កំពង់ចាម:កាលពីរសៀលថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង
១៣.៣០នាទី មានករណី(ធ្វើអត្តឃាតមិនសំរេច) លោតទឹកពីលើស្ពានគីហ្សូណា ស្ថិតនៅក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម បង្កឲ្យមានការភ្ញាក់ផ្អើល យុវជនដែលលោតទឹកមានឈ្មោះ ឃុន លីឡាយ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានធ្វើសកម្មភាព លោតពីលើស្ពានចំណុចចន្លោះបង្កោលទី១៨និងទី១៩ តែត្រូវបានទូកនេសាទក្បែរនោះរួមនិងកម្លាំងនៃអធិការនគរបាលក្រុងកំពង់ចាមសហការជាមួយ
ប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់និងកងអត្តរាគមន៍ខេត្តបានជួយសង្គ្រោះទាន់ពេលវេលាហើយសមត្ថកិច្ចក៏បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបន្តទៀត មូលហេតុទំនាស់ផ្ទៃក្នុងគ្រួសារ៕

អត្ថបទ: ការិយាល័យផ្សព្វផ្សាយអបរំ
រូបភាព: អធិការដ្ឋាននគរបាលក្រុងកំពង់ចាម​

LEAVE A REPLY

Please enter your comment!
Please enter your name here