យោងតាមគេហទំព័រ Ad Age ក្រុមហ៊ុន Facebook នឹងចាប់ផ្ដើមបន្ថែមរបៀបនៃការផ្សព្វផ្សាយពានិជ្ជកម្មថ្មីមួយទៀតនៅលើបណ្ដាញសង្គមខ្លួន នោះគឺនៅលើវីដេអូតែម្ដង។ កាលដែលក្រុមហ៊ុនសម្រេចធ្វើបែបនេះ ក៏ដោយសារការរីកចម្រើន និងការវិវត្តន៍នៃប្រព័ន្ធផ្សព្វផ្សាយពានិជ្ជកម្ម ក៏ដូចជាបង្កើនប្រាក់ចំណូលខ្លួនផងដែរ។

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Facebook មានគម្រោងក្នុងការធ្វើតេស្តសាកល្បងលើការផ្សព្វផ្សាយពានិជ្ជកម្មថ្មីនេះហើយ ពោលគឺតាមរយៈការចាប់ផ្ដើមផ្ទាំងថ្មីដែលមានឈ្មោះថា “Watch”។ ចំណែកឯវីដេអូពានិជ្ជកម្ម នឹងលេចឡើងនាដើម រឺកណ្ដាលវីដេអូតែម្ដង។ យ៉ាងណាមិញ មុខងារនេះមានភាពស្រដៀងគ្នាទៅនឹងសេវាកម្ម Hulu របស់ក្រុមហ៊ុន Youtube ដែរ។
គួរបញ្ជាក់ផងដែរថា សម្រាប់ផ្ទាំង Watch ថ្មីរបស់ក្រុមហ៊ុន Facebook នេះត្រូវបានគេរំពឹងថានឹងរកចំណូលបានប្រមាណជា 565លានដុល្លារសម្រាប់ឆ្នាំ2018 ខាងមុខនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here