កំពង់ឆ្នាំង៖ នៅ​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៥ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ៩៤-៩៥ ស្ថិត​ក្នុងភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ រ៉​ន សម្បត្តិ ភេទ​ប្រុស អាយុប្រមាណ២៧ឆ្នាំ រស់នៅក្នុង​ភូមិ​ប៊ូ​ច្រេះ ឃុំ​តា​លោ ស្រុក​បាកាន ខេត្តពោធិ៍សាត់ បើកបរ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​បញ្ច្រាសទិស​គ្នា និង​ភាគី​ម្ខាង​ទៀត​ឈ្មោះ ណា​ង ភេទ​ប្រុស រស់នៅក្នុង​ភូមិ​ប្រ​ស្និ​ប ឃុំ​ប្រ​ស្និ​ប ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ជិះ​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​វីវ៉ា ពណ៌​ស គ្មាន​ស្លាក​លេខ។ ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ទាំង២នាក់។

ម៉ូតូ​ទាំង២គ្រឿង ត្រូវបាន​សមត្ថកិច្ច​នាំ​យកទៅ​រក្សាទុក រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី ខណៈ​សា​សព​ជនរងគ្រោះ សមត្ថកិច្ច​បានប្រគល់​ជូន​បងប្អូន​សាច់ញាតិ​ដឹក​យកទៅ​លំនៅឋាន​ធ្វើបុណ្យ​តាម​ប្រពៃណី៕

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here