ប៉ុស្តិ៍កាកាប២ស្តីពីករណី ប្រព្រឹត្តអំពើលួច(កាច់សោរកម៉ូតូ)
កើតហេតុនៅថ្ងៃទី ៧រោច ខែមគិសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១០ ធ្នូ ២០១៧ វេលាម៉ោង១៩និង០០នាទី ចំណុចបន្ទប់ជួលលេខ៣ភូមិចំការឪឡឹក២
សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

បង្កឡើងដោយជនសង្ស័យ១នាក់ ស៊ីវិល មធ្យោបាយ ម៉ូតូ ប្រដាប់ដោយដែកចុងស្រួចនិងសោរខ្សៀលេខ១០ ចំនួន១។ជនសង្ស័យ១នាក់ឈ្មោះ លឹម សាលីម ភេទប្រុសអាយុ៣៧ ឆ្នាំ មុខរបរមិនពិត ស្នាក់សង្កាត់ទឹកល្អក់ខណ្ឌទួលគោក (ឃាត់ខ្លួនថ្ងៃទី១០ ខែធ្នូ ២០១៧ វេលាម៉ោង៩និង៣០នាទី។

ជនរងគ្រោះឈ្មោះ ចក ចន្នី ភេទប្រុសអាយុ៤៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិ ចំការឪឡឹក២សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

វត្ថុតាង៖ សោរខ្សៀរលេខ១០ចំនួន១ និងដែកចុងស្រួចចំនួន ១ ម៉ូតូជនរងគ្រោះម៉ាកស៊្សុយស៊ីគីនិចពណ៍ស ស្លាកលេខភ្នំពេញ 1CL-3067។

ដំណើររឿង៖ មុនពេលកើតហេតុម៉ោងប្រហែល១៤និង០០នាទី ជនរងគ្រោះបានជិះម៉ូតូទៅទុកនៅមុខបន្ទប់អ្នកជួលក្បែរគ្នា ដោយស្ថិតក្នុងរបងផ្ទះភូមិ ចំការឪឡឹក២សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ បានចាក់សោរត្រឹមត្រូវ បន្ទាប់មកជនរងគ្រោះបានទៅស្ទួចត្រីជាមួយមិត្តភក្តិលុះពេលត្រឡប់មកវិញជនរងគ្រោះជាមួយមិត្តភក្តិបានដើរឡើងទៅបន្ទប់ជាន់លើនិយាយគ្នាលេងលុះដល់ម៉ោងកើតហេតុ១៩និង០០នាទីជនរងគ្រោះបានឮសំលេងប្រពន្ធរបស់ខ្លួនស្រែកថាចោរ ពេលនោះជនរងគ្រោះបានចេញមកមើលឃើញជនសង្ស័យជិះម៉ូតូរបស់ខ្លួនរត់រហូតដល់ចំណុចផ្សារកណ្តាល ស្ថិតក្នុងភូមិ ចំការឪឡឹក២សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ទើបជនរងគ្រោះរួមនិងប្រជាពលរដ្ធចាប់បានវាយបណ្តាលអោយជនសង្ស័យរងរបួសធ្ងន់ ។ បន្ទាប់មកបានរាយការណ៍ដល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលកាកាបទី២ បាននាំខ្លូនជនសង្ស័យរួមនិងវត្ថុតាងមកកាន់ប៉ុស្តិ៍ដើម្បីកសាងសុំណុំរឿង។
ចំណែកម៉ូតូជនរងគ្រោះត្រូវបានប្រគល់ឲម្ចាស់វិញហើយ ។បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ចូនទៅកាន់ផ្នែកជំនាញព្រហ្មទ័ណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្តតាមនិតិវិធី៕
ប្រភព៖អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ

LEAVE A REPLY

Please enter your comment!
Please enter your name here