ក្រុងព្រះសីហនុ-រថយន្ត​ធុន​ធំ​5គ្រឿង បុក​គ្នា​នៅ​កែង​រ៉ា​ក្រុង​ព្រះសីហនុ​ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្សរងគ្រោះ​ថ្នាក់​ឡើយ​។ តាមព័ត៌មាន​ប្រចាំថ្ងៃ​របស់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹងថា៖ នៅ​វេលាម៉ោង5:30 នាទី​ព្រឹក​ ថ្ងៃទី​2​ ខែ​ធ្នូ​ ឆ្នាំ​2017​ នេះ​ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង​ រថយន្ត​ធុន​ធំ​ ចំនួន​5គ្រឿង​ បាន​បុក​គ្នា​ជា​បន្ត​បន្ទាប់​ នៅ​លើផ្លូវ​វិថី​ផែ​ ត្រង់ចំណុច​ កែង​រ៉ា​ ស្ថិតនៅ​ក្នុង​ភូមិ​3​ សង្កាត់​លេខ​3​ ក្រុង​/ខេត្ត​ព្រះសីហនុ​។ ក្នុង​នោះមាន៖ រថយន្ត​សណ្ដោង​រឺម៉ក​ស៊ី​ទែន​ ស៊ីម៉ងត៍​ និង​ រថយន្ត​ដឹកកុងតឺន័រ​ចំនួន​ 4គ្រឿង​។ ករណី​គ្រោះថ្នាក់​ខាង​លើ​ មិន​បណ្ដាល​ឲ្យ​មាន​អ្នក​រងរបួស​ទេ​ ខូចខាត​រថយន្ត​ចំនួន​5គ្រឿង​។ រថយន្ត​ចំនួន​5គ្រឿង​ សមត្ថកិច្ច​កំពុង​ចាត់ចែង​ស្ទូច​យកចេញ​ពី​កន្លែង​កើត​ហេតុ​ ដើម្បី​សម្រួលការ​ កកស្ទះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here