ស្រុកអង្គស្នួល៖ ថ្ងៃទី១៦.០១.២០១៨ករណី‌ ឃាតកម្មគឹតទុកជាមុន(រឹតកនឹងក្រម៉ាស្លាប់)កើត‌ហេតុ‌កាលពីថ្ងៃ‌ទី១១.០១.២០១៨នៅវេលាម៉ោងប្រហែល១៥.០០នាទីនៅចំណុចគុម្ពោតព្រៃ ស្ថិតនៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនរងគ្រោះ‌០១នាក់ឈ្មោះ ឃួន ឃឿន ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិគោល ឃំុទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនល្មើសចំនួន០១នាក់(ឃាត់ខ្លួន)ឈ្មោះ មុត ម៉ុន ភេទប្រុសអាយុ៣៣ឆ្នាំ (អតីតះអ្នកប្រដាល់ឈ្មោះផុល ភាព)ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអង្គតាសិតឃំុទួលព្រេជ ស្រុកអង្គស្នួលខេត្តកណ្តាល។(ឃាត់ខ្លួន)


រូបភាព

សម្ភារះចាប់យក:-ពូថៅចំនួន០១-ស្បែកជើងជ័រសង្រែក០១គូរ-មួកសំយ៉ាបរបស់ស្រីចំនួន០១-ក្រម៉ាក្រឡាការ៉ូចំនួន០១ជារបស់ជនរងគ្រោះ។សភាពរឿងហេតុ:
ឆ្លងតាមលទ្ធផលសើុបអង្កេត.ស្រាវជ្រាវរយះពេល៦ថ្ងៃកម្លាំងជំនាញខេត្តនិងស្រុកបានបំបែកសុំណុំរឿងករណីឃាតកម្ម។មុនពេលកើតហេតុជនរងគ្រោះបានទៅផ្លាស់គោនៅវាលស្រែខាងជើងភូមិហើយបានឃើញជនល្មើសនិងក្មេងៗអាយុ១៤ទៅ១៥ឆ្នាំកំពុងប្រើប្រាស់ថ្នាំញៀននៅក្នុងគុម្ពោតព្រៃ។ពេលនោះជនរងគ្រោះបានស្រែកឡូឡាថាឲ្យ ចំណែកក្មេងបានរត់គេចចេញទៅមុនអស់ ទើបជនល្មើសខឹងបានឈានដល់វាយតប់ និងយកក្រម៉ារឹតកសម្លាប់ជនរងគ្រោះ ហើយអូសយកទៅលាក់ក្នុងគុម្ពោតព្រៃ ដែលមានចម្ងាយពីកន្លែងកើតហេតុប្រហែល៤៥ ម៉ែត្រ ក្រោយមកក៏គេចខ្លួនបាត់។លុះដល់ថ្ងៃទី១៣.០១.២០១៨វេលាម៉ោង១៥.០៧នាទី តាមរយះព័ត៌ជំនាញនិងស្រុក តាមការសុើបអង្កេតមានតម្រុយថាមុខសញ្ញាបានគេចខ្លួនមកនៅផ្ទះប្អូននៅឃុំស្វាយជ្រំុ។បន្ទាប់មកកម្លាំងជំនាញខេត្តនិងបានតាមស្វែងរកជនល្មើសបានដឹងខ្លួនរត់គេចចំណុចក្នុងគុម្ពោតព្រៃស្ថិតនៅភូមិស្វាយជ្រំុឃំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាលកម្លាំងសម្ថកិច្ចនគរបាលស្រុកអង្គស្នួលនិងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាលសហការជាមួយកម្លាំងនគរបាលស្រុកខ្សាច់កណ្តាលបានធ្វើការស្វែងរកចាប់ខ្លួនជនល្មើសនិងបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីបន្តនីតិវិី។

រូបភាព

រូបភាព

រូបភាព

រូបភាព


រូបភាព

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនល្មើសបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះតែម្នាក់ឯង។ដោយកន្លងមកខ្លួនខឹងជនរងគ្រោះដើរនិយាយពេញភូមិរឿងខ្លួនជិះម៉ូតូបុកគេស្លាប់មិនព្រមសង។ជនល្មើសស្អប់ជនរងគ្រោះចេះគ្រូចេះធ្មប់។រីឯមូលហេតុឆ្លើយភូតភកុហក់សមត្ថកិច្ចថាឈ្មោះហេងម៉ានិតហៅមុំថាបានផ្ដើមគំនិតក្នុងអំពើឃាតកម្មនេះដោយសារខ្លួនស្អប់ឈ្មោះហេងម៉ានិតហៅមុំជាមេជួញដូរគ្រឿងញៀននិងចង់សម្រាលទោសខ្លួនឯង។

LEAVE A REPLY

Please enter your comment!
Please enter your name here