ស្រុកកៀនស្វាយ ៖ ០៤.០៣.២០១៨ថ្ងៃអាទិត្យ០៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវ នឹងថ្ងៃទី០៤ ខែ មីនា ឆ្នាំ ២០១៨ ករណី ៖ អំពើលួច (កាច់កម៉ូតូ)កើតហេតុនៅថ្ងៃទី៣ ខែ មិនា ឆ្នាំ២០១៨វេលាម៉ោង១២.៣០នាទីនៅចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។


ជនរងគ្រោះ០២នាក់
១-ឈ្មោះ ឆោម ពណ្ណឬទ្ធិ ភេទប្រុសអាយុ១៨ឆ្នាំមានទីលំនៅ ភូមិស្លែង ឃុំត្រពាំងវែង ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល (ម្ចាស់ម៉ូតូម៉ាក Honda dream 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1W-3309 សេរីឆ្នាំ2017 ជនសង្ស័យដោះផ្លាកលេខចេញដូរដាក់ផ្លាកលេខ កំពង់ចាម1Q-6511 ។
២-ឈ្មោះ ភេម សុវិតា ភេទប្រុសអាយុ ២១ឆ្នាំ មានទីលំនៅភូមិឫស្សីសង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ(ម្ចាស់ម៉ូតូម៉ាកHonda dream125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GP-8736 សេរីឆ្នាំ2017 ។
ជនសង្ស័យ០១ក្រុម ឃាត់ខ្លួនបាន០១នាក់៖ឈ្មោះ ឈន សុវណ្ណារិទ្ធ ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្តីលើ ឃុំដីលើ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម(ឃាត់ខ្លួន)។

សម្ភារៈបាត់បង់ ៖
១-ម៉ូតូម៉ាកHonda dream 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1W-3309 សេរីឆ្នាំ2017 (ជារបស់ជនរងគ្រោះទី១ ។
២-ម៉ូតូម៉ាកHonda dream125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GP-8736 សេរីឆ្នាំ2017 (ជារបស់ជនរងគ្រោះទី២)។

វត្ថុតាងចាប់យក ៖
១-ម៉ូតូម៉ាកHonda dream 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1W-3309 សេរីឆ្នាំ2017 (ជនសង្ស័យដោះផ្លាកលេខចេញដូរដាក់ផ្លាកកំពង់ចាម 1Q-6511ជារបស់ជនរងគ្រោះទី១ ។
២-ម៉ូតូម៉ាកHonda dream125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GP-8736 សេរីឆ្នាំ2017 (ជារបស់ជនរងគ្រោះទី២)។
៣-ម៉ូតូម៉ាកHonda dream125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1DM-2381 សេរីឆ្នាំ2015 (ជារបស់ក្រុមជនសង្ស័យ) ។
៤-ដង្កាប់មុខកន្ត្រៃ០១ កាំបិតបុ័ងតោអុីណុក០១ កាបូបស្ពាយពណ៌ខ្មៅ០១ ស្លាកលេខកណ្តាល1W-3309 ចំនួន០១ កូនសោរម៉ូតូ០១ និងសម្ភារៈ ប្រព្រឹត្តបទល្មើសមួយចំនួន ។

សភាពរឿងហេតុ ៖
នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងខាងលើជនរងគ្រោះបានមកហូបបាយនៅគ្រែទឹកក្នុងរមណីយដ្ឋានវត្តកៀនស្វាយក្រៅ ខណៈកំពុងតែហូបនោះមានជនមិនស្គាល់អត្តសញ្ញាណ បានមកលួច កាច់កម៉ូតូរបស់ជនរងគ្រោះយកទៅចំនួន២
គ្រឿង ខណៈនោះម្ចាស់ម៉ូតូឃើញក៏នាំគ្នាជិះម៉ូតូដេញតាមក្រុមជនសង្ស័យៗបានជិះម៉ូតូរបស់ជនរងគ្រោះទី២ទៅបុករថយន្ត១គ្រឿងនៅសង្កាត់ព្រែកឯងរួចជនសង្ស័យបានរត់ចោលម៉ូតូរបស់ជនរងគ្រោះ ដែលមានផ្លាកលេខ
ភ្នំពេញ1GP-8736ហើយត្រូវនគរបាលប៉ុស្តិ៍សង្កាត់ព្រែកឯងយកមករក្សាទុកដើម្បីរង់ចាំម្ចាស់យកឯកសារមកពិនិត្យផ្ទៀងផ្ទាត់ ។
ចំណែកម៉ូតូ១គ្រឿងទៀតមានភ្ជាប់GPS ជនសង្ស័យបានជិះទិសដៅទៅក្រុងតាខ្មៅ ហើយម្ចាស់ម៉ូតូបានជិះតាមនិងប្តឹងកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោជួយឃាត់បាននៅចំណុចវត្តគោកអំពិលភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ករណីនេះកម្លាំង ជំនាញសហការជាមួយកម្លាំង នគរបាលខណ្ឌច្បារអំពៅ និងខណ្ឌដង្កោរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ
រួមនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនីតិវិធី ។

LEAVE A REPLY

Please enter your comment!
Please enter your name here