ស្រុកមុខកំពូល: ថ្ងៃទី២៧.១២.២០១៧ករណី:រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំកើតហេតុថ្ងៃទី២៥.១២.២០១៧វេលាម៉ោង២០.០០នាទីចំណុចដីឡូត៍ចំការស្វាយរបស់ឈ្មោះឧស្មាន អាទាំភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះស.ក.យ ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរឥស្លាម សញ្ជាតិខ្មែរ មុខរបរ សិស្សនៅភូមិជ្រោយមេត្រីលើឃុំឬស្សីជ្រោយស្រុកមុខកំពូលខេត្តកណ្ដាលជនសង្សយ័ឈ្មោះសៀ ស៊ាក់ ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករបូបខ្សាច់(ឃាត់ខ្លួន)នៅភូមិស្រែអំពៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។

សភាពនៃរឿងហេតុ:កន្លងមកជនរងគ្រោះបានស្គាល់ជនសង្ស័យដែលជាកម្មករបូមខ្សាច់នៅភូមិជ្រោយមេត្រីលើឃុំឬស្សីជ្រោយស្រុកមុខកំពូលខេត្តកណ្ដាលតាមរយ:ជនសង្ស័យសុំលេខទូរសព្វ័ជនរងគ្រោះ។ហើយជារៀងរាល់ថ្ងៃជនសង្ស័យតែងតែទូរសព្វ័ទំនាក់ទំនងជាមួយជនរងគ្រោះរហូតដោយជនសង្ស័យបានណាត់អោយជនរងគ្រោះទៅជួបខ្លួននៅមាត់ទន្លេ។លើកទី១:ថ្ងៃទី០៨.១២.២០១៧វេលាម៉ោង២០:០០នាទីជនរងគ្រោះបានទៅជួបជនសង្ស័យរយ:ពេលប្រហែលកន្លះម៉ោងតែមិនបានខ្លួនប្រាណគ្នាទេគ្រាន់តែបានចាប់អោបថើបប៉ុណ្ណោះនៅចំណុចក្បែរទុយោបូមខ្សាច់។លើកទី២:នៅថ្ងៃទីមិនចាំខែ១២.២០១៧ម៉ោងប្រហែល១៩.០០នាទីរំលងប្រហែល១អាទិត្យក្រោយមកជនរងគ្រោះបានទៅជួបជនសង្ស័យនៅមាត់ទន្លេក្នុងពេលនោះជនសង្ស័យបានចាប់អោបថើបជនរងគ្រោះព្រមទាំងស្រាតខោជនរងគ្រោះរួចផ្ដួលជនរងគ្រោះលើដីធ្វើសកម្មភាពដោយយកប្រដាប់ភេទដាក់ចូលប្រដាប់ភេទជនរងគ្រោះរយ:ពេលជាង១០នាទីទើបឈប់រួចបែកគ្នារៀងខ្លួន។លុះដល់ថ្ងៃទី២៥.១២.២០១៧វេលាម៉ោង១៩.០០នាទីជនសង្ស័យបានទូរស័ព្ទអោយជនរងគ្រោះមកជួបខ្លួននៅកន្លែងទុយោទឹកផ្លូវបេតុងទៀតពេលនោះជនរងគ្រោះបានមកជួបហើយជនសង្ស័យបានធ្វើសកម្មភាពចាប់ជនរងគ្រោះអោបស្ទាបថើបប្រហែលពីរនាទីរួចក៏យកប្រដាប់ភេទរបស់ខ្លួនដាក់ចូលប្រដាប់ភេទជនរងគ្រោះប្រហែល២០នាទីទើបឈប់ធ្វើសកម្មភាពនិងបែកគ្នាទៅផ្ទះ។បន្ទាប់មកម៉ោង២០.៣៥នាទីជនរងគ្រោះទៅដល់ផ្ទះស្រាប់តែម្ដាយសួរថា:មកពីណា ជនរងគ្រោះឆ្លើយកុហកម្ដាយថា:មកពីទិញអីញាំនៅខាងត្បូង និយាយរួចម្ដាយជនរងគ្រោះទាញដៃជនរងគ្រោះដើទៅផ្ទះពូ កំរី រួចនាំដើរទៅមាត់ទន្លេកន្លែងរោងរបស់ជនសង្ស័យស្នាក់នៅ(សង្សារបស់ជនរងគ្រោះ)
ក្រោយពីទទួលព៌តមានតាមទូរសព្វ័ពីលោកស្រីកូបទីយ៉ុមអនុប្រធានភូមិជ្រោយមេត្រីលើនៅម៉ោង២១.៣៩នាទីរួចមកសមត្ថកិច្ចប៉ុស្តិឬស្សីជ្រោយបានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិកាដ្ឋាននគរបាលស្រុកមុខកំពូលបន្តចាត់ការតាមនីតិវិធី។

ប្រភព៖Eav Chamroeun

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here