រាជធានីភ្នំពេញ,ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង០២ និង០០នាទីរំលងអាធ្រាត កម្លាំងផ្នែកនគរបាលយុត្តិធម៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាបន្តបន្ទាប់ដែលមានឈ្មោះ ៖
១-ឈ្មោះ ចន រី ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដឹកសាច់គោ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ឬស្សី២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
២-ឈ្មោះ សោម ចាន់មុន្នី ហៅ ប៊ុននី ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ បុរីកម្មករ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
៣-ឈ្មោះ លី ប៊ុនលីម ហៅ ប៉េះ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
ពីបទលួច មានស្ថានទម្ងន់ទោស (ឆក់យកកាបូបស្ពាយ) កាលពីថ្ងៃទី០៥-១២-២០១៧ វេលាម៉ោង០០ម៉១០នាទីរំលងអាធ្រាត្រ នៅចំណុចមុខធនាគារអេស៊ីលីដា ផ្លូវមុន្នីរ៉េត ក្រុមទី០១ ភូមិ ទ្រា៣ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ នាង លាងឆេង ភេទ ស្រី អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់ភោជនីយដ្ឋាន ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ថ្មគោល សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។


វត្ថុតាងចាប់យកបាន ៖ កាបូបស្ពាយពណ៍ខ្មៅចំនួន០១ខាងក្នុងមានសម្ភារៈ ៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូនសិចអេសផ្លើស, លុយខ្មែរ ១២០០០០រៀល,លុយដុល្លារ ៧០ ដុល្លារ (ជារបស់ជនរងគ្រោះ) និង ម៉ូតូចំនួន ០២ គ្រឿង ៖ ម៉ាកលែត ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BY 5683 និង ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេរី២០១៧ គ្មានស្លាកលេខ (ជារបស់ជនសង្ស័យ) ។ បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់(ដូចខាងលើ) កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បី កសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ៕
ប្រភព៖facebookស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

LEAVE A REPLY

Please enter your comment!
Please enter your name here