គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅកំពុងចាមរវាងរថយន្ដនឹងរថយន្ត ដោយ រថយន្ដ០១គ្រឿង ម៉ាកសាំយ៉ុង
ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧:០០នាទី
លើផ្លូវជាតិលេខ៦ នៅចំណុចភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើងរវាងរថយន្ដនឹងរថយន្ត ដោយ រថយន្ដ០១គ្រឿង ម៉ាកសាំយ៉ុងពណ៌សរពាក់ផ្លាក លេខភ្នំពេញ ២R ៨០១៥ បើកបរដោយឈ្មោះសៀ លីវន្ដ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិខ្នា ឃុំជ្រាវ ខេត្តសៀមរាប ដែលបើកបរក្នុងទិសដៅពីជើង...
បុរសម្នាក់បែកថ្នាំ ដើរស្រាតដោះខោអាវតាមដងផ្លូវ ត្រូវអាជ្ញាធរខណ្ឌដូនពេញឃាត់ខ្លួន
ភ្នំពេញ ៖ ដោយសារតែសារធាតុញៀន បានធ្វើឲ្យបុរសម្នាក់ប្រើប្រាស់ហួសកម្រិតរហូតឈានទៅដល់ការបាត់បង់ស្មារតី បានដោះខោអាវដើរអាក្រាតកាយតាមដងផ្លូវ តាំងពីផ្លូវម៉ៅសេទុង កែងនិងផ្លូវលេខ១០៥ ខណ្ឌចំការមន អស់រយៈពេលជាងមួយម៉ោង ដើររហូតដល់ចំណុចរង្វង់វិមានឯករាជ្យ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌដូនពេញដែលកំពុងប្រចាំការនៅចំណុចរង្វង់វិមានឯករាជ្យ ចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាខណ្ឌដូនពេញភ្លាមៗ កាលពីវេលាម៉ោង ៨យប់ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ ។
យោងតាមប្រភពព័ត៍មានពីសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា...
ជិះម៉ូតូលឿនលើផ្លូវងងឹតទៅជ្រុលទៅបុករ៉ឺម៉កសណ្ដោងពីក្រោយ បណ្ដាលឲ្យផុងលលាដ៏ក្បាលស្លាប់ភ្លាមៗ
ភ្នំពេញ៖ កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៨ ខែកមរា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាខូយ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
សពជនរងគ្រោះ មានឈ្មោះ ហ៊ុន តុលា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបប មេការសំនង់ ស្នាក់នៅផ្ទះជួល សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានស្រុកកំណើត ឃុំបារាយ ស្រុកបារាយ ខេត្តកំពង់ធំ...
ពិតជាសាហាវមែន !! ស្ទាក់ចាប់រំលោភមិនបានសំរេចទាញកាំបិតចាក់សម្លាប់ ពេលមិត្តភក្តិជនរងគ្រោះឃើញនាំគ្នារត់ទៅជួយ ត្រូុវជនល្មើស ចាក់អោយរបួសចំនួន២នាក់ បន្ថែមទៀត ហើយព្យាយាមចាក់ធ្វើអត្តឃាតខ្លួនឯងតែមិនបានសំរេច
ខេត្តពោធិសាត់៖ ក្មេងស្រីជាសិស្សសាលាវ័យ១៣ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុខណៈចេញមកពីសាលាដើរទៅផ្ទះក៏ត្រូវជនសង្ស័យម្នាក់ពួនស្ទាក់ ចាប់ប៉ុនប៉ងរំលោភតែត្រូវបែកការដោយសារមានសិស្សសាលាជាច្រើនបានឃើញហើយ
ស្រែកឆោឡោទើបជនសង្ស័យនោះសម្រេចចិត្តចាក់១កាំបិតចំគល់ដោះខាងឆ្វេងបណ្តាលឱ្យក្មេងស្រីរងគ្រោះស្លាប់ភ្លាមៗ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ៈ៣០នាទីថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០១៨ នៅចំនុចបឹងតាហា ក្នងភូមិ ក្សេត្របូិរី ឃុំ សន្ទ្រៃ ស្រុភ្នំក្រវ៉ាញខេត្តពោធិសាត់ ។
តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖
ជនរងគ្រោះមានឈ្មោះ យឿន យ៉ា ភេទ ស្រី អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៤ រស់នៅភូមិ.ឃុំកន្លែងកើតហេតុ ។
ចំណែកជនសង្ស័យមានឈ្មោះ...
