(បងប្អូនបង្កើត បានផឹកស្រាថ្នាំជាមួយគ្នាក៏បានសាកកំលាំងគ្នាម្នាក់ចូលពេទ្យម្នាក់ចូលប៉ុស្ដិ៍

ករណី៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសកើតហេតុ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង០១ និង១០នាទីរំលងអាធ្រាតុ នៅចំណុច៖ ទំនប់៣៨ ភូមិ​​ព្រែកខ្នាច ឃំុលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។ជនរងគ្រោះ ចំនួន ០១នាក់៖ឈ្មោះ ឃ្លិន តេង ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកខ្នាច ឃុំលើកដែក...

ស្វែងយល់ពីហេតុផលសំខាន់ៗ ដែលអាចនាំអ្នកទៅរកជំងឺមហារីកសួត

នៅពេលដែលនិយាយអំពីមូលហេតុដែលបង្កឲ្យមានជំងឺមហារីកសួត មូលហេតុចម្បង ដែលអ្នកនឹងឃើញមុនគេប្រាកដជាការជក់បារីជាមិនខាន។ ពិតណាស់ថា ផ្សែងបារីជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនទៀត ដែលបង្កឲ្យមានជំងឺមហារីកសួត តែក្រុមអ្នកជំនាញចង់បង្ហាញឲ្យអ្នកដឹងថា មិនត្រឹមតែអ្នកដែលជក់បារីផ្ទាល់ទើបអាចប្រឈមនឹងជំងឺមហារីកសួតនោះទេ សូម្បីតែអ្នកជក់បារីដោយប្រយោល (អ្នករស់នៅក្បែរនិងទទួលផ្សេងបារីពីអ្នកជក់ដោយផ្ទាល់) ក៏អាចប្រឈមនឹងការកើតមានជំងឺមហារីកសួតផងដែរ។ បើយោងតាមការស្រាវជ្រាវបានរកឃើញថា អ្នកដែលរស់នៅក្នុងតំបន់ដែលពោះពេញដោយផ្សេងបារី ឬអ្នកជក់បារីដោយប្រយោលនេះអាចប្រឈមទៅនឹងការកើតមានជំងឺមហារីកសួត ២៤% បើធៀបទៅនឹងអ្នកមិនដែលធ្លាប់ស្រូបផ្សែងបារីទាល់តែសោះ។ ហេតុផលមួយទៀតដែលអាចបង្កឲ្យអ្នកកើតជំងឺមហារីកសួតដែរនោះ គឺកត្តាដំណរពូជ ឬការចម្លងពីសមាជិកគ្រួសារណាមួយ ដែលធ្លាប់មានជំងឺនេះពីមុនមក។ មួយវិញទៀត គឺការស្រូបយកសារធាតុ Asbestos ដែលមាននៅក្នុងបរិយាកាយនៃតំបន់ដែលលោកអ្ននកំពុងរស់នៅ ឬធ្វើការងារ។ ហេតុផលបន្ទាប់បន្សំផ្សេងទៀតគឺការស្រូបយកឧស្ម័នរ៉ាឌុង...

នេះគឺជាវិធីដែលអាចធ្វើឲ្យ Logo រូបផ្លែកប៉ោមនៅក្រោយ iPhone អ្នកមានពន្លឺបាន

ប្រសិនបើអ្នកស្រលាញ់ផលិតផលរបស់ក្រុមហ៊ុន Apple ដូចជា iPhone ជាដើម នោះអ្នកក៏នឹងមានឱកាសក្នុងការទទួលបាននូវការកែច្នៃមួយចំនួនដែលធ្វើឲ្យផលិតផលនោះកាន់តែមានភាពទាក់ទាញ។ ដោយឡែក ជាធម្មតាស្ទើរតែគ្រប់ផលិតផលរបស់ក្រុមហ៊ុន Apple សុទ្ធតែមាន Logo រូបផ្លែប៉ោមនៅផ្នែកខាងក្រោយជានិច្ច ហើយសម្រាប់ប្រភេទកុំព្យូទ័រ MacBook និមិត្តសញ្ញាផ្លែកប៉ោមនោះមានពន្លឺទៀតផង។ ប៉ុន្ដែសម្រាប់ iPhone គឺមានតែនិមិត្តសញ្ញាប៉ុណ្ណោះ ពោលគឺពុំមានពន្លឺឡើយ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកចង់ឲ្យវាមានពន្លឺដូចគ្នាទៅនឹងប្រភេទកុំព្យូទ័រ MacBook ដែរ នេះគឺជាវិធី។

