ស្តីពីករណី ប្រព្រឹត្តអំពើលួចលុយនៅថ្ងៃទី២៥ ធ្នូ ២០១៧ វេលាម៉ោង ២និង៣០នាទី ចំណុចផ្ទះលេខ៤០៤ ផ្លូវលំ ក្រុម១០ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
បង្ករឡើងដោយជនសង្ស័យ ២នាក់ ស៊ីវិល ថ្មើរជើងជនសង្ស័យទី១មានឈ្មោះ និៈ សុខជឿន ហៅអាខ្លាភេទប្រុសអាយុ ២៩ឆ្នាំ មុខរបរមិនពិតស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទី២មានឈ្មោះ សៀង ហៃ ភេទប្រុសអាយុ២២ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។(ឃាត់ខ្លួននៅថ្ងៃទី ២៦ ធ្នូ ២០១៧ វេលាម៉ោង៦និង០០នាទី)

ជនរងគ្រោះឈ្មោះ ជួប វាសនា ភេទប្រុសអាយុ៤១មុខរបរយោធា មានទីលំនៅ ភូមិព្រៃទា ១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។សម្ភារៈបាត់បង់៖ លុយប្រហែល ២០០០០០៛ បន្សល់ទុក លុយ ៥៨០០០៛ ត្រូវបានប្រគល់អោយជនរងគ្រោះវិញ និងកាបូបខ្មៅតូចមួយ។បច្ចុប្បន្នជនសង្ស័យត្រូវបាន បញ្ចូនទៅកាន់ផ្នែកជំនាញនគរបាលយុត្តិធម៌ ដើម្បីអនុវត្តបន្តតាមនិតិវិធី។

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here