បង្ក្រាបក្រុមចោរភ្ជង់ប្លន់ម៉ូតូសិស្សសាលាសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ចំណែកម៉ូតូយុវសិស្សរងគ្រោះបានដកហូតមកវិញ
ស្រុកអង្គស្នួល៖ ថ្ងៃទី២៨.១២.២០១៧ករណ លួចមានស្ថានទម្ងន់ទោស(ប្រើអាវុធខ្លី)កើតហេតុថ្ងៃទី២៨.១២.២០១៧ វេលាម៉ោង១៤.៣០នាទី ចំណុច
ផ្លូវលំ ភូមិរការធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះ០១នាក់ឈ្មោះ សាន ណារ៉ាត់ ភេទប្រុស អាយុ ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១០A +នៅភូមិត្រពាំងសុក្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ជនល្មើស០៣នាក់
(ឃាត់ខ្លួន០១នាក់)១.ឈ្មោះ ជិន លាប ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត នៅផ្ទះសំណាក់ភ្នំមាស សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំ(ឃាត់ខ្លួនជាមេក្លោងធ្វើសកម្មភាព ហើយក៏ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនរយះពេល០៣ឆ្នាំ)។២.ឈ្មោះគុងភេទប្រុសអាយុប្រហែល២៥ឆ្នាំ ស្នាក់នៅសង្កាត់កាកាបខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ(គេចខ្លួន)។៣.មិនស្គាល់អត្តសញ្ញាណប្រុសអាយុប្រហែល១៩ឆ្នាំ

(គេចខ្លួន)។វត្ថុតាងចាប់យក៖
-អាវុធខ្លី០១ដើម ម៉ាក K59 ក្រូមេពណ៌ស លេខ៖0757 បង់០១និងគ្រាប់០៨)-ម៉ូតូម៉ាក(EXCITER)ពណ៌សលាយក្រហម០១គ្រឿង ផលិតឆ្នាំ២០១៥ លេខតួFY០៨៨៧៩១
លេខម៉ាស៊ិន១០០២៤៨(របស់ជនរងគ្រោះយកបានវិញ)។
+ទូរសព្ទ័ម៉ាកណូគាលេខជនល្មើស០៦៩៦៩៥៨៦៨។សម្ភារះបាត់បង់ ម៉ូតូម៉ាកEXCITERសេរី០១៥មួយគ្រឿងពណ៌ ស គ្មានផ្លាកលេខ។លេខតួFY០៨៨៧៩១លេខម៉ាសុិន
១០០២៤៨(យកបាន)មកវិញ។សភាពនៃរឿងហេតុ:នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅផ្ទះមិត្តភ័ក្រនៅភូមិកើតហេតុ ពេលទៅជិតដល់ស្រាប់តែជនល្មើស ជិះម៉ូតូ
ម៉ាកសង់០១៥ពណ៌ខ្មៅ០១គ្រឿងមានគ្នា០៣នាក់មកពីក្រោយមកពាក់ទឹមបញ្ជា ឲ្យជនរងគ្រោះឈប់ ជនរងគ្រោះមិនឈប់ទើបជនល្មើស បង្កើនល្បឿនទៅឈប់ពីមុខហើយអ្នកបើកម៉ូតូចុះពីលើ
ម៉ូតូដកកាំភ្លើងខ្លីភ្ជុងមកលើជនរងគ្រោះរួចយកម៉ូតូ ឡើងជិះរត់គេចខ្លួនទៅទិសខាងជើង ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកនិងប៉ុស្ដិ៍ឃាត់បាននៅសង្កាត់ឪឡោខណ្ឌ
ពោធិសែនជ័យ រាជធានីភ្នំពេញ។តាមចម្លើយសារភាពរបស់ឈ្មោះជិន លាប បានសារភាពថាខ្លួនជាម្ចាស់កាំភ្លើងហើយខ្លួនបានបបួលឈ្មោះ គង់និងមិត្តឈ្មោះគង់ ម្នាក់
ទៀតមិនស្គាល់ឈ្មោះចេញធ្វើសមកម្មភាពប្លន់ តែមុននិងប្លន់ក្រុមខ្លួន((ញាំសាច់ក្រក កំបូលហើយផឹកស្រាប៊ៀកម្ពុជាអស់០១កញ្ច្រែងទើបចេញធ្វើសកម្មភាព))។បច្ចុប្បន្នជនល្មើសឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្ត ចាត់ការតាមនីតិវិធី ។

រូបភាព

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here