ខំតែជឿខំមកជួបតាមការណាត់ ត្រង់ចំណុចដីឡូត៍ខាងលើ បែរជាបុរសខាងលើចាប់ឱបថើប ច្របាច់សព្វរាងកាយ ហើយចាប់………
ភ្នំពេញ ៖ យុវជនម្នាក់ ដូចជាអារម្មណ៍ហ៊ានជ្រុល ទើបតែស្គាល់នារីក្រមុំវ័យក្មេង បានមួយថ្ងៃ ប្រុសចិត្តអប្រិយ ប្រល័យព្រហ្មចារីនាង បានសម្រេចហើយ លើកខោស្លៀករត់គេច ត្រូវបាននារីរងគ្រោះស្រែកផ្អើលពលរដ្ឋ ប្រជាការពារភូមិចាប់ឃាត់ ប្រគល់ឲ្យប៉ូលីស កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅដីឡូត៍ទំនេរមួយកន្លែង តាមផ្លូវ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បើតាមនារីរងគ្រោះ ន...
មួយពព្រិចភ្នែកសោះរថយន្តយីឌុប បុកជាមួយម៉ូតូវីវ៉ា ស្លាប់០១នាក់ និងរបួសធ្ងន់០១នាក់
ខេត្តសៀមរាប៖វេលាម៉ោង២០ៈ៤០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅលេីផ្លូវជាតិលេខ៦ ត្រង់ចំណុចនិយាមកា (១៧៤០៦-៦១៣៧៣) ភូមិយាង ឃំុឫស្សីលក ស្រុកជីក្រែង មានករណីគ្រោះថ្នាក់ចរាចរណ៍
រវាងរថយន្តនិងម៉ូតូ ស្លាប់០១នាក់និង របួសធ្ងន់០១នាក់ ។ បង្កឡើងដោយរថយន្តម៉ាកHINO យីឌុប ពាក់ស្លាកលេខភ្នំពេញ4A-1945 (អ្នកបើកបរគេចខ្លួន) បើកទិសដៅពីលិចទៅកេីត លុះដល់កន្លែងកើតហេតុ បានបុកជាមួួយនិងម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ (អត់ស្លាកលេខ) បើកបរដោយឈ្មោះ...
សមត្ថកិច្ចស្រុកអង្គស្នួលបានបំបែកសុំណុំរឿងឃាតកម្ម និងបានឃាត់ខ្លួនឃាតករដែលជា(អ្នកប្រដាល់)មកផ្តន្ទាទោសតាមច្បាប់…
ស្រុកអង្គស្នួល៖ ថ្ងៃទី១៦.០១.២០១៨ករណី ឃាតកម្មគឹតទុកជាមុន(រឹតកនឹងក្រម៉ាស្លាប់)កើតហេតុកាលពីថ្ងៃទី១១.០១.២០១៨នៅវេលាម៉ោងប្រហែល១៥.០០នាទីនៅចំណុចគុម្ពោតព្រៃ ស្ថិតនៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនរងគ្រោះ០១នាក់ឈ្មោះ ឃួន ឃឿន ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិគោល ឃំុទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនល្មើសចំនួន០១នាក់(ឃាត់ខ្លួន)ឈ្មោះ មុត ម៉ុន ភេទប្រុសអាយុ៣៣ឆ្នាំ (អតីតះអ្នកប្រដាល់ឈ្មោះផុល ភាព)ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអង្គតាសិតឃំុទួលព្រេជ...
