សញ្ញាដំបូងនៃជំងឺមហារីក២០យ៉ាងដែលអ្នកគួរស្វែងយល់

មហារីកគឺជាប្រភេទជំងឺធ្ងន់ធ្ងរដែលពិបាកក្នុងការព្យាបាលណាស់ ប្រសិនបើវាឈានដល់ដំណាក់កាលធ្ងន់ធ្ងរហើយ ទើបលោកអ្នកដឹងខ្លួននិងចាប់ផ្តើមធ្វើការព្យាបាលវានោះ។ ដើម្បីធ្វើការព្យាបាលជំងឺនេះឲ្យមានទាន់ពេលវេលា យើងខ្ញុំសូមណែនាំលោកអ្នកនូវរោគសញ្ញាដំបូងនៃជំងឺមហារីមួយចំនួនដូចខាងក្រោមនេះ៖ ១‑ពិបាកដកដង្ហើម ឬដកដង្ហើមថប់ៗ អាចជាសញ្ញានៃជំងឺមហារីកសួត។ ២‑ឈឺទ្រូង និងក្អករ៉ាំរ៉ៃ អាចជាសញ្ញានៃជំងឺមហារីកគ្រាប់ឈាម និងសួត។ ៣‑ក្តៅសាច់ជាប្រចាំ និងមានមេរោគផ្សិតលើរាងកាយ អាចជាសញ្ញានៃជំងឺមហារីកគ្រាប់ឈាម។ ៤‑ពិបាកក្នុងការញ៉ាំអាហារ ឬលាបអ្វីចូលទៅក្នុងមាត់ អាចជាសញ្ញានៃជំងឺមហារីកបំពង ក។ ៥‑មានកូនកណ្តុរនៅលើក្រលៀន ក្លៀក និង ក អាចជាសញ្ញានៃជំងឺមហារីកលើផ្នែកណាមួយក្នុងរាងកាយ។ ៦‑មានបញ្ហារលាក និងហូរឈាមចេញពីក្នុងងរាងកាយជាប្រចាំ អាចជាសញ្ញានៃជំងឺមហារីកគ្រាប់ឈាម។ ៧‑អស់កម្លាំងជាប្រចាំទោះខំញ៉ាំច្រើនយ៉ាងណាក៏ដោយ អាចជាសញ្ញានៃជំងឺមហារីកណាផ្នែកុំណាមួយក្នុងរាងកាយ។ ៨‑ឈឺពោះផ្នែកខាងក្រោមជាប្រចាំ អាចជាសញ្ញានៃជំងឺមហារីកក្រពេញអូវែ។ ៩‑ហើមពេញរាងកាយ និងពោះផ្នែកខាងក្រោមចាប់ផ្តើមរីកធំឡើងៗ...

ល្បិចថ្មីឈរចាំមភ្ជង់ប្លន់ម៉ូតូសិស្សសាលាឆៅៗមានអីកេចមិនរួចមានអីគុក

បង្ក្រាបក្រុមចោរភ្ជង់ប្លន់ម៉ូតូសិស្សសាលាសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ចំណែកម៉ូតូយុវសិស្សរងគ្រោះបានដកហូតមកវិញ ស្រុកអង្គស្នួល៖ ថ្ងៃទី២៨.១២.២០១៧ករណ លួចមានស្ថានទម្ងន់ទោស(ប្រើអាវុធខ្លី)កើតហេតុថ្ងៃទី២៨.១២.២០១៧ វេលាម៉ោង១៤.៣០នាទី ចំណុច ផ្លូវលំ ភូមិរការធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនរងគ្រោះ០១នាក់ឈ្មោះ សាន ណារ៉ាត់ ភេទប្រុស អាយុ ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១០A +នៅភូមិត្រពាំងសុក្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ជនល្មើស០៣នាក់ (ឃាត់ខ្លួន០១នាក់)១.ឈ្មោះ ជិន លាប...

