មហារីកគឺជាប្រភេទជំងឺធ្ងន់ធ្ងរដែលពិបាកក្នុងការព្យាបាលណាស់ ប្រសិនបើវាឈានដល់ដំណាក់កាលធ្ងន់ធ្ងរហើយ ទើបលោកអ្នកដឹងខ្លួននិងចាប់ផ្តើមធ្វើការព្យាបាលវានោះ។ ដើម្បីធ្វើការព្យាបាលជំងឺនេះឲ្យមានទាន់ពេលវេលា យើងខ្ញុំសូមណែនាំលោកអ្នកនូវរោគសញ្ញាដំបូងនៃជំងឺមហារីមួយចំនួនដូចខាងក្រោមនេះ៖

១‑ពិបាកដកដង្ហើម ឬដកដង្ហើមថប់ៗ អាចជាសញ្ញានៃជំងឺមហារីកសួត។

២‑ឈឺទ្រូង និងក្អករ៉ាំរ៉ៃ អាចជាសញ្ញានៃជំងឺមហារីកគ្រាប់ឈាម និងសួត។

៣‑ក្តៅសាច់ជាប្រចាំ និងមានមេរោគផ្សិតលើរាងកាយ អាចជាសញ្ញានៃជំងឺមហារីកគ្រាប់ឈាម។

៤‑ពិបាកក្នុងការញ៉ាំអាហារ ឬលាបអ្វីចូលទៅក្នុងមាត់ អាចជាសញ្ញានៃជំងឺមហារីកបំពង ក។

៥‑មានកូនកណ្តុរនៅលើក្រលៀន ក្លៀក និង ក អាចជាសញ្ញានៃជំងឺមហារីកលើផ្នែកណាមួយក្នុងរាងកាយ។

៦‑មានបញ្ហារលាក និងហូរឈាមចេញពីក្នុងងរាងកាយជាប្រចាំ អាចជាសញ្ញានៃជំងឺមហារីកគ្រាប់ឈាម។

៧‑អស់កម្លាំងជាប្រចាំទោះខំញ៉ាំច្រើនយ៉ាងណាក៏ដោយ អាចជាសញ្ញានៃជំងឺមហារីកណាផ្នែកុំណាមួយក្នុងរាងកាយ។

៨‑ឈឺពោះផ្នែកខាងក្រោមជាប្រចាំ អាចជាសញ្ញានៃជំងឺមហារីកក្រពេញអូវែ។

៩‑ហើមពេញរាងកាយ និងពោះផ្នែកខាងក្រោមចាប់ផ្តើមរីកធំឡើងៗ ជាសញ្ញានៃជំងឺមហារីកក្រពេញអូវែ។

១០‑បត់ជើងធំមកមានឈាម អាចជាសញ្ញានៃជំងឺមហារីកក្រពេញអូវែ។

១១‑ស្រកទម្ងន់យ៉ាងឆាប់រហ័សដោយគ្មានមូលហេតុ អាចជាសញ្ញានៃជំងឺមហារីកថ្លើម។

១២‑ឈឺក្រពេះ និងឈឺពោះជាប្រចាំ អាចជាសញ្ញានៃជំងឺមហារីកពោះរៀនធំ។

១៣‑ហើម និងរលាកក្បាលសុដន់​ អាចជាសញ្ញានៃជំងឺមហារីកសុដន់។

១៤‑ក្បាលសុដន់មានការប្រែប្រួលទ្រង់ទ្រាយ អាចជាសញ្ញានៃជំងឺមហារីកសុដន់។

១៥‑មានឈាមរដូវច្រើនខុសធម្មតាហើយវាកើតឡើងញឹកញាប់ អាចជាសញ្ញានៃជំងឺមហារីកស្បូន។

១៦‑ក្រចកដៃមានការប្រែប្រួលខុសធម្មតា អាចជាសញ្ញានៃជំងឺមហារីកថ្លើម​ និងសួត។

១៧‑ហើមមុខអាចជាសញ្ញានៃចជំងឺមហារីកស្បែក។

១៨‑មានដំបៅតែមិនងាយនិងជាសះស្បើយ​ អាចជាសញ្ញានៃជំងឺមហារីកស្បែក។

១៩‑មានអារម្មណ៍ថាឆ្អែតនិងមិនចង់ញ៉ាំអ្វីទាល់តែសោះ អាចជាសញ្ញានៃជំងឺមហារីក្រពេញអូវែ។

២០‑ឈឺខ្នងផ្នែកខាងក្រោម​អាចជាសញ្ញានៃជំងឺមហារីកសុដន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here