ម៉ូតូ២គ្រឿងប្រលះគ្នាមួយទំហឹងបណ្ដាលអោយបុរសម្នាក់រងរបួសធ្ងន់១ម្នាក់
ករណី:គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងម៉ូតូន៨ងម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់១នាក់ ប្រុស របួសស្រាល១នាក់ប្រុស ម៉ូតូខូចស្រាល២គ្រឿងកើតហេតុនៅថ្ងៃទី១៦-០១-២០១៨វេលាម៉ោង៨-៤៥នាទីចំណុចគីឡូម៉ែត្រលេខ៥១-៥២ រវាងម៉ូតូនិងម៉ូតូទិសដៅបញ្ចាស់គ្នា។
សភាពរឿងហេតុ: នៅថ្ងៃខែកើតហេតុខាងលើ ឈ្មោះស សុចិត្រា ភេទប្រុសអាយុ២៥ឆ្នាំ ភូមិថ្មលឃុំ ចេក ស្រុក ស្វាយជ្រុំ ខេតស្វាយរៀង។ ជិះម៉ូតូ ម៉ាកYAMAHA EXCiTER GP ពណ៌ទឹកប៉ិច ទិសដៅអ្នកលឿងភ្នំពេញ ឈ្មោះ គា ប្រា ភេទប្រុសអាយុ51ឆ្នាំភូមិជ័យឧត្តមឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល។
ជិះម៉ូតូម៉ាកHONDADEAM125ពណ៌ខ្មៅពាក់ផ្លាកលេខបាត់ដំបង1I7592ទិសដៅភ្នំពេញ-អ្នកលឿងមកដល់ចំណុចកើតហេតុខាងលើឈ្មោះសសុចិត្រាជិះម៉ូតូវ៉ាឡានដល់ទ្រូងផ្លូវហើយជ្រុលចង្កូតមកបុកម៉ូតូឈ្មោះគាប្រាមកពីភ្នំពេញអ្នកលឿងបណ្តាលអោយរបួសធ្ងន់បច្ចុប្បន្នបញ្ជូនទៅមន្ទីពេទ្យនៅភ្នំពេញចំណែកឈ្មោះសសុចិត្រាគេចខ្លួនបាត់។ចំពោះម៉ូតូទាំង០២គ្រឿងក៏បានដឹកមករក្សាទុកនៅប៉ុស្តិដើម្បីរងចាំជំនាញករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូទាំងពីរ
មិនប្រកាន់ស្តាំ...
រថយន្តបុកម៉ូតូបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់
(កំពង់ស្ពឺ)៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៨៩.៩០ត្រង់ចំណុចភូមិទី៤ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៥ខែមករាឆ្នាំ២០១៨។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថាមុនកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាកហ្វូស៊ូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-0218 អ្នកបើកបរមិនស្គាល់ឈ្មោះបើកបរពីលិចទៅកើត។លុះបើកមកដល់ចំណុចខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាក វ៉េវពណ៌ខ្មៅ គ្មានស្លាកលេខបើកបរដោយឈ្មោះ សុខ ហ៊ីម ភេទស្រី អាយុ៣៦ឆ្នាំរស់នៅភូមិកងមាស ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចឌុបកូនឈ្មោះ ស្នា ហៃ ភេទប្រុស អាយុ៦ឆ្នាំបណ្ដាលឲ្យក្មេងប្រុសស្លាប់នៅកន្លែងនិងម្តាយរងរបួសធ្ងន់។
ក្រោយពីកើតហេតុអ្នកបើករថយន្តបង្កបានចុះរត់គេចខ្លួនអ្នករងរបួសត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីពេទ្យសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។
ប្រភព៖Facebook Ny Savuth
ពិតជាសាហាវណាស់ចាក់សំលាប់ទាំងស្រស់ៗដោយមិនខ្លាច់ឃាត់ខ្លួនជនសាហាវពីរនាក់ ពាក់ព័ន្ធករណីឃាតកម្ម
ឧត្តរមានជ័យ ៖ យុវជនពីរនាក់ ដែលជាជនដៃដល់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រុកត្រពាំង ប្រាសាទ បញ្ជូនទៅតុលាការ ខេត្តឧត្តរមានជ័យ កាលវេលាម៉ោង១១និង៣០នាទី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងករណីឃាតកម្ម។
មន្ត្រីកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា ជនសង្ស័យ ទី១.ឈ្មោះ បឿន សុភ័ក្រ ភេទ ប្រុសអាយុ២២ឆ្នាំ មុខរបរធ្វើសិប្បកម្ម...














