ករណី: គ្រោះថ្នាក់ចរាចរណ៍ ផ្លូវ គោករវាង រថយន្តនិងម៉ូតូបណ្តាលអោយរបួសធ្ងន់ ០១នាក់ ភេទស្រី របួសស្រាល១នាក់ ភេទស្រី ម៉ូតូខូចស្រាល ១ គ្រឿង រថយន្តខូចស្រាល០១រឿង កើតហេតុនៅៃថ្ងពុធ ៣កើត ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ២០.១២.២០១៧ វេលាម៉ោង ៩:៣០នាទីមានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយករណីកើតឡើងនៅ់លើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៤២-៤៣ចំណុច ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្ត កណ្តាល។

ករណីនេះកើតឡើងរវាងរថយន្តម៉ាកSSANG YONG ISTANA ពណ៌ទឹកប្រាក់ប្រភេទដឹកនាក់ដំណើរធុនតូច ពាក់ផ្លាកលេខ ភ្នំពេញ 2AP- 6431 បើកបរដោយឈ្មោះផា ភាស់ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅ ភូមិដូមា ឃុំស្តៅកោង ស្រុកបាភ្នំខេត្តព្រៃវែង ដែលបើកមាន ទិសដៅពីអ្នកលឿងទៅភ្នំពេញ ដោយដឹកអ្នកដំណើរចំនួន១២នាក់។ ពេលមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ូតូម៉ាក HONDA SCOOPY-I 110 ពណ៌ស ប្រភេទ ស្រី ពាក់ផ្លាកលេខកណ្តាល 1W- 0914បើកបរដោយឈ្មោះឡន ឌី ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានអ្នករួមដំណើរម្នាក់ ឈ្មោះវ៉ន ជីវ៉ា ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកត្រែង២ ជាមួយគ្នា ដែលបើកមានទិស ដៅស្របគ្នាហើយបត់ឆ្លងកាត់ថ្នល់មកខាងឆ្វេង បណ្តាលអោយរបួសធ្ងន់ឈ្មោះឡន ឌី របួសស្រាល ឈ្មោះវ៉ន ជីវ៉ា បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យជោរៃភ្នំពេញ។
ចំពោះអ្នកបើកបររថយន្ត ឈ្មោះផា ភាស់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។ ម៉ូតូខូចស្រាល១រឿង រថយន្តខូចស្រាល១គ្រឿង យកមករក្សាទុកជា ភស្តុុតាងនៅអធិការដ្ឋាននគរបាលស្រុក កៀនស្វាយ។តាមការសន្និដ្ឋានអ្នកបើកបរម៉ូតូឈ្មោះ ឡន ឌី ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នមិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុន ពេលបើកឆ្លងកាត់ថ្នល់។ ចំណែកអ្នកបើករថយន្តឈ្មោះ ផា ភាស់ ធ្វេសប្រហែស មិនបានពិនិត្យស្ថានភាពផ្លូវខាងមុខមានឧបសគ្គ។

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here