រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ដ៏រន្ធត់មួយ ដោយរថយន្តក្រឡុកស៊ីម៉ងត៍បានបុកទំលុះចូលផ្ទះប្រជាពលរដ្ឋលក់ភេសជ្ជៈយីហោ “ហ៊ាន សុខកុយ” ស្ថិតនៅតាម​បណ្តោយ​ផ្លូវ៣៧១ សង្កាត់​បឹងទំពុន២ ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 5A-0851 របស់ក្រុមហ៊ុន TPI ត្រូវចេញទៅចាក់បេតុងឲ្យគេ តែដោយសារ​តៃកុង​រថយន្ត​គាត់​បាន​ឈប់​ដោយ​មិន​ព្រល​ត់​ម៉ាស៊ីន​រួច​គាត់​ចុះទៅ​យ​កបុង​ក៏ត្រូវ​រថយន្ត​រអិល​ក​ង់​ទៅមុខ ឆ្លងផ្លូវ​ទៅបុក​ចូល​ផ្ទះ​អ្នកលក់​ភេ​ស​ជ្ជះ​យីហោ ហ៊ាន សុខ​កុយ នេះ​តែម្តង តែ​មិន​បណ្តាលអោយ​រងរបួស​មនុស្ស​ទេ​គ្រាន់តែ​មានការ​ខូចខាត​យ៉ាប​ខាងមុខផ្ទះ​និង​ភេ​ស​ជ្ជះ​តែប៉ុណ្ណោះ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​បាន​ចុះមក​ដល់​ក៏​ទុកអោយ​ភាគី​ទាំងសងខាង​ធ្វើការ​ស​ម្រ​សម្រួល​គ្នា​តែដោយសារ​ភាគី​ទាំងសងខាង​ធ្វើការ​សម្រប​ស​ម្រួ​ស​គ្នា​មិនត្រូវ​សមត្ថកិច្ច​សំរេចចិត្ត​យក​រថយន្ត​បង្ក​ទៅ​ថែរក្សា​ទុក​នៅ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ក៏ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​សូម​យក​ស៊ីម៉ង់​ដែល​លាយ​រួច​នៅលើ​រថយន្ត​បង្ក​ចេញពី​រថយន្ត​សិន ទើប​អោយ​សមត្ថកិច្ច​យើង​យក​រថយន្ត​ទៅ​ថែ​រក្សាទុក​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​គឺ​មិនមែន​សមត្ថកិច្ច​លោក​ដោះលែង​រថយន្ត​បង្ក​អោយ​រួចខ្លួន​នោះទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here