ខ្ទឹមក្រហមអាចព្យាបាលបញ្ហាសុខភាពទាំងនេះបានយ៉ាងមានប្រសិទ្ធិភាព

ខ្ទឹមក្រហមមិនត្រឹមតែអាចបន្ថែមរស់ជាតិ និងក្លិនដល់មុខម្ហូបនោះទេ តែវាក៏អាចព្យាបាលបញ្ហាសុខភាពបានជាច្រើនមុខបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ ខាងក្រោមនេះជាវិធីប្រើប្រាស់ខ្ទឹមក្រហម ដើម្បីដោះស្រាយបញ្ហាសុខភាពផ្សេងៗដែលលោកអ្នកមិនធ្លាប់ដឹង៖ + បំបាត់កាអារណែនទ្រូង៖ កិនខ្ទឹមក្រហមឲ្យម៉ត់លាយជាមួយនិងប្រេងដូងបន្តិច ហើយយកវាមកដាក់លើទ្រូង យកកន្សែងមកគ្រប់ពីលើ និងពាក់អាវយឺតពីលើមួយជាន់ទៀត + ចុកពោះ៖ យកខ្ទឹមក្រហមពុះជា ៤ ដុំ ហើយ ស្ងោរវាក្នុងទឹក ពេលទឹកត្រជាក់ត្រូវច្រោះយកកាកចេញ ញ៉ាំទឹកនេះ ១ ស្លាបព្រាកាហ្វេ រៀងរាល់ ១ ម៉ោងម្តងទាល់តែបានធូរស្រាល + ឈឺត្រចៀក៖...

សញ្ញាដំបូងនៃជំងឺមហារីក២០យ៉ាងដែលអ្នកគួរស្វែងយល់

មហារីកគឺជាប្រភេទជំងឺធ្ងន់ធ្ងរដែលពិបាកក្នុងការព្យាបាលណាស់ ប្រសិនបើវាឈានដល់ដំណាក់កាលធ្ងន់ធ្ងរហើយ ទើបលោកអ្នកដឹងខ្លួននិងចាប់ផ្តើមធ្វើការព្យាបាលវានោះ។ ដើម្បីធ្វើការព្យាបាលជំងឺនេះឲ្យមានទាន់ពេលវេលា យើងខ្ញុំសូមណែនាំលោកអ្នកនូវរោគសញ្ញាដំបូងនៃជំងឺមហារីមួយចំនួនដូចខាងក្រោមនេះ៖ ១‑ពិបាកដកដង្ហើម ឬដកដង្ហើមថប់ៗ អាចជាសញ្ញានៃជំងឺមហារីកសួត។ ២‑ឈឺទ្រូង និងក្អករ៉ាំរ៉ៃ អាចជាសញ្ញានៃជំងឺមហារីកគ្រាប់ឈាម និងសួត។ ៣‑ក្តៅសាច់ជាប្រចាំ និងមានមេរោគផ្សិតលើរាងកាយ អាចជាសញ្ញានៃជំងឺមហារីកគ្រាប់ឈាម។ ៤‑ពិបាកក្នុងការញ៉ាំអាហារ ឬលាបអ្វីចូលទៅក្នុងមាត់ អាចជាសញ្ញានៃជំងឺមហារីកបំពង ក។ ៥‑មានកូនកណ្តុរនៅលើក្រលៀន ក្លៀក និង ក អាចជាសញ្ញានៃជំងឺមហារីកលើផ្នែកណាមួយក្នុងរាងកាយ។ ៦‑មានបញ្ហារលាក និងហូរឈាមចេញពីក្នុងងរាងកាយជាប្រចាំ អាចជាសញ្ញានៃជំងឺមហារីកគ្រាប់ឈាម។ ៧‑អស់កម្លាំងជាប្រចាំទោះខំញ៉ាំច្រើនយ៉ាងណាក៏ដោយ អាចជាសញ្ញានៃជំងឺមហារីកណាផ្នែកុំណាមួយក្នុងរាងកាយ។ ៨‑ឈឺពោះផ្នែកខាងក្រោមជាប្រចាំ អាចជាសញ្ញានៃជំងឺមហារីកក្រពេញអូវែ។ ៩‑ហើមពេញរាងកាយ និងពោះផ្នែកខាងក្រោមចាប់ផ្តើមរីកធំឡើងៗ...

