ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កម្លាំងជំនាញរបស់ការិយា ល័យបានស្រាវជ្រាវ ឃាត់ខ្លួនសង្ស័យចំនួន ០២ នាក់ ដែលបានធ្វើសកម្មភាព លួចរថយន្ត ចំនួន ០៣ ករណី ៖
ករណីទី ១- អំពើលួច (រថយន្តមួយគ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស សេរីឆ្នាំ២០០៥ លេខតួ ៦៥០១១៩៨៧៤ លេខម៉ាស៊ីន ១៧៤១៤៥៩ ពាក់ស្លាកលេខភ្នំពេញ២AP-៧៤៨២) កាលពីថ្ងៃទី ១៤-០២-២០១៨វេលាម៉ោងប្រហែល ០៣.០០ នាទីទៀបភ្លឺ នៅចំណុច មុខផ្ទះលេខ៧ ផ្លូវ៥១៤ ក្រុម៥២ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
-ជនរងគ្រោះ
-ឈ្មោះ អ៊ឹង វេង ភេទប្រុស អាយុ ៧២ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ៧ ផ្លូវ៥១៤ ក្រុម៥២ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ករណីទី ២- អំពើលួច (រថយន្តមួយគ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស សេរីឆ្នាំ២០០៥ លេខតួ ៤៥០១២៩០៩២ លេខម៉ាស៊ីន ១៨៨៧៩១៣ ពាក់ស្លាកលេខភ្នំពេញ២AL-៦៤០៩ ) កាលពីថ្ងៃទី ០៩-០២-២០១៨ វេលាម៉ោងប្រហែល ០៣.០០ នាទីទៀបភ្លឺ នៅចំណុច មុខផ្ទះលេខ១៥M ផ្លូវបេតុង ក្រុម២ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
-ជនរងគ្រោះ
ឈ្មោះ ម៉ី ចរិយា ភេទប្រុស អាយុ ៤៩ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ ១៥M ផ្លូវបេតុង ក្រុម២ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ នគរបាល
ករណីទី ៣- អំពើលួច (រថយន្តមួយគ្រឿងម៉ាក TOYOTA CAMRY ពណ៌ទឹកមាស សេរីឆ្នាំ២០០២ លេខតួ ០០១០៤៦ លេខម៉ាស៊ីន ០៣៩១៤៥៩ ពាក់ស្លាកលេខភ្នំពេញ២AB-៩៩២៣ ) កាលពីថ្ងៃទី ២៣-០១-២០១៨ វេលាម៉ោងប្រហែល ០០.៤៨ នាទី នៅចំណុច មុខផ្ទះលេខ១០បូរីពិភពថ្មី ផ្លូវលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
-ជនរងគ្រោះ
-ឈ្មោះ យូ ហេងណារ៉ុង ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះផ្ទះលេខ១០បូរីