកាន់​កាំបិតបុ័ងតាង​មួយ ឡើងទៅលើផ្ទះជនរងគ្រោះ ខណៈជនសង្ស័យឡើងទៅដល់ ឃើញជនរងគ្រោះនៅម្នាក់ឯង ហើយក៏មានការឈ្លោះប្រកែកគ្នា ពេលនោះជនសង្ស័យបានយកកាំបិតបុ័ងតាង ដែលកាន់នៅក្នុងដៃ បានចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិត ត្រូវកញ្ចឹងកផ្នែកខាងក្រោយក្បាល ស្មាទាំងសងខាង ថ្ងាស ចុងច្រមុះលើថ្ងាងខឆងឆ្វេង គុម្គត្រចៀកលើថ្គាមខាងស្ដាំ ដើមដៃខាងស្ដាំ ស្មងខាងឆ្វេង ដាច់រយៈមេដៃខាងស្ដាំ និងលើក្បាលខាងស្ដាំ បណ្ដោលឲ្យជនរងគ្រោះស្លាប់នៅនិងកន្លែងកើតហេតុ ហើយជនល្មើសបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕
ប្រភព៖feacbook Ny Savuth

LEAVE A REPLY

Please enter your comment!
Please enter your name here