ស្វែងយល់ពីហេតុផលសំខាន់ៗ ដែលអាចនាំអ្នកទៅរកជំងឺមហារីកសួត

នៅពេលដែលនិយាយអំពីមូលហេតុដែលបង្កឲ្យមានជំងឺមហារីកសួត មូលហេតុចម្បង ដែលអ្នកនឹងឃើញមុនគេប្រាកដជាការជក់បារីជាមិនខាន។ ពិតណាស់ថា ផ្សែងបារីជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនទៀត ដែលបង្កឲ្យមានជំងឺមហារីកសួត តែក្រុមអ្នកជំនាញចង់បង្ហាញឲ្យអ្នកដឹងថា មិនត្រឹមតែអ្នកដែលជក់បារីផ្ទាល់ទើបអាចប្រឈមនឹងជំងឺមហារីកសួតនោះទេ សូម្បីតែអ្នកជក់បារីដោយប្រយោល (អ្នករស់នៅក្បែរនិងទទួលផ្សេងបារីពីអ្នកជក់ដោយផ្ទាល់) ក៏អាចប្រឈមនឹងការកើតមានជំងឺមហារីកសួតផងដែរ។ បើយោងតាមការស្រាវជ្រាវបានរកឃើញថា អ្នកដែលរស់នៅក្នុងតំបន់ដែលពោះពេញដោយផ្សេងបារី ឬអ្នកជក់បារីដោយប្រយោលនេះអាចប្រឈមទៅនឹងការកើតមានជំងឺមហារីកសួត ២៤% បើធៀបទៅនឹងអ្នកមិនដែលធ្លាប់ស្រូបផ្សែងបារីទាល់តែសោះ។ ហេតុផលមួយទៀតដែលអាចបង្កឲ្យអ្នកកើតជំងឺមហារីកសួតដែរនោះ គឺកត្តាដំណរពូជ ឬការចម្លងពីសមាជិកគ្រួសារណាមួយ ដែលធ្លាប់មានជំងឺនេះពីមុនមក។ មួយវិញទៀត គឺការស្រូបយកសារធាតុ Asbestos ដែលមាននៅក្នុងបរិយាកាយនៃតំបន់ដែលលោកអ្ននកំពុងរស់នៅ ឬធ្វើការងារ។ ហេតុផលបន្ទាប់បន្សំផ្សេងទៀតគឺការស្រូបយកឧស្ម័នរ៉ាឌុង...

ការសិក្សបង្ហាញថា អ្នកចូលចិត្តញ៉ាំអាហារហិរអាចមានអាយុវែងជាងអ្នកមិនញ៉ាំហិរសោះ

ការញ៉ាំអាហារ ដែលមានរសជាតិហិរជាចំណូលចិត្តសម្រាប់មនុស្សមួយចំនួន ហើយអ្នកដែលនិយមញ៉ាំហិរតែងតែលើកឡើងថា ភាពហិលនៅក្នុងចំណីរអាហារគឺជារសជាតិដ៏ឆ្ងាញ់មួយដែលមិនអាចខ្វះបាន។ រសជាតិហិរនៅក្នុចំណីអាហារមិនត្រឹមតែធ្វើឲ្យចំណីអាហារកាន់តែឆ្ងាញ់នោះទេ តែវាថែមទាំងផ្ដល់គុណប្រយោជន៍សម្រាប់សុខភាពបានយ៉ាងច្រើនផងដែរ។ ការសិក្សាមួយបានរកឃើញថា អ្នកដែលចូលចិត្តញ៉ាំហិរនឹងអាចមានអាយុវែងជាងអ្នកដែលមិនញ៉ាំហិរទាល់តែសោះ។ ការសិក្សានេះបានធ្វើឡើងដោយក្រុមសាស្ត្រាចារ្យល្បីៗមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Vermont ក្នុងសហរដ្ឋអាមេរិក និងបានសិក្សាទៅលើប្រជាជនអាមេរិកចំនួន ១៦,០០០នាក់ ដែលមានអាយុខ្ពស់បំផុតត្រឹម២៣ឆ្នាំ។ លទ្ធផលនៃការសិក្សានេះបានរបង្ហាញថា អ្នកដែលចូលចិត្តញ៉ាំម្ទេស ឬអាហារដែលមានរសជាតិហិរ ត្រឹមតែ ពីរឬបី ដងក្នុងមួយសប្តាហ៍ អាចគាត់បន្ថយអាត្រាមរណៈភាពបាន ១៣ % ភាគរយបើប្រៀបទៅនឹងអ្នកដែលមិនញ៉ាំម្ទេស ឬអាហារហិរទាល់តែសោះ។ ការកាត់បន្ថយអត្រាមរណៈនោះគឺដោយសារតែ...

