យកមកលក់បន្តរត្រូវកម្លាំងប៉ុស្តិ៍រដ្ឋបាលផ្សារដែកឃាត់ខ្លួន

ស្រុកពញាឮ ៖ ថ្ងៃពុធ ១០រោជ ខែមិគសិរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ថ្ងែទី១៣ ខែធ្នូ ព.ស ២០១៧ករណីជួញដូរ នូវសារធាតុញៀនដោយខុសច្បាប់កើតហេតុ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៩និង៣០នាទីនៅចំណុចភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។ ជនសង្ស័យចំនួន០៣ នាក់ (ឃាត់ខ្លួន) ៖១-ឈ្មោះ...

រថយន្ត០១គ្រឿងមិនស្គាល់ម៉ាកពណ៍ស បានបុកជាមួយម៉ូតូម៉ាក ហុងដាសេ១២៥ហើយរថយន្តបានគេចទៅបុកម៉ូតូZoomer

ស្រុកស្អាង: ករណីគ្រោះថ្នាក់ចរាចរណ៍(រវាងរថយន្តនិងម៉ូតូចំនួន០២គ្រឿង)បណ្ដាលអោយខូចខាតធ្ងន់ចំនួន០២គ្រឿងកេីតហេតុថ្ងៃពុធ១០រោច ខែមិគសិរ ឆ្នាំរកា ព-ស២៥៦១ ត្រូវនិងថ្ងៃទី១៣ ខែធ្នូ គ-ស២០១៧ វេលាម៉ោង១៩និង០៥នាទីនៅចំណុច ផ្លូវលេខ២១ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។ មានរថយន្ត០១គ្រឿងមិនស្គាល់ម៉ាក ពណ៍ ស អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះពេលមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៍ ខ្មៅ ពាក់ផ្លាកលេខ...

ថ្នាក់ចរាចរណ៍រវាងរថយន្តធំនិងរថយន្តតូចបន្តរទៅបុកម៉ូតូ

ស្រុកស្អាង: ករណីគ្រោះថ្នាក់ចរាចរណ៍(រវាងរថយន្តធំនិងរថយន្តតូចបន្តរទៅបុកម៉ូតូ)បណ្ដាលអោយខូចខាតធ្ងន់ទាំងបីគ្រឿង(ប៉ុន្តែមិនបណ្ដាលអោយមនុស្សរងរបួសនោះទេ)កេីតហេតុថ្ងៃពុធ១០រោច ខែមិគសិរ ឆ្នាំរកា ព-ស២៥៦១ ត្រូវនិងថ្ងៃទី១៣ ខែធ្នូ គ-ស២០១៧ វេលាម៉ោង០៩និង៣០នាទីនៅចំណុច ផ្លូវលេខ២១ស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។ មានរថយន្តម៉ាកនីសាន់ ពណ៍ ស ប្រភេទបែនពាក់ផ្លាកលេខភ្នំពេញ3A-0315 អ្នកបើកបរដោយឈ្មោះសំណាង សែស ហៅម៉ៅ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរៈបើកបរ មានទីលំនៅភូមិព្រែកសំរោង ឃុំរកាខ្ពស់...

ពិតជារកស៊ីបានណាស់…….!!!ចាប់ជនសង្ស័យចំនួន១០នាក់ (ឃាត់ខ្លួនបាន០៩នាក់) (គេចខ្លន០១នាក់)

ស្រុកអង្គស្នួល៖ថ្ងៃអង្គារ ០៩រោចខែមឹគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវថ្ងៃទី១២ខែធ្នូ គ.ស២០១៧ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)កើតហេតុនៅថ្ងៃទី១១ខែធ្នូឆ្នាំ២០១៧ វេលាម៉ោង ១៦និង៥០នាទី ចំណុចចិញ្ចើមផ្លវជាតិលេខ៤មុខភូមិព្រៃរការឃុំឆក់ឈើនាងស្រុកអង្គស្នួលខេត្តកណ្តាល ។ ជនសង្ស័យចំនួន១០នាក់ (ឃាត់ខ្លួនបាន០៩នាក់) (គេចខ្លន០១នាក់) ១-ឈ្មោះធី បាន ហៅចាន់ថា ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ...

សុទ្ធតែសិស្សសាលា…មិចបានជាប្អូនធ្វើអញ្ចឹង…?

សហការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ) កើហេតុនៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៩:៣០នាទី កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ខណ្ឌទួលគោក បានសហការជាមួយ កំលាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាក់ស្ដែងពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ) ប្រព្រឹត្តនៅចំណុចមុខ យានដ្ឋាន ស្រេង...

ឆក់ស្របពេលដែលកម្លាំងអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតមានអីខ្ញី..

