ករណី:ហិង្សាដោយចេតនា កើតហេតុ.ថ្ងៃទី១៨.១២.២០១៧​វេលាម៉ោង១៣និង៤៥នាទី ចំណុចមុខការ៉ាស់សាំងPTT​ក្នុងភូមិអំពិលទឹក​ឃុំ កំពង់ភ្នំស្រុកលើកដែក ខេត្តកណ្ដាល។
ជនរងគ្រោះ០១នាក់ឈ្មោះលី ផានុ​ភេទប្រុស​ អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅ​ ​ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក​ខេត្តកណ្ដាល​។ជនសង្សយ័០២នាក់ឈ្មោះ ឡាយ ភក្ដី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ​មុខរបរលាងឡាន​ មានទីលំនៅភូមិស្ពានដែក​ ឃុំព្រែកទន្លាប់​ ស្រុកលើកដែក​ខេត្តកណ្ដាល(ឃាត់ខ្លួន)២.ឈ្មោះធា គីម​ ភេទប្រុស អាយុ​ ឆ្នាំមុខរបរមិនពិត មានទីលំនៅដូចគ្នា (គេចខ្លួន)។

វត្ថុតាងចាប់យកមានខ្សែក្រវ៉ាត់ជ័រពណ៍ខ្មៅក្បាលដែកម៉ាកBen2ចំនួន០១ សភាពនៃរឿងហេតុនៅថ្ងៃទី១៨.១២.២០១៧ វាលាម៉ោង១៣និង៤៥នាទី​ ឈ្មោះលី ផានុបាន​ ជិះម៉ូតូម្នាក់ឯងចេញពីសាលារៀនកំពង់ភ្នំសំដៅទៅផ្ទះ នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ពេល​ ជិះមកដល់ចំណុចទន្ទឹមការ៉ាសាំងPTTក៏ត្រូវ​ បានឈ្មោះ ឡាយ ភក្ដី និងឈ្មោះធា គីមជិះម៉ូតូតាមពីក្រោយយកខ្សែក្រវ៉ាត់វាយឈ្មោះផានុ​ បណ្ដាលអោយត្រូវរបួសស្នាមត្រង់ក្បាលតែម្តង ក្រោយពីទទួលបានដំណឹងភ្លាមផ្នែកជំនាញនគរបាលយុត្តិធម៍ស្រុកបានសហការណ៍ ជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលកំពង់ភ្នំ និងប៉ុស្ដិ៍រដ្ឋបាព្រែកទន្លាប់​​តាមស្រាវជ្រាវស្វែងរកឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ឈ្មោះឡាយ ភក្ដីរួចនាំខ្លួនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី ។

LEAVE A REPLY

Please enter your comment!
Please enter your name here