ការសិក្សាបង្ហាញថា អ្នកចូលចិត្តថតរូប Selfie អាចជាមនុស្សដែលមានរោគចិត្ត

ពាក្យថា Selfie ត្រូវបានគេចាប់ផ្ដើមប្រើប្រាស់នៅក្នុងឆ្នាំ ២០១៤ ហើយរហូតមកទល់នឹងពេលនេះមនុស្សស្ទើរតែគ្រប់គ្នាបានស្គាល់ និងប្រើប្រាស់ពាក្យនេះ។ មនុស្សជាច្រើនបានញៀននឹងការថតរូប Selfie គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ មានការសិក្សាមួយបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវជនជាតិឥណ្ឌា និងអង់គ្លេសបានរកឃើញថា អ្នកដែលចូលចិត្តថតរូប Selfie អាចជាមនុស្សដែលមានបញ្ហាផ្លូវចិត្ត។ ដើម្បីដឹងថាអ្នកញៀននឹងការថតរូប Selfie កម្រិតណានោះ សូមធ្វើការស្ទង់មតិខាងក្រោមនេះ​​ ដោយអ្នកត្រូវអានប្រយោគទាំង២០ខាងក្រោម ហើយដាក់ពិន្ទុពី ១ ទៅដល់ ៥ ដែលកម្រិតពិន្ទុគឺរាប់ពីកម្រិតនៃការមិនយល់ស្រប...

ល្បិចថ្មីឈរចាំមភ្ជង់ប្លន់ម៉ូតូសិស្សសាលាឆៅៗមានអីកេចមិនរួចមានអីគុក

បង្ក្រាបក្រុមចោរភ្ជង់ប្លន់ម៉ូតូសិស្សសាលាសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ចំណែកម៉ូតូយុវសិស្សរងគ្រោះបានដកហូតមកវិញ ស្រុកអង្គស្នួល៖ ថ្ងៃទី២៨.១២.២០១៧ករណ លួចមានស្ថានទម្ងន់ទោស(ប្រើអាវុធខ្លី)កើតហេតុថ្ងៃទី២៨.១២.២០១៧ វេលាម៉ោង១៤.៣០នាទី ចំណុច ផ្លូវលំ ភូមិរការធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនរងគ្រោះ០១នាក់ឈ្មោះ សាន ណារ៉ាត់ ភេទប្រុស អាយុ ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១០A +នៅភូមិត្រពាំងសុក្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ជនល្មើស០៣នាក់ (ឃាត់ខ្លួន០១នាក់)១.ឈ្មោះ ជិន លាប...