ស្លាប់២នាក់​ភ្លាមៗនៅនឹងកន្លែង ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ដ​រន្ធត់​មួយ នៅ​កំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅ​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៥ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ៩៤-៩៥ ស្ថិត​ក្នុងភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។ មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ រ៉​ន សម្បត្តិ ភេទ​ប្រុស អាយុប្រមាណ២៧ឆ្នាំ រស់នៅក្នុង​ភូមិ​ប៊ូ​ច្រេះ ឃុំ​តា​លោ ស្រុក​បាកាន ខេត្តពោធិ៍សាត់ បើកបរ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​បញ្ច្រាសទិស​គ្នា និង​ភាគី​ម្ខាង​ទៀត​ឈ្មោះ...

កាប់ចិញ្ច្រាំក្បាលជនរងគ្រោះជាច្រើនកាំបិត រហូតស្លាប់,

(ភ្នំពេញ)៖ ​ជនសង្ស័យ​ដែលចាក់សម្លាប់ជនរងគ្រោះ ជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់មួយរំពេចនៅលើផ្ទះ​ក្នុង ខណ្ឌ៧មករា ​ហើយបានរត់គេចខ្លួន អស់រយៈពេលជាង១ឆ្នាំ ត្រូវនគរបាលព្រហ្មទណ្ឌកំរិតស្រាល​រាជធានីភ្នំពេញ សហការ​កម្លាំងនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួន​បានហើយ នៅថ្ងៃទី១១ ខែមករាម្សិលមិញ នៅ​ក្រុម​ទី៩ ភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។​ បើតាមមន្ដ្រីនគរបាលដែលចូលរួមប្រតិបត្ដិការ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះថា ជនសង្ស័យត្រូវបានចាប់ខ្លួន តាមដីកាដែលចេញដោយ​លោក សាយ សារុន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។...

សុទ្ធតែសិស្សសាលា…មិចបានជាប្អូនធ្វើអញ្ចឹង…?

សហការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ) កើហេតុនៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៩:៣០នាទី កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ខណ្ឌទួលគោក បានសហការជាមួយ កំលាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាក់ស្ដែងពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ) ប្រព្រឹត្តនៅចំណុចមុខ យានដ្ឋាន ស្រេង...

រថយន្តដឹកត្រី ព្រលៈជាមួយរថយន្តសាំយ៉ុងបណ្តាលអោយមនុស្ស៥នាក់រងរបួសធ្ងន់ស្រាលទាំងព្រឹក

ខេត្ត​ព្រះសីហនុ៖ កាលពីវេលាម៉ោងជិត៧ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះនៅផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២០៧-២០៨​ ស្ថិតនៅ​ភូមិ​ស្មាច់ដែង​ ឃុំ​រាម​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំដឹកត្រី ​ ០១គ្រឿង​ម៉ាក​ HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ​កំពត​2A-0786 និងរថយន្តសាំយ៉ុង ពណ៌​ ស្លែ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2L-3189 មានទិសដៅពី​ផ្ទុយ​គ្នា​ បណ្តាលអោយមនុស្ស៥នាក់(ស្រី២នាក់ ,ក្មេងតូចម្នាក់)ដែលជិះក្នុងរថយន្តតួរីសរងរបួស...

ថយន្តកុងតឺនរ័ជាមួយអ្នកជិះម៉ូតូឌុបគ្នា3នាក់ បណ្តាលអោយស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែង

ក្រុងព្រះសីហនុ-ម៉ោង2កន្លះរសៀលម្សិលមិញនេះ(26.11.2018) នៅតាមផ្លូវមុខកំពង់ផែម្តុំជិតអង្គភាពអគ្គីសនីខេត្ត មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺនរ័ជាមួយអ្នកជិះម៉ូតូឌុបគ្នា3នាក់ បណ្តាលអោយស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែង ម្នាក់ទៀតរបួសធ្ងន់និងម្នាក់ទៀតរបួសស្រាល។ ក្រោយកើតហេតុភាគីខាងរថយន្តបានបើករត់គេច ប៉ុន្តែក្រោយមកត្រូវបានប្រជាពលរដ្ឋដេញតាមឃាត់ និងក្រោយមកអ្នកបើកបររថយន្ត ទុករថយន្តចោលរួចចុះរត់គេចខ្លួន។ ភ្លាមៗគេនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនិងភាគីខាងរថយន្តនៅឡើយ ហើយសមត្ថកិច្ចនគរបាលកំពុងធ្វើការងារតាមនិតិវិធី៕ រូបភាព រូបភាព រូបភាព

