ស្រុកពញាឮ ៖ ថ្ងៃពុធ ១០រោជ ខែមិគសិរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ថ្ងែទី១៣ ខែធ្នូ ព.ស ២០១៧ករណីជួញដូរ នូវសារធាតុញៀនដោយខុសច្បាប់កើតហេតុ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៩និង៣០នាទីនៅចំណុចភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យចំនួន០៣ នាក់ (ឃាត់ខ្លួន) ៖១-ឈ្មោះ សយ សារ៉េត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករជាងដែក មានទីលំនៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះជួល ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។
២-ឈ្មោះ សឿន ធឿន ហៅទុយ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករជាងដែក ទីលំនៅភូមិ ក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។៣-ឈ្មោះប៉ុល ស្រីប៉ ហៅពៅ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកបាន ៖ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (Ice ) ចំនួន០៤ កញ្ចប់តូច.ទូរសព្ទ័ ០១គ្រឿងម៉ាកcamfone.ឧបករណ៍វេចខ្ចប់ និងប្រើប្រាស់មួយចំនួន ។
សភាពនៃរឿងហេតុ ៖នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើកម្លាំងផ្នែកជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានឈ្មោះខាងលើ ធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចផ្ទះជួលកន្លែងកើតហេតុ ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងផ្នែកជំនាញ សហការណ៌ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលផ្សារដែក បានចុះដល់កន្លែងកើតហេតុ ឃើញជនសង្ស័យទាំងបីនៅជាមួយគ្នាក៏បានបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ ឆែកឆេរឃើញថ្នាំញៀនចំនួន០៤កញ្ចប់ ដូចខាងលើ និងឧបករណ៍វេចខ្ចប់ និងប្រើប្រាស់សារធាតុញៀនមួយចំនួន ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សយ សារ៉េត បានសារភាពថា ថ្នាំញៀនដែលខ្លួនយកមកជួញដូរនៅថ្ងៃកើតហេតុនេះ បានទិញពីម្តុំផ្សារស្វាយប៉ាក ពីជនមិនស្គាស់ឈ្មោះ ឡើងទិញម្តងចំនួន៥កញ្ចប់តូចយកមកលក់បន្តឲ្យគេ ក្នុងមួយកញ្ចប់តូចតម្លៃ៣០០០០រៀល(បីម៉ឺនរៀល) ។ជនសង្ស័យឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ។

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here