សហការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ) កើហេតុនៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៩:៣០នាទី កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ខណ្ឌទួលគោក បានសហការជាមួយ កំលាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាក់ស្ដែងពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ) ប្រព្រឹត្តនៅចំណុចមុខ យានដ្ឋាន ស្រេង ប្រណី ផ្លូវលេខ៦០៨ ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ
១-ឈ្មោះ គួយ ម៉ានិន ហៅ និន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១០E វិទ្យាល័យឥន្រ្ទទេវី ស្នាក់នៅផ្ទះលេខ B៤១ កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
២-ឈ្មោះ ហ៊ាង លីហុង ហៅ ប៊យ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៨B វិទ្យាល័យឥន្រ្ទទេវី ស្នាក់នៅផ្ទះលេខ៤៥ បូរីពិភពថ្មីសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ធួន សារ៉ាវុធ ហៅ វុធ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១២A2 វិទ្យាល័យឥន្រ្ទទេវី ស្នាក់នៅផ្ទះជួល ផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
៤-ឈ្មោះ លី សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១០ I2 វិទ្យាល័យជាស៊ីម សន្ធរម៉ុក ស្នាក់នៅផ្ទះលេខ៤៩៤J ផ្លូវលំ សង្កាត់ ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

រូបភាព

រូបភាព

រូបភាព

វត្ថុតាងចាប់យកមាន៖
-កាបូបស្ពាយមួយ ក្នុងនោះមាន ទូរស័ព្ទម៉ាក ហូវៃ និងឯកសារមួយចំនួន លុយដុល្លារ២០$ (ជារបស់ជនរងគ្រោះ ) ។
-ម៉ូតូចំនួន០៣គ្រឿងម៉ាក Honda Moove , ម៉ាក Suzuki Nex , និងម៉ាក MSX ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព ឆក់ ។
*ជនរងគ្រោះ
-ឈ្មោះ សម្បត្តិ ស្រីពៅ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន លក់ប្រេងម៉ាស៊ីនឡាន (MPM) ស្នាក់នៅផ្ទះ ភូមិពងទឹក ផ្លូវជាតិ លេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ
មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីក្រុមហ៊ុនលក់ប្រេងម៉ាស៊ីន ដើម្បីផ្សព្វផ្សាយលក់ផលិតផល ប្រេងម៉ាស៊ីន លុះពេលជនរងគ្រោះមកដល់ចំណុចមុខយានដ្ឋានជួសជុលរថយន្ត ស្រេង ប្រណី ផ្លូវលេខ៦០៨ ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជនរងគ្រោះក៏បានឈប់ម៉ូតូហើយកត់ លេខទូរស័ព្ទរបស់ភ្ញៀវ ស្រាប់តែជនសង្ស័យទាំង០៤នាក់ខាងលើបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះដែលដាក់នៅលើកន្រ្តក់ម៉ូតូខាងមុខ បានសម្រេចហើយជនសង្ស័យទាំង០៤នាក់ព្យាយាមជិះគេចខ្លួន ភ្លាម នោះជនរងគ្រោះបានស្រែកថាចោរៗ ឲ្យគេជួយ ពេលនោះក៏ត្រូវបានកំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ ខណ្ឌទួលគោក កំពុងធ្វើការល្បាតការពារសុវត្ថិភាព ក្នុងមូលដ្ឋានឃើញសកម្មភាពជនសង្ស័យឆក់ក៏ធ្វើការបង្ក្រាបជាក់ស្ដែងតែម្ដង ។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ និងវត្ថុុតាងចាប់យក បានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាម នីតិវិធីច្បាប់ ។
ប្រភពFacebook ៖Phal David Virak

LEAVE A REPLY

Please enter your comment!
Please enter your name here