ភ្នំពេញ ៖ យុវជនម្នាក់ ដូចជាអារម្មណ៍ហ៊ានជ្រុល ទើបតែស្គាល់នារីក្រមុំវ័យក្មេង បានមួយថ្ងៃ ប្រុសចិត្តអប្រិយ ប្រល័យព្រហ្មចារីនាង បានសម្រេចហើយ លើកខោស្លៀករត់គេច ត្រូវបាននារីរងគ្រោះស្រែកផ្អើលពលរដ្ឋ ប្រជាការពារភូមិចាប់ឃាត់ ប្រគល់ឲ្យប៉ូលីស កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅដីឡូត៍ទំនេរមួយកន្លែង តាមផ្លូវ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បើតាមនារីរងគ្រោះ ន ដ វ អាយុ១៨ឆ្នាំ ស្នាក់នៅខណ្ឌសែនសុខ បានលើកទ្បើងថា ឈ្មោះ លន់ លីស ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នករួមការងារពីមុន ផ្នែកខាងរោងចក្រ រស់នៅកំពង់ធំ ហើយក៏គ្មានចេតនាស្រឡាញ់គ្នានោះដែរ លុះមកដល់រសៀលថ្ងៃទី១៦ ម្សិលមិញ ជនសង្ស័យបានជួបនាង រួចសុំលេខទូរស័ព្ទ នឹកឃើញរាប់អានគ្នា ស្មានតែជាធម្មតា ។
លុះដល់រសៀលថ្ងៃទី១៧ ខែមករានេះ ជនសង្ស័យបានទូរស័ព្ទ ឲ្យនាងមកជួប ប្រាប់ថាមានការនិយាយគ្នាបន្តិច ខំតែជឿខំមកជួបតាមការណាត់ ត្រង់ចំណុចដីឡូត៍ខាងលើ បែរជាបុរសខាងលើចាប់ឱបថើប ច្របាច់សព្វរាងកាយ ហើយចាប់ផ្តួើមសើយរ៉ូបសម្រាតខោ សង្កត់រំលោភរហូតបានសម្រេច ហើយលើកខោស្លៀកងើបរត់ ធ្វើឲ្យនាងទទួលរងនូវក្តីឈឺចាប់យំសម្រក់ទឹកភ្នែក មិនគួរណាចាញ់ល្បិច បោកបញ្ឆោតរបស់ប្រុសព្រាន ស្រែកឲ្យគេឯងជួយ ផ្អើលពលរដ្ឋក្បែរខាង ប្រជាការពារ ឃើញដេញចាប់ឃាត់ភ្លាមៗ រាយការណ៍ទៅប៉ូលីស ចុះមកអន្តរាគមន៍ ។

LEAVE A REPLY

Please enter your comment!
Please enter your name here