មិនយូរទៀតទេ Facebook នឹងមានបន្ថែមពានិជ្ជកម្មលើវីដេអូមួយចំនួន

យោងតាមគេហទំព័រ Ad Age ក្រុមហ៊ុន Facebook នឹងចាប់ផ្ដើមបន្ថែមរបៀបនៃការផ្សព្វផ្សាយពានិជ្ជកម្មថ្មីមួយទៀតនៅលើបណ្ដាញសង្គមខ្លួន នោះគឺនៅលើវីដេអូតែម្ដង។ កាលដែលក្រុមហ៊ុនសម្រេចធ្វើបែបនេះ ក៏ដោយសារការរីកចម្រើន និងការវិវត្តន៍នៃប្រព័ន្ធផ្សព្វផ្សាយពានិជ្ជកម្ម ក៏ដូចជាបង្កើនប្រាក់ចំណូលខ្លួនផងដែរ។ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Facebook មានគម្រោងក្នុងការធ្វើតេស្តសាកល្បងលើការផ្សព្វផ្សាយពានិជ្ជកម្មថ្មីនេះហើយ ពោលគឺតាមរយៈការចាប់ផ្ដើមផ្ទាំងថ្មីដែលមានឈ្មោះថា “Watch”។ ចំណែកឯវីដេអូពានិជ្ជកម្ម នឹងលេចឡើងនាដើម រឺកណ្ដាលវីដេអូតែម្ដង។ យ៉ាងណាមិញ មុខងារនេះមានភាពស្រដៀងគ្នាទៅនឹងសេវាកម្ម Hulu របស់ក្រុមហ៊ុន Youtube...

រថយន្ត៥គ្រឿងបុកបន្តកន្ទុយគ្នា ផ្អើលទាំងព្រលឹម

ក្រុងព្រះសីហនុ-រថយន្ត​ធុន​ធំ​5គ្រឿង បុក​គ្នា​នៅ​កែង​រ៉ា​ក្រុង​ព្រះសីហនុ​ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្សរងគ្រោះ​ថ្នាក់​ឡើយ​។ តាមព័ត៌មាន​ប្រចាំថ្ងៃ​របស់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹងថា៖ នៅ​វេលាម៉ោង5:30 នាទី​ព្រឹក​ ថ្ងៃទី​2​ ខែ​ធ្នូ​ ឆ្នាំ​2017​ នេះ​ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង​ រថយន្ត​ធុន​ធំ​ ចំនួន​5គ្រឿង​ បាន​បុក​គ្នា​ជា​បន្ត​បន្ទាប់​ នៅ​លើផ្លូវ​វិថី​ផែ​ ត្រង់ចំណុច​ កែង​រ៉ា​ ស្ថិតនៅ​ក្នុង​ភូមិ​3​ សង្កាត់​លេខ​3​ ក្រុង​/ខេត្ត​ព្រះសីហនុ​។ ក្នុង​នោះមាន៖ រថយន្ត​សណ្ដោង​រឺម៉ក​ស៊ី​ទែន​ ស៊ីម៉ងត៍​...

ផ្អើលទាំងយប់ រថយន្តក្រឡុកស៊ីម៉ងត៍ បុកទំលុះចូលផ្ទះប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ដ៏រន្ធត់មួយ ដោយរថយន្តក្រឡុកស៊ីម៉ងត៍បានបុកទំលុះចូលផ្ទះប្រជាពលរដ្ឋលក់ភេសជ្ជៈយីហោ “ហ៊ាន សុខកុយ” ស្ថិតនៅតាម​បណ្តោយ​ផ្លូវ៣៧១ សង្កាត់​បឹងទំពុន២ ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 5A-0851 របស់ក្រុមហ៊ុន TPI ត្រូវចេញទៅចាក់បេតុងឲ្យគេ តែដោយសារ​តៃកុង​រថយន្ត​គាត់​បាន​ឈប់​ដោយ​មិន​ព្រល​ត់​ម៉ាស៊ីន​រួច​គាត់​ចុះទៅ​យ​កបុង​ក៏ត្រូវ​រថយន្ត​រអិល​ក​ង់​ទៅមុខ ឆ្លងផ្លូវ​ទៅបុក​ចូល​ផ្ទះ​អ្នកលក់​ភេ​ស​ជ្ជះ​យីហោ ហ៊ាន សុខ​កុយ នេះ​តែម្តង តែ​មិន​បណ្តាលអោយ​រងរបួស​មនុស្ស​ទេ​គ្រាន់តែ​មានការ​ខូចខាត​យ៉ាប​ខាងមុខផ្ទះ​និង​ភេ​ស​ជ្ជះ​តែប៉ុណ្ណោះ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​បាន​ចុះមក​ដល់​ក៏​ទុកអោយ​ភាគី​ទាំងសងខាង​ធ្វើការ​ស​ម្រ​សម្រួល​គ្នា​តែដោយសារ​ភាគី​ទាំងសងខាង​ធ្វើការ​សម្រប​ស​ម្រួ​ស​គ្នា​មិនត្រូវ​សមត្ថកិច្ច​សំរេចចិត្ត​យក​រថយន្ត​បង្ក​ទៅ​ថែរក្សា​ទុក​នៅ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ក៏ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​សូម​យក​ស៊ីម៉ង់​ដែល​លាយ​រួច​នៅលើ​រថយន្ត​បង្ក​ចេញពី​រថយន្ត​សិន ទើប​អោយ​សមត្ថកិច្ច​យើង​យក​រថយន្ត​ទៅ​ថែ​រក្សាទុក​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​គឺ​មិនមែន​សមត្ថកិច្ច​លោក​ដោះលែង​រថយន្ត​បង្ក​អោយ​រួចខ្លួន​នោះទេ ៕

Follow us

0FansLike
29,100SubscribersSubscribe

Latest news