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ ០២នាក់ ទៅតុលាការ!នៅម៉ោង១៣:០០នាទីរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ចោរឆក់ទាំង ០២នាក់ នេះមាន៖ ១/ ឈ្មោះ សោម ពេជ្រ ភេទប្រុស អាយុ ២៣ឆ្នាំ , ២/ ឈ្មោះ...

លួចមិនបានហើយ…!!ត្រូវគេវ៉ៃឡើងបែកមុខបែកមាត់ទៀត

ប៉ុស្តិ៍កាកាប២ស្តីពីករណី ប្រព្រឹត្តអំពើលួច(កាច់សោរកម៉ូតូ) កើតហេតុនៅថ្ងៃទី ៧រោច ខែមគិសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១០ ធ្នូ ២០១៧ វេលាម៉ោង១៩និង០០នាទី ចំណុចបន្ទប់ជួលលេខ៣ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ បង្កឡើងដោយជនសង្ស័យ១នាក់ ស៊ីវិល មធ្យោបាយ ម៉ូតូ ប្រដាប់ដោយដែកចុងស្រួចនិងសោរខ្សៀលេខ១០ ចំនួន១។ជនសង្ស័យ១នាក់ឈ្មោះ លឹម សាលីម ភេទប្រុសអាយុ៣៧ ឆ្នាំ មុខរបរមិនពិត...

គ្រាន់តែរឿងប៉ុន្មឹងសោះ……!!អ្នកឈ្នះចូលប៉ុស្ដិ៍អ្នកចាញចូលពេទ្យ

​ករណី ៖ហិង្សារដោយចេតនា កើតហេតុ៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ​វេលាម៉ោង១៤និង០០នាទីនៅចំនុចផ្លូវចូលទួលរាជា ស្ថិតក្នុងភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល។ ជនរងគ្រោះ ០១នាក់៖ឈ្មោះ ទក ធី​ ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ​ ខេត្តកណ្ដាល មុខរបរកសិករ​​ ជនសង្ស័យ ០៣នាក់ ១-ឈ្មោះ...

ពិតទេ..?គាត់និយាយថាក្រៅពីប្រើប្រាស់ថ្នាំញៀន ខ្លួនមិនធ្លាប់ប្រព្រឹត្តបទល្មើស លួច ឆក់ ប្លន់ អ្វីឡើយ

ករណី ៖ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)កើតហេតុនៅថ្ងៃទី៧ខែ ធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ០១ និង ៤៥នាទី យប់។ចំណុចមុខហាងម្លប់ស្វាយ ស្ថិតនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ខេត្តកណ្តាល ។ជនសង្ស័យចំនួន០១នាក់ (ឃាត់ខ្លួន)ឈ្មោះ សា ឡាវី ភេទ ប្រុស អាយុ២៨ ឆ្នាំ ជនជាតិ...

ពិតជារកបានណាស់ក្នុង១ខែបានចំនួនពី(៣០០.០០០រៀល ទៅ៤០០.០០០រៀល)

ករណី៖ កិច្ចប្រតិបត្តិការបង្រ្កាបល្បែងសុីសង(កន្ទុយលេខ)កើតហេតុថ្ងៃទី០៦.១២.២០១៧ វេលាម៉ោង១៤.៣០នាទីនៅចំណុចកន្លែងលក់កាហ្វេគ្មានយីហោ ភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យ០១នាក់ឈ្មោះ ឃ្លៀង ស្រីលិន ភេទស្រី អាយុ២២ឆ្នាំជនជាតិខែ្មរ មុខរបរ កត់កន្ទុយលេខ នៅភូមិត្រពាំងវែង ឃុំឆក់ឈើនាងស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងចាប់យក៖ ១-ម៉ាសុិនគិតលេខ(Casio)០១ ២-ទូរសព្ទដៃ០១គ្រឿងម៉ាក iPhone6+ ៣-សៀវភៅកត់លេខឆ្នោត០១ ក្បាល ៤-ក្រដាស់កត់លេខឆ្នោតវៀត ណាមជាច្រើនសន្លឹក។ ៥-កាបោន០២សន្លឹក។ ៦-លុយរៀល៨.៥០០រៀល ៧-ប៊ិច០២ដើម។ សភាពនៃរឿងហេតុ នៅវេលាម៉ោងខាងលើកម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនថានៅទីតាំងខាងលើមានលេងល្បែងសុីសងកន្ទុយលេខ កម្លាំងជំនាញ ចុះទៅបង្ក្រាបឃាត់បានជនសង្ស័យ០១នាក់។ តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថាខ្លួនចេះកត់កន្ទុយលេខវៀតណាមរយះពេលជាង១ឆ្នាំមកហើយៗ បង់លុយឲ្យអាវុធហត្ថស្រុកក្នុង០១ខែ ១០០$ដុល្លារ ហើយទើបតែឈប់បង់លុយឲ្យ...

Follow us

0FansLike
29,100SubscribersSubscribe

Latest news