ស្រុកកៀនស្វាយ: ថ្ងៃអាទិត្យ ១១រោជ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ១១.០២.២០១៨ម្សិលមិញនេះមាន ករណី:គ្រោះថ្នាក់ចរាចរណ៍ ផ្លូវ គោករវាង ម៉ូតូនិងរថយន្តបណ្តាលអោយរបួសធ្ងន់ ០១ នាក់ ភេទប្រុស និងបណ្តាលឲ្យម៉ូតូខូចធ្ងន់១ គ្រឿង ចំពោះរថយន្តខូចស្រាល១គ្រឿង កើតហេតុនៅៃថ្ងអាទិត្យ ១១រោជ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ១១.០២.២០១៨វេលាម៉ោង ១៧:២០នាទីមានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយករណីកើតឡើងនៅ់លើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ២២-២៣ចំណុច ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។ករណីនេះកើតឡើងរវាងម៉ូតូម៉ាកHONDA WAVE RSX 110 ពណ៌ក្រហមចាស់ ប្រភេទស្រី ពាក់ផ្លាក លេខ ព្រៃវែង 1G-9654 បើកបរដោយឈ្មោះឃុត សារុន ភេទប្រុស អាយុ២៨ ឆ្នាំ មានទីលំនៅ ភូមិត្រពាំតាអី ឃុំព្រែកអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលបើកមាន ទិសដៅពីភ្នំពេញ ទៅអ្នកលឿង តាមផ្លូវជាតិ លេខ១ ។ ពេលមកដល់ចំណុកើតហេតុខាងលើ បានបើកជែងរថយន្ត ដែលបើកមានទិសដៅស្របគ្នា ហើយទៅបុកជាមួយរថយន្តម៉ាក HYUNDAI ពណ៌ស ប្រភេទដឹកទំនិញធុនតូច ពាក់ផ្លាក ក-8616 ភព3 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបើកមានទិស ដៅផ្ទុយគ្នា បណ្តាលអោយ រងរបួសធ្ងន់ អ្នកបើកបរឈ្មោះឃុត សារុន បញ្ជូនទៅព្យាបាល នៅបន្ទីរពេទ្យកាល់ម៉ែត្រ។
ចំពោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។ ចំណែកម៉ូតូខូចធ្ងន់ ១គ្រឿង រថយន្តខូចស្រាល១គ្រឿង យកមករក្សាទុកជា ភស្តុុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។តាមការសន្និដ្ឋានៈ-អ្នកបើកបរម៉ូតូឈ្មោះឃុត សារុន ធ្វែសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់។

រូបភាព

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here