ពិតជារកបានណាស់ក្នុង១ខែបានចំនួនពី(៣០០.០០០រៀល ទៅ៤០០.០០០រៀល)

ករណី៖ កិច្ចប្រតិបត្តិការបង្រ្កាបល្បែងសុីសង(កន្ទុយលេខ)កើតហេតុថ្ងៃទី០៦.១២.២០១៧ វេលាម៉ោង១៤.៣០នាទីនៅចំណុចកន្លែងលក់កាហ្វេគ្មានយីហោ ភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យ០១នាក់ឈ្មោះ ឃ្លៀង ស្រីលិន ភេទស្រី អាយុ២២ឆ្នាំជនជាតិខែ្មរ មុខរបរ កត់កន្ទុយលេខ នៅភូមិត្រពាំងវែង ឃុំឆក់ឈើនាងស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងចាប់យក៖ ១-ម៉ាសុិនគិតលេខ(Casio)០១ ២-ទូរសព្ទដៃ០១គ្រឿងម៉ាក iPhone6+ ៣-សៀវភៅកត់លេខឆ្នោត០១ ក្បាល ៤-ក្រដាស់កត់លេខឆ្នោតវៀត ណាមជាច្រើនសន្លឹក។ ៥-កាបោន០២សន្លឹក។ ៦-លុយរៀល៨.៥០០រៀល ៧-ប៊ិច០២ដើម។ សភាពនៃរឿងហេតុ នៅវេលាម៉ោងខាងលើកម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនថានៅទីតាំងខាងលើមានលេងល្បែងសុីសងកន្ទុយលេខ កម្លាំងជំនាញ ចុះទៅបង្ក្រាបឃាត់បានជនសង្ស័យ០១នាក់។ តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថាខ្លួនចេះកត់កន្ទុយលេខវៀតណាមរយះពេលជាង១ឆ្នាំមកហើយៗ បង់លុយឲ្យអាវុធហត្ថស្រុកក្នុង០១ខែ ១០០$ដុល្លារ ហើយទើបតែឈប់បង់លុយឲ្យ...

ស្រុកកៀនស្វាយ អញ្ជឹងតើបានចេះតែបាតម៉ូតូ…..ឥលូវរត់មិនរួចមានអីគុក

ស្រុកកៀនស្វាយ ៖ ០៤.០៣.២០១៨ថ្ងៃអាទិត្យ០៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវ នឹងថ្ងៃទី០៤ ខែ មីនា ឆ្នាំ ២០១៨ ករណី ៖ អំពើលួច (កាច់កម៉ូតូ)កើតហេតុនៅថ្ងៃទី៣ ខែ មិនា ឆ្នាំ២០១៨វេលាម៉ោង១២.៣០នាទីនៅចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។ ជនរងគ្រោះ០២នាក់ ១-ឈ្មោះ...

នារីជាបុគ្គលិកធនាគារ អេស៊ីលីដា២នាក់បានស្លាប់ និង៣នាក់ ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តបែនដឹកដី បុករៈរថយន្តកាមរីឆ្លាម រួចជ្រុលទៅបុកម៉ូតូមួយគ្រឿង

ខេត្តកំពង់ធំ៖នៅវេលាម៉ោង៦៖៣០នាទីព្រឹកព្រលឹមនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចភូមិត្បែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ឋត់មួយ ដែលបង្ករឡើងដោយរថយន្តម៉ាកហ៊ីយ៉ានដាយ ព្រលះកាមរីឆ្លាម លាន់់ដូចរន្ទះបណ្តាលឲ្យនារីជាបុគ្គលិកធនាគារអេស៊ីលីដា ចំនួន២នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុចំណែគឯ៣នាក់ទៀតរបួសធ្ងន់។ តាមប្រភពសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ ឲ្យដឹងថា មុនពេលកើតហេតុ រថយន្ត ហ៊ីយ៉ានដាយ ពណ៌ទឹកប្រាក់ លាយបៃតងគ្មានស្លាកលេខ បើកក្នុងល្បឿនលឿន បានបែកកង់ហើយរេចង្កូត ទៅបុករថយន្តម៉ាកកាមម៉ារីឆ្លាមពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2H-5743...

Follow us

0FansLike
29,100SubscribersSubscribe

Latest news