​ករណី ៖ហិង្សារដោយចេតនា កើតហេតុ៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ​វេលាម៉ោង១៤និង០០នាទីនៅចំនុចផ្លូវចូលទួលរាជា ស្ថិតក្នុងភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល។

ជនរងគ្រោះ ០១នាក់៖ឈ្មោះ ទក ធី​ ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ​ ខេត្តកណ្ដាល មុខរបរកសិករ​​ ជនសង្ស័យ ០៣នាក់
១-ឈ្មោះ ជា បូរ៉ា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាដុល ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ រោងចក្រ (ឃាត់ខ្លួន​)។
២- ឈ្មោះ ឃុល បូរា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ ព្រែកតាដុលឃុំពោធិបានស្រុកកោះធំ ខេត្តកណ្ដាល​ មុខរបរ កសិករ (គេចខ្លួន)។ឈ្មោះ​ ស្រឿង ក្រត ភេទប្រុស អាយុ២៣ឆ្នាំ ភូមិព្រែកតាដុល ឃុំពោធិបាន​ ស្រុកកោះធំ​ ខេត្តណ្ដាល មុខរបរកសិករ (គេចខ្លួន) ។

សភាពរឿងហេតុ មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ទក ធី បានទៅបង់សំណាញ់នៅចំនុចប្រឡាយ៣៨ រួចក៏បានជួបជនសង្ស័យ ជុល បូរ៉ា និងស្រឿង ក្រត ហើយ បានទាក់ពាក្យគ្នាជាមួយជន
សង្ស័យទាំងពីរ ពីបញ្ហារឿងដាក់ម៉ងបីជាន់និងដើរឆក់ត្រី។ ជនរងគ្រោះបាននិយាយទៅឈ្មោះឃុល បូ​ រានិងស្រឿងថាបងឯងរកអីរកទៅកុំមកក្បែរកន្លែងបង់ត្រីណឹង រួចជនសង្ស័ឆ្លើយថាអញចង់រក អញ់ចង់កូរ លុះរំលងបានចំនួន៥ថ្ងៃមកដល់ថ្ងៃកើតហេតុជនរងគ្រោះ បានជិះទៅបង្កៃសន្ទូចពេលទៅដល់ពាក់កណ្ដាលផ្លូវហើយបានជួបនិងជនសង្ស័យឈ្មោះស្រឿង ក្រត ហើយត្រូវបានឈ្មោះ ហ៊ីម ខេង ដែលត្រូវជាម្ដាយក្មេក
ជនរងដេញមកវិញ។តែពេលធ្វើដំណើរ មកដល់ច្រកចូលវត្តទូលរាជា ឈ្មោះ ស្រឿង ក្រត បានកៀម៉ួតូជនរងគ្រោះនិងបានហៅឈ្មោះ ឃុល បូរានិងប្រពន្ធឈ្មោះ​ ជា បូរ៉ា ភ្លាមនោះ ឃុល បូរ៉ា និងជា បូរ៉ា​បាននាំគ្នាទៅដល់ រួចបានចូល វាយជនរងគ្រោះ ទក ធី និងដុំឈើ បណ្ដាលអោយរងរបួស​រយះចុងចញ្ចិមខាងធ្វេងដេចំនួន៣ធ្នេរ និងរបួសធ្ងន់ត្រង់ក្បាលផ្នែកខាងក្រោយ រួចបានរត់គេចខ្លួនបាត់​។ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលពោធិ៍បាន។ បន្ទាប់ពីនោះមកកម្លាំងប៉ុស្ដិ៍ បានសហការជាមួយជំនាញស្រុក ចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ​ ជា បូរ៉ា នៅព្រឹកថ្ងៃទី ០៨​ ខែធ្នូ ឆ្នាំ២០១៧ បញ្ជូន​មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង។

LEAVE A REPLY

Please enter your comment!
Please enter your name here