ករណី: គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង ម៉ូតូបណ្ដាលអោយស្លាប់០៤នាក់ប្រុស០២នាក់នៅនឹងកន្លែងកើតហេតុ ករណីនេះបណ្ដាលអោយខូចខាតម៉ូតូ០១គ្រឿង និងរថយន្ត០១ គ្រឿងបន្តិចបន្តួច កេីតហេតុថ្ងៃទីអាទិត្យ ០៧កើត ខែបុស្ស ឆ្នាំរកា នព្វស័កព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៦.៣០នាទីចំណុចភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ៤១ គីឡូម៉ែត្រ ០១.០២ ។

សភាពនៃរឿងហេតុ: នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត០១គ្រឿង នីសសាន់ប្រភេទបែន ពណ៌ខៀវពាក់ផ្លាកលេខ ភ្នំពេញ៣A ២៧៧៧ បើកបរដោយឈ្មោះ សេង ចាន់ឌឿន ភេទប្រុស អាយុ ២៣ មុខរបរ តៃកុងឡាន ទីលំនៅភូមិព្រពាំងស្យា ឃុំ ស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ់ ដែលបើកពីទិសខាងជើងទៅទិសខាងត្បូង (ថ្នល់ទទឹងទៅកំពង់ត្រាំ )លុះដល់ចំណុចកើតហេតុ ខាងលើ បានបុកម៉ូតូមួយគ្រឿង ហុងដា ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CW-4614 បើកបរដោយឈ្មោះម៉ន ជីមី ភេទប្រុស អាយុ២៦ឆ្នាំមុខរប កម្មករ( ពាក់មួកសុវត្តិភាព )បានឌុប ប្រពន្ធ កូន នឹងក្មួយ ទី១ ឈ្មោះ ហៀង គឹមសាន ភេទស្រី អាយុ២៤ឆ្នាំ មុខរបកម្មករ ត្រូវជាប្រពន្ធ( ពាក់មួកសុវត្តិភាព ) ទី២ ឈ្មោះ ម៉ន សម្បត្តិ អាយុ០២ឆ្នាំ ត្រូវជាកូន ក្នុងបន្ទុកទី៣ ឈ្មោះ ខេម ស្រីម៉ី អាយុ ០៩ឆ្នាំ ត្រូវជាក្មួុយ( ពាក់មួកសុវត្តិភាព )អ្នកទាំងបួន មានទីលំនៅភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល(ម៉ូតូមានកញ្ចក់)បើកពីទិសខាងត្បូងទៅទិសខាងជើង (កំពង់ត្រាំទៅថ្នល់ទទឹង)ក្នុងទិសដៅបញ្រ្ចាសទិសគ្នា ។ចំពោះអ្នកបើកបរកំលាំងជំនាញបានឃាត់ខ្លួន យកមក អធិការដ្ឋាន និងធ្វើតេស្តទឹកនោម ជាលទ្ធផល ពុំមាន សារធាតុញឿនក្នុងខ្លួននោះទេ សេក្តីសន្ឋិដ្ធាន ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តមិនប្រកាន់ស្ដាំ និងអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿនវ៉ាជែងក្នុងស្ថានភាព គ្រោះថ្នាក់ ។ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ក្រោយ ពេលកើតហេតុជំនាញបានប្រមូលមធ្យោបាយដែលពាក់ពន្ធ័មករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿតាមនិតិវិធីច្បាប់ ។

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here