ស្គាល់ខ្លួនស្គាល់គុក….នាងមិនទាន់គ្រប់អាយុកផងមានអីគុក

ស្រុកមុខកំពូល: ថ្ងៃទី២៧.១២.២០១៧ករណី:រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំកើតហេតុថ្ងៃទី២៥.១២.២០១៧វេលាម៉ោង២០.០០នាទីចំណុចដីឡូត៍ចំការស្វាយរបស់ឈ្មោះឧស្មាន អាទាំភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះស.ក.យ ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរឥស្លាម សញ្ជាតិខ្មែរ មុខរបរ សិស្សនៅភូមិជ្រោយមេត្រីលើឃុំឬស្សីជ្រោយស្រុកមុខកំពូលខេត្តកណ្ដាលជនសង្សយ័ឈ្មោះសៀ ស៊ាក់ ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករបូបខ្សាច់(ឃាត់ខ្លួន)នៅភូមិស្រែអំពៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។ សភាពនៃរឿងហេតុ:កន្លងមកជនរងគ្រោះបានស្គាល់ជនសង្ស័យដែលជាកម្មករបូមខ្សាច់នៅភូមិជ្រោយមេត្រីលើឃុំឬស្សីជ្រោយស្រុកមុខកំពូលខេត្តកណ្ដាលតាមរយ:ជនសង្ស័យសុំលេខទូរសព្វ័ជនរងគ្រោះ។ហើយជារៀងរាល់ថ្ងៃជនសង្ស័យតែងតែទូរសព្វ័ទំនាក់ទំនងជាមួយជនរងគ្រោះរហូតដោយជនសង្ស័យបានណាត់អោយជនរងគ្រោះទៅជួបខ្លួននៅមាត់ទន្លេ។លើកទី១:ថ្ងៃទី០៨.១២.២០១៧វេលាម៉ោង២០:០០នាទីជនរងគ្រោះបានទៅជួបជនសង្ស័យរយ:ពេលប្រហែលកន្លះម៉ោងតែមិនបានខ្លួនប្រាណគ្នាទេគ្រាន់តែបានចាប់អោបថើបប៉ុណ្ណោះនៅចំណុចក្បែរទុយោបូមខ្សាច់។លើកទី២:នៅថ្ងៃទីមិនចាំខែ១២.២០១៧ម៉ោងប្រហែល១៩.០០នាទីរំលងប្រហែល១អាទិត្យក្រោយមកជនរងគ្រោះបានទៅជួបជនសង្ស័យនៅមាត់ទន្លេក្នុងពេលនោះជនសង្ស័យបានចាប់អោបថើបជនរងគ្រោះព្រមទាំងស្រាតខោជនរងគ្រោះរួចផ្ដួលជនរងគ្រោះលើដីធ្វើសកម្មភាពដោយយកប្រដាប់ភេទដាក់ចូលប្រដាប់ភេទជនរងគ្រោះរយ:ពេលជាង១០នាទីទើបឈប់រួចបែកគ្នារៀងខ្លួន។លុះដល់ថ្ងៃទី២៥.១២.២០១៧វេលាម៉ោង១៩.០០នាទីជនសង្ស័យបានទូរស័ព្ទអោយជនរងគ្រោះមកជួបខ្លួននៅកន្លែងទុយោទឹកផ្លូវបេតុងទៀតពេលនោះជនរងគ្រោះបានមកជួបហើយជនសង្ស័យបានធ្វើសកម្មភាពចាប់ជនរងគ្រោះអោបស្ទាបថើបប្រហែលពីរនាទីរួចក៏យកប្រដាប់ភេទរបស់ខ្លួនដាក់ចូលប្រដាប់ភេទជនរងគ្រោះប្រហែល២០នាទីទើបឈប់ធ្វើសកម្មភាពនិងបែកគ្នាទៅផ្ទះ។បន្ទាប់មកម៉ោង២០.៣៥នាទីជនរងគ្រោះទៅដល់ផ្ទះស្រាប់តែម្ដាយសួរថា:មកពីណា ជនរងគ្រោះឆ្លើយកុហកម្ដាយថា:មកពីទិញអីញាំនៅខាងត្បូង និយាយរួចម្ដាយជនរងគ្រោះទាញដៃជនរងគ្រោះដើទៅផ្ទះពូ កំរី...

ស្មានតែលុយច្រើនខំទៅឆក់មានអី…ត្រូវគេវ៉ៃលើងទក់សាច់

ស្តីពីករណី ប្រព្រឹត្តអំពើលួចលុយនៅថ្ងៃទី២៥ ធ្នូ ២០១៧ វេលាម៉ោង ២និង៣០នាទី ចំណុចផ្ទះលេខ៤០៤ ផ្លូវលំ ក្រុម១០ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ បង្ករឡើងដោយជនសង្ស័យ ២នាក់ ស៊ីវិល ថ្មើរជើងជនសង្ស័យទី១មានឈ្មោះ និៈ សុខជឿន ហៅអាខ្លាភេទប្រុសអាយុ ២៩ឆ្នាំ មុខរបរមិនពិតស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យទី២មានឈ្មោះ...

កំចេះតែហ៊ានឃើញម៉ូតូថ្មីមិនបាន..ចូលទៅកាច់កយកម៉ូតូបាន ចុះក្រោយម៉ូតូគេមានភ្ជាប់ប្រពន័្ធ GPSមានអីទួកសាច់

ស្រុកកៀនស្វាយ៖ថ្ងៃអាទិត្យ ០៧កើតខែបុស្ស ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧+កិច្ចសហការបង្ក្រាបករណីអំពើលួច(កាច់កម៉ូតូ)កើតហេតុថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង០៩,៣០នាទីនៅចំណុចផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ឆាន ឃ្លុល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិទ្រា ឃ៉ំស្វាយជ្រ៉ំ ស្រុកមេសាង...

គ្រាន់ឃើញហើយទប់ទឹកភ្នែកមិនបាន…….

ករណី: គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង ម៉ូតូបណ្ដាលអោយស្លាប់០៤នាក់ប្រុស០២នាក់នៅនឹងកន្លែងកើតហេតុ ករណីនេះបណ្ដាលអោយខូចខាតម៉ូតូ០១គ្រឿង និងរថយន្ត០១ គ្រឿងបន្តិចបន្តួច កេីតហេតុថ្ងៃទីអាទិត្យ ០៧កើត ខែបុស្ស ឆ្នាំរកា នព្វស័កព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៦.៣០នាទីចំណុចភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ៤១ គីឡូម៉ែត្រ ០១.០២ ។ សភាពនៃរឿងហេតុ:...

Follow us

0FansLike
29,100SubscribersSubscribe

Latest news