យុវជនម្នាក់ដាច់ចិត្តធ្វើអត្តឃាតលោតពីលើស្ពានគីហ្សូណាក្រុងកំពង់ចាមតែមិនបានសម្រេច

កំពង់ចាម:កាលពីរសៀលថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១៣.៣០នាទី មានករណី(ធ្វើអត្តឃាតមិនសំរេច) លោតទឹកពីលើស្ពានគីហ្សូណា ស្ថិតនៅក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម បង្កឲ្យមានការភ្ញាក់ផ្អើល យុវជនដែលលោតទឹកមានឈ្មោះ ឃុន លីឡាយ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអូរឈ្លើង...

មិនប្រុងប្រយ័ត្នមិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុន ពេលបើកឆ្លងកាត់………

ករណី: គ្រោះថ្នាក់ចរាចរណ៍ ផ្លូវ គោករវាង រថយន្តនិងម៉ូតូបណ្តាលអោយរបួសធ្ងន់ ០១នាក់ ភេទស្រី របួសស្រាល១នាក់ ភេទស្រី ម៉ូតូខូចស្រាល ១ គ្រឿង រថយន្តខូចស្រាល០១រឿង កើតហេតុនៅៃថ្ងពុធ ៣កើត ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ២០.១២.២០១៧ វេលាម៉ោង ៩:៣០នាទីមានករណីគ្រោះថ្នាក់ ចរាចរណ៍...

ចាប់បានឃាតកដែលសម្លាប់នារីខារាអូខេដឺឃីងនៅខ័ណ្ឌសែនសុខថ្ងៃមុនហើយ ឃាតកសារភាពថា នារីសង្សារស្លាប់ដោយសារប្រឡែងគ្នាជង់នឹងកាំបិតចុងស្រួច

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ដែល ចាក់សម្លាប់នារីអូខេនៅហាងដឺឃីងម្នាក់ ក្នុងបន្ទប់ជួលនៅឯខណ្ឌសែនសុខ រាជធានី ភ្នំពេញកាលពីប៉ុន្មានថ្ងៃមុនរហូតដល់ថ្ងៃ អង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៧ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នង ការដ្ឋាននគរបាលខេត្តតាកែវសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រាជធានី ភ្នំពេញឃាត់ខ្លួនបានហើយ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ...

ជិះម៉ូតូម្នាក់ឯងចេញពីសាលារៀនសំដៅទៅផ្ទះត្រូវក្មេងស្ទាវស្ទាក់វ៉ៃមួយខ្សែក្រវ៉ាត

ករណី:ហិង្សាដោយចេតនា កើតហេតុ.ថ្ងៃទី១៨.១២.២០១៧​វេលាម៉ោង១៣និង៤៥នាទី ចំណុចមុខការ៉ាស់សាំងPTT​ក្នុងភូមិអំពិលទឹក​ឃុំ កំពង់ភ្នំស្រុកលើកដែក ខេត្តកណ្ដាល។ ជនរងគ្រោះ០១នាក់ឈ្មោះលី ផានុ​ភេទប្រុស​ អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅ​ ​ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក​ខេត្តកណ្ដាល​។ជនសង្សយ័០២នាក់ឈ្មោះ ឡាយ ភក្ដី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ​មុខរបរលាងឡាន​ មានទីលំនៅភូមិស្ពានដែក​ ឃុំព្រែកទន្លាប់​ ស្រុកលើកដែក​ខេត្តកណ្ដាល(ឃាត់ខ្លួន)២.ឈ្មោះធា គីម​ ភេទប្រុស អាយុ​...

ហ៊ានពេកហើយ…ចូលមកលួងលោមស្ទាបអង្អែលដើម្បីរួមភេទរួចបានស្ទាបអង្អែលប្រដាប់ភេទ ដោយមិន….

ករណី:រំលោភសេពសន្ថវៈកើតហេតុថ្ងៃចន្ទ័១កើតខែបុស្ស ឆ្នាំរកា ឆ្នាំ ពស ២០៦១ត្រូវនឹងថ្ងៃទី១៨ខែ ធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង ០២ និង០០នាទី។នៅចំនុចបន្ទប់គេងរបស់ឈ្មោះ ស.ស.ណ (ដែលជាផ្ទះជនសង្ស័យ)ស្ថិតក្នុងភូមិ ព្រែករុនឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះ ស.ស.ណ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ...

បង្ក្រាបក្រុមក្មេងទំនើងជិត៥០នាក់ដើរបង្កអនាធិបតេយ្យតាមទីសាធារណៈ

ខេត្តបាត់ដំបង៖ ក្រុមក្មេងទំនើងប្រមាណជិត៥០នាក់ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ធ្វើការតាមឃាត់ខ្លួនយកទៅធ្វើការអប់រំ បន្ទាប់ពីពួកគេបានប្រមូលផ្តុំគ្នា ផឹកស៊ីស្រវឹងស្រែកឡូឡា និងជក់គ្រឿងញៀនបង្កអនាធិបតេយ្យនៅតាមទីសាធារណៈនាពេលយប់។ ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងវេលាយប់ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ដោយបានឃាត់ខ្លួនចំនួន ៤៨នាក់ យកទៅអប់រំ។ លោកវរសេនីយ៍ទោ សៀក ភា ប្រធានស្តីទីការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ក៏បានបញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការចុះប្រមូលក្រុមក្មេងទំនើងទាំង៤៨នាក់ ជាការអនុវត្តក្រោមវិធានការរដ្ឋបាល ដើម្បីអប់រំណែនាំដល់ក្រុមធ្វើសកម្មភាព ជិះម៉ូតូកូសជន្ទល់តាមថ្នល់ រ៉ូម៉ូតូបង្ហោះ ប្រជុំគ្នាជាក្រុមផឹកស៊ីស្រវឹងស្រែកឡូឡា និងឈ្លោះប្រកែកគ្នាបង្កការភ័យខ្លាចដល់សាធារណជន នាំឲ្យប៉ះពាល់ដល់អសន្តិសុខ...

រថយន្ដមួយគ្រឿងម៉ាកHYUDAIធន់ដឹកទំនិញពណ៍សបានប៉ះគ្នាជាមួយទន្លេថង០១គ្រឿងបណ្ដាលអោយ…..

ស្រុកខ្សាច់កណ្តាល : ថ្ងៃសៅរ៍ ១៣រោជ ខែមិគសិរ ឆ្នាំរកា ត្រូវនឹងថ្ងៃទី១៦.១២.២០១៧ស្តីពីករណី: គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក(រវាងរថយន្តធំនិងទន្លេថង) កុំតហេតុនាថ្ងៃសុក្រ១២រោច ខែមិគសិរឆ្នាំរកា(ព ស២៥៦១)ត្រូវនិងថ្ងៃទី១៥ ខែធ្នូឆ្នាំ២០១៧វេលាម៉ោង១១និង១០នាទីលើកំណាត់ផ្លូវជាតិ០៨ ចន្លោះKM (៤៤-៤៥)ចំណុចភូមិព្រៃចាស់ឃុំវិហារសួគិ៍ស្រុកខ្សាច់កណ្ដាលខេត្ដកណ្ដាល ៕ បង្កឡើងដោយរថយន្ដមួយគ្រឿងម៉ាកHYUDAIធន់ដឹកទំនិញពណ៍សពាក់ស្លាកលេខភ្នំពេញ3A-9910អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ បានបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើមិនប្រកាន់ស្តាំរបស់ខ្លួនបានបើកបុកជាមួយនិងម៉ាសុីនទន្លេថងមួយគ្រឿងបើកបរដោយឈ្មោះយាន យោក ភេទប្រុសអាយុអាយុ38ឆ្នាំនៅភូមិបេងឃុំថ្មពូនស្រុកខ្សាច់កញ្ច្រៀចខេត្តព្រៃវែង៕ បានបើកបរក្នុងទិសដៅពីត្បូងទៅជើង(មានរបួសធ្ងន់បញ្ចូនទៅមន្ទីរពេទ្យភ្នំពេញ) ៕រួមដំណើ៣នាក់៖១/ឈ្មោះហុឹម ពែកភេទប្រុសអាយុ៣៤ឆ្នាំនៅភូមិឃុំជាមួយគ្នា។(របួសធ្ងន់បញ្ចូនទៅមន្ទីរពេទ្យភ្នំពេញ)។២/ឈ្មោះសៀ សុខភក្រ័ភេទប្រុសអាយុ៤៥ឆ្នាំនៅភូមិឃុំជាមួយគ្នា(មានរបួសស្រាលបញ្ចូនទៅមន្ទីរពេទ្យភ្នំពេញ)។ ៣/ឈ្មោះអូច អំភេទប្រុសអាយុ38ឆ្នាំនៅភូមិឃុំជាមួយគ្នា។(មានរបួសស្រាលបញ្ចូនទៅមន្ទីរពេទ្យភ្នំពេញ)។ករណីនេះបណ្តាលអោយរងគ្រោះ៤នាក់ក្នុងនោះរបួសធ្ងន់២នាក់ប្រុសនិងរបួសស្រាល២នាក់ប្រុស...

នារីវ័យក្មេងម្នាក់ត្រូវបានគេចាក់ស្លាប់ទាំងឃើញមានស្នាមចាក់នៅត្រង់ពោះ

ភ្នំពេញ៖នារីបំរើការក្នុងខារ៉ាអូខេវ័យ១៦ឆ្នាំម្នាក់បានស្រែកអោយគេជួយទាំងឃើញមានស្នាមចាក់នៅត្រង់ពោះនិងដៃហើយបានស្លាប់បាត់បង់ជីវិតខណៈពេលបញ្ជូនទៅដល់មន្ទីពេទ្យសង្ស័យជាករណីឃាតកម្ម។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ត្រង់ចំណុចបន្ទប់ជួលលេខ១០២ ជាន់ទី១ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។ ជនរងគ្រោះមានឈ្មោះ សេក ស៉ីយ៉ា ភេទស្រី ជាអ្នកបំរើការនៅក្នុងខារ៉ាអូខេ ដឹឃ្វីន ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើរនៅខេត្តកំពត់។ តាមប្រភពព័ត៌មានពីបុរសម្នាក់សូមមិនបញ្ចេញឈ្មោះដែលស្នាក់នៅខាងមុខបន្ទប់ជួលកើតហេតុខាងលើបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបន្ទប់កើតហេតុបានបិទទ្វាបើកភ្លើងដោយមានសភាពស្ងប់ស្ងាត់ដូចសព្វដង។ លុះដល់វេលាកើតហេតុស្រាប់តែគាត់បានឮសម្លេងគួសទ្វារបន្ទប់ជួលរបស់គ្នាស្រែកឲ្យជួល ហើយគាត់ក៏បានបើកទ្វារបន្ទាប់ ហើយក៏ឃើញនារីរងគ្រោះដេកសន្លប់នៅខាងមុខបន្ទប់គាត់ទាំងមានស្នាមរយះនៅត្រង់ពោះនិងដៃខាងស្តាំ បន្ទាប់មកគាត់ក៏ឮសម្លេងមានមនុស្សរត់ចុះទៅក្រោយក្រោម ហើយគាត់ក៏ស្រែកឆោឡោបង្កអោយមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ ក្រោយមកប្រជាពលរដ្ឋបាននាំគ្នាជួយដឹកនារីរងគ្រោះតាមរ៉ឺម៉កកង់បីទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) តែជាអាកុសលខណៈពេលទៅដល់មន្ទីពេទ្យនារីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះធ្វើកំណត់ហេតុ...

HONDA CBRឆ្លងកាត់ថ្នល់មកខាងឆ្វេងដៃមកបុកជាមួយរថយន្តបណ្តាលអោយស្លាប់

ស្រុកកៀនស្វាយ: ថ្ងៃទី១៥.១២.២០១៧ករណី:គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោករវាងម៉ូតូនិងរថយន្តបណ្តាលឲ្យស្លាប់០១នាក់ភេទប្រុស ម៉ូតូខូចស្រាល០១គ្រឿងនៅថ្ងៃព្រហស្បតិ៍១១រោចខែមិគសិរឆ្នាំរការ​ នព្វស័ក២៥៦១ត្រូវនឹងថ្ងៃទី ១៤.១២.២០១៧វេលាម៉ោង ១៨:១០នាទីមានករណីគ្រោះថ្នាក់ចរារណ៍ មួយករណីកើតឡើងនៅ់លើផ្លូវជាតិលេខ១ក្នុងចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ចំណុច:ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ករណីនេះកើតឡើងរវាងម៉ូតូម៉ាកHONDA CBR ពណ៌ក្រហមប្រភេទប្រុស ពាក់ផ្លាកលេខ ភ្នំពេញ 1CC-6080 បើកបរដោយឈ្មោះអុន ទ្រុង ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅ ភូមិព្រែកត្រែង២...

HONDA WAVEព្រលះជាមួយនឹងកង់បីបណ្តាលឲ្យរងរបួសធ្ងន់ប្រុស១នាក់

ក្រុងតាខ្មៅ: ថ្ងៃទី១៥.១២.២០១៧ករណី: គ្រោះថ្នាក់ចរាចរណ៍(ម៉ូតូនិងម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឲ្យរងរបួសធ្ងន់ប្រុស១នាក់និងរបួសស្រាលប្រុស១នាក់) កើតហេតុ ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ​ នព្វស័ក​ ព.ស២៥៦១ថ្ងៃ​ទី១៤ខែធ្នូ គ.ស២០១៧វេលាម៉ោង២២និង៣០នាទីកើតហេតុនៅចំណុចខាងជើងវត្តព្រែកឬស្សីប្រហែល១០០ម៉ែត្រលើផ្លូវជាតិលេខ២ ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកHONDA WAVE(RSX)110ពណ៌​ខ្មៅ+ក្រហម​ ពាក់ផ្លាកលេខកណ្តាល1S.6857(មិនពាក់មួកសុវត្ថិភាពនិងគ្មានកញ្ចក់)អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណភេទប្រុស (រងរបួសស្រាលទៅមន្ទីរពេទ្យ​ដោយខ្លួន​ឯង)បើកបរក្នុង​ទិសដៅ​ពីកើតទៅលិចក៏បានបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងម៉ាកSUZUKI VIVA 110ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ​1H.4570(មិនពាក់មួកសុវត្ថិភាពនិងមានកញ្ចក់)បើកបរក្នុងទិសដៅពីត្បូងមកជើងអ្នកបើកបរឈ្មោះ ជា ចន្ធី​ ភេទប្រុសអាយុ​៣៤ឆ្នាំ...

Follow us

0FansLike
29,100SubscribersSubscribe

Latest news