ស្រុកស្អាង: ករណីគ្រោះថ្នាក់ចរាចរណ៍(រវាងរថយន្តធំនិងរថយន្តតូចបន្តរទៅបុកម៉ូតូ)បណ្ដាលអោយខូចខាតធ្ងន់ទាំងបីគ្រឿង(ប៉ុន្តែមិនបណ្ដាលអោយមនុស្សរងរបួសនោះទេ)កេីតហេតុថ្ងៃពុធ១០រោច ខែមិគសិរ ឆ្នាំរកា ព-ស២៥៦១ ត្រូវនិងថ្ងៃទី១៣ ខែធ្នូ គ-ស២០១៧ វេលាម៉ោង០៩និង៣០នាទីនៅចំណុច ផ្លូវលេខ២១ស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

មានរថយន្តម៉ាកនីសាន់ ពណ៍ ស ប្រភេទបែនពាក់ផ្លាកលេខភ្នំពេញ3A-0315 អ្នកបើកបរដោយឈ្មោះសំណាង សែស ហៅម៉ៅ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរៈបើកបរ មានទីលំនៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល បានធ្វើដំណើីរដឹកខ្សាច់ក្នុងទិសដៅពីត្បូងទៅជើង លុះពេលមកដល់ចំណុចកើតហេតុដោយអ្នកបើកបររថយន្តខាងលើ បើកលឿនក៏បានជ្រុលទៅបុកចំពីក្រោយរថយន្តតូចម៉ាកសាំយ៉ុង ពណ៍ ខ្មៅ ពាក់ផ្លាកលេខ រដ្ឋ២៥, ២-០៦១៧ អ្នកបើកបរឈ្មោះ សំ រដ្ឋា ភេទប្រុស អាយុ៤៧ឆ្នាំមុខរបរៈបើកបររថយន្តក្រុមហ៊ុន ស្នាក់នៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងឈប់ស្របទិសគ្នាពីត្បូងមកជើង បណ្តាលអោយរុញរថយន្តតូចទៅបុកម៉ូតម៉ាកស៊ុយហ្សុយគីល្លេត សេ១២៥សេរី២០១៤ ពណ៍ ស ពាក់ផ្លាកលេខ នគរបាល១-៩១៦៨ ជាកម្មសិទិ្ធរបស់ឈ្មោះឆាង សុភក្ដី ភេទប្រុស អាយុ៣១ឆ្នាំមុខរបរៈជានគរបាលប៉ុស្តិ៍រកាខ្ពស់ ដែលកំពង់ឈប់ស្ងៀមនៅលើថ្នល់ ធ្វើអោយខូចខាតធ្ងន់ធ្ងរទាំង០៣គ្រឿងតែម្ដង ។ ភ្លាមៗនោះសមត្ថកិច្ចយើងដែលកំពុងវាស់វែងករណីគ្រោះថ្នាក់ចរាចរណ៍នៅក្បែនោះបានឃាត់ខ្លួនអ្នកបើកបររថយន្តធំយកមកសាកសួរនៅអធិការដ្ឋាន រីឯវត្ថុតាងទាំងបីគ្រឿងបានដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ។ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្តធំបើកក្នុងល្បឿនលឿន ធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន ។

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here