បើកឡានដឹកដីយូរពេកជូរមាត់ពេកឃើញក្មេងស្រីអាយុ១៤ឆ្នាំបានធ្វើសកម្មភាពរំលោភតែ……
យោងពាក្យបណ្តឹង ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ របស់ជនរងគ្រោះឈ្មោះ ពៀត សុចាន់ ភេទស្រី អាយុ១៤ឆ្នាំមានទីលំនៅភូមិសាលាក្រៅ សង្កាត់ភ្នៀតក្រុងសិរីសោភ័ណ ស្តីពីបទរំលោភសេពសន្ធវៈ (មិនបានសម្រេច)ប្រព្រឹត្តកាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ សន ទូច ភេទប្រុសអាយុ២២ឆ្នាំមុខរបរ បើកឡានដឹកដីមានទីលំនៅភូមិព្រៃមូល ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីធ្វើការសាកសួរអំពីរឿងហេតុខាងលើ តាមម្លើយសារភាពរបស់ជនសង្ស័យខ្លួនពិតជាបានធ្វើសកម្មភាពរំលោភ...
រថយន្តស្ទូចជ្រុលចង្កូតទៅបុកហើយកិនម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ
តាកែវ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចន្លោះគឺឡូម៉ែត្រលេខ៤៦-៤៧ ក្នុងភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។
មុនពេលកើតហេតុ មានឃើញរថយន្ត១គ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0266 ធ្វើដំណើរពីរជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ បានបើកវ៉ារថយន្ត១គ្រឿងទៀត ស្របពេលនោះ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ...
សូមមេត្តាគោរពច្បាប់ចរាចរណ៍ផង..! បុរសវ័យកណ្ដាលម្នាក់បើករថយន្តឡិចស៊ីស៥៧០ បុករះម៉ូតូ៦គ្រឿងហើយរេចង្កូតបុករថយន្ត៣គ្រឿងទៀតបណ្ដាលឲ្យមនុស្ស៦នាក់រងរបួសធ្ងន់ស្រាល
ភ្នំពេញ៖ មនុស្ស៦នាក់រងរបួសធ្ងន់ស្រាល ខណះបុរសវ័យកណ្ដាលម្នាក់បើករថយន្តឡិចស៊ីស៥៧០ យ៉ាងលឿនបុករះម៉ូតូ៦គ្រឿងហើយបានបួងចង្កូតបុករថយន្ត៣គ្រឿងទៀតរួចទៅបុករបងធនាគារមេគង្គ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃស្រុក ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ ១២ខែ មករា ឆ្នាំ ២០១៨ នៅចំណុចមុខធនាគារមេគង្គ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមប្រភពពត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុ គេឃើញបុរសវ័យកណ្ដាលម្នាក់សង្ស័យស្រវឹងស្រាជោកជាំបានបើករថយន្តឡិចស៊ីស៥៧០ ពណ៍...
កាប់ចិញ្ច្រាំក្បាលជនរងគ្រោះជាច្រើនកាំបិត រហូតស្លាប់,
(ភ្នំពេញ)៖ ជនសង្ស័យដែលចាក់សម្លាប់ជនរងគ្រោះ ជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់មួយរំពេចនៅលើផ្ទះក្នុង ខណ្ឌ៧មករា ហើយបានរត់គេចខ្លួន អស់រយៈពេលជាង១ឆ្នាំ ត្រូវនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការកម្លាំងនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនបានហើយ នៅថ្ងៃទី១១ ខែមករាម្សិលមិញ នៅក្រុមទី៩ ភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
បើតាមមន្ដ្រីនគរបាលដែលចូលរួមប្រតិបត្ដិការ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះថា ជនសង្ស័យត្រូវបានចាប់ខ្លួន តាមដីកាដែលចេញដោយលោក សាយ សារុន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។...
អ្នកគ្រូពេទ្យថៃម្នាក់ ត្រូវចាប់ខ្លួន ពីបទជួញដូរគ្រឿងញៀន ជិត៤សែនគ្រាប់
ប្រទេសថៃ ៖ ស្ត្រីម្នាក់ដែលមាននាទីជាគ្រូពេទ្យ នៅក្នុងមណ្ឌលសុខភាពមួយកន្លែង ក្នុងខេត្តឈៀងរ៉ាយ ប្រទេសថៃត្រូវបានកំលាំងតម្រួតដែលឈរជើងត្រួតពិនិត្យយានយន្តធ្វើការចាប់ខ្លួនខណៈដែលអ្នកគ្រូពេទ្យដ៏ស្រស់សង្ហារនេះកំពុងបើកបររថយន្តឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ ដោយមានផ្ទុកនូវសារធាតុញៀនរាប់សែនគ្រាប់ នៅក្នុងរថយន្តផង ។យោងតាមរបាយការណ៍ពីប្រទេសថៃដែលយើងទទួលបានគឺការចាប់ខ្លួននេះ បានប្រព្រឹត្តឡើងនៅវេលាម៉ោង ១១ និង ៤៥នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចទីតាំងឈរជើងរបស់សមត្ថកិច្ចមួយកន្លែង ក្នុងស្រុកម៉ែតាំ ខេត្តផាក់យ៉ៅដែលទីតាំងប៉ុស្តិ៍នេះបានឈរជើងដើម្បីត្រួតពិនិត្យទៅលើយានយន្តគ្រប់ប្រភេទ។នៅពេលនោះផងដែរក៏មានអ្នកគ្រូពេទ្យម្នាក់ បានបើករថយន្តឆ្លងកាត់បន្ទាប់ពីកំលាំងបានត្រួតបិនិត្យរួចមក ឃើញថានៅគូទរថយន្តផ្នែកខាងក្រោយមានកាបូបស្ពាយចំនួន៣ដែលនៅក្នុងនោះមានថ្នាំញៀន ប្រភេទយ៉ាម៉ា សរុបចំនួន ៣៨០...
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែនបុកជាមួយ រុឺម៉កបណ្ដាលឲ្យរបួសធ្ងន់១នាក់និងស្លាប់១នាក់
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី០៩ខែមករាឆ្នាំ២០១៨វេលាម៉ោង១៣.៣០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកនៅចំនុចស្រែពាំងក្នុងភូមិស្ទឹងថ្មីឃុំប្រម៉ោយ បង្ករឡើងពីរថយន្តម៉ាក howosinotrukពណ៌ក្រហម(រថយន្តបែន)គ្មានស្លាកលេខនិងម៉ូតូម៉ាកវ៉េវពណ៌ខ្មៅគ្មានស្លាកលេខអូសរុឺម៉កជឹៈគ្នា០២នាក់
ក្នុងនោះរបួសធ្ងន់១នាក់និងស្លាប់១នាក់ ។
.អ៊ុក សុខា ភេទប្រុសអាយុ៣៤ឆ្នាំមុខរបរជាងផ្សាដែក
ស្នាក់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ របួសធ្ងន់ .សឹម សុជាតិភេទប្រុុសអាយុ១៨ឆ្នាំរស់នៅភូមិស្ទឹងថ្មីឃុំប្រម៉ោយស្លាប់
មូលហេតុៈបើកវ៉ាជែងគ្នា ។
រីឯវត្ថុតាងយើងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ៕
២នាក់ឪពុកកូនស្លាប់ ដោយសារជិះម៉ូតូបុកគោយន្តកន្ត្រៃ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
(ព្រះវិហារ)៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ បុរសម្នាក់ និងកូនស្រីតូចម្នាក់ទៀត បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកគោយន្តកន្ត្រៃយ៍ចំពីមុខយ៉ាងពេញទំហឹង ស្ថិតនៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។
មុនពេលកើតហេតុជនគ្រោះបានជិះម៉ូតូដឹកកូនតូចពីក្រោយក្នុងទិសដៅពីកើតទៅលិច លុះដល់កន្លែងហេតុ ស្រាប់តែម៉ូតូជនរងគ្រោះបានទៅបុកគោយន្តកន្ត្រៃយ៍ ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំង២នាក់ឪពុក និងកូនស្លាប់ភ្លាម។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ កែវ គុយ អាយុ២៤ឆ្នាំ បើកបរម៉ូតូ Honda...
ជឿថាមានប្រិយមិត្តជាច្រើនកំពុងរង់ចាំទស្សនា Music Video ដំបូងរបស់តារាចម្រៀងថ្មីបីដួងដែលជាកូនប្រុសរបស់កំពូលតារា ព្រាប សុវត្ថិ។ សូមអញ្ជើញទស្សនាទាំងអស់គ្នា!
ជឿថាមានប្រិយមិត្តជាច្រើនកំពុងរង់ចាំទស្សនា Music Video ដំបូងរបស់តារាចម្រៀងថ្មីបីដួងដែលជាកូនប្រុសរបស់កំពូលតារា ព្រាប សុវត្ថិ។ សូមអញ្ជើញទស្សនាទាំងអស់គ្នា!
🎬 OFFICIAL MV: កែវភ្នែក
► ទស្សនាវីដេអូនៅលើ YOUTUBE : youtu.be/xAWDZp4yF0c
ច្រៀងដោយ៖ សុវត្ថិ មុនីវណ្ណ - សុវត្ថិ មុនីនាគ - សុវត្ថិ សិរីវុឌ្ឍ
និពន្ធទំនុកច្រៀង ៖ អ៊ីនុ...
នារីជាបុគ្គលិកធនាគារ អេស៊ីលីដា២នាក់បានស្លាប់ និង៣នាក់ ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តបែនដឹកដី បុករៈរថយន្តកាមរីឆ្លាម រួចជ្រុលទៅបុកម៉ូតូមួយគ្រឿង
ខេត្តកំពង់ធំ៖នៅវេលាម៉ោង៦៖៣០នាទីព្រឹកព្រលឹមនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចភូមិត្បែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ឋត់មួយ ដែលបង្ករឡើងដោយរថយន្តម៉ាកហ៊ីយ៉ានដាយ ព្រលះកាមរីឆ្លាម លាន់់ដូចរន្ទះបណ្តាលឲ្យនារីជាបុគ្គលិកធនាគារអេស៊ីលីដា ចំនួន២នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុចំណែគឯ៣នាក់ទៀតរបួសធ្ងន់។
តាមប្រភពសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ ឲ្យដឹងថា មុនពេលកើតហេតុ រថយន្ត ហ៊ីយ៉ានដាយ ពណ៌ទឹកប្រាក់ លាយបៃតងគ្មានស្លាកលេខ បើកក្នុងល្បឿនលឿន បានបែកកង់ហើយរេចង្កូត ទៅបុករថយន្តម៉ាកកាមម៉ារីឆ្លាមពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2H-5743...
ជនបោកប្រាស់ ជិន ជ័យណារ៉ា (ហៅ DJ Drow) Fb: ភាពយន្ត នឹងកសិកម្ម បានរត់គេចខ្លួននិងបិទក្រុមហ៊ុនដោយសារ…
លោក ជិន ជ័យណារ៉ា ជាជនបោកប្រាស់បានប្រើល្បិចកល យកសិល្បៈមកធ្វើជាមុខរបររកស៊ីបែប Network Marketing យកមកបន្លំថាជា Network Star បង្កើតជា Fan អោយបានច្រើន ហើយ Fan ទាំងអស់នោះគឺជាបុគ្គលិកថ្មីៗដែលចុះឈ្មោះតៗគ្នាតាមរយៈក្មេងៗយុវវ័យដែលចង់ចូលសិល្បៈ រួចប្រកាសតាម Facebook ជ្រើសរើស តួសម្តែង ហើយ បុគ្គលិកនិមួយនឹងទទួលបាន ពី $250...