កំពង់ស្ពឺ ៖នារី​វ័យក្មេង​ម្នាក់​តូចចិត្ត​និង​សង្សា​ក្បត់ចិត្ត ហើយ​ត្រូវ​ឪពុកម្តាយ​ស្តីបន្ទោស​រឿង​ទុំ​មុន​ស្រគៀល​សម្រេចចិត្ត​ចងក សម្លាប់ខ្លួន​នៅ​ចំណុច​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល៣០០ម៉ែត្រ​ស្ថិត​ក្នុងភូមិ​ថ្មី​ឃុំ​តា​សាល​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី១៧ខែ​កុ​ម្ភះ​ឆ្នាំ២០១៨។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​អត្តឃាត​ជន​ឈ្មោះ​ឡេង.ឈន​ភេទ​ស្រី​អាយុ១៧ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ។ តាម​សម្តី​ឪពុកម្តាយ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ពួកគាត់​បាន​ស្តាប់លឺ​កូន​និយាយ​ទូរ​សព្ទ័​ជាមួយ​សង្សារ​ដោយ​សុំ​លុយ​ពី​សង្សារ១០ម៉ឺន​ដើម្បី​យក​កូន​ចេញ។

ប្រភព​ដដែល​បន្តថា ដោយ​សុំ​លុយ​គេ​មិនបាន​ហើយ​គាត់​បាន​បន្ទោស​បន្តិចបន្តួច​នាង​ក៏​ចេញពីផ្ទះ​បាត់​រហូត​លុះដល់​វេលា​ពួកគាត់​រក​ក៏​ប្រទះឃើញ​កូន​ចងក​សម្លាប់​ដោយ​យក​ក្រមា​ពណ៌​ក្រហម​ចង​ជាប់​និង​ដើម​កំប៉េះ​កម្ពស់៣ម៉ែត្រ​ពី​ដី​ស្លាប់​បាត់ទៅហើយ រួច​គាត់​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​មក​ពិនិត្យ។ ក្រោយពី​ពិនិត្យ​រួច​និង​ទទួលស្គាល់​ពី​ក្រុមគ្រួសារ​ថា​សព​នារី​ខាងលើ​ពិតជា​ធ្វើអត្តឃាត​ខ្លួនឯង​ប្រាកដ​មែន​និង​បានប្រគល់ សព​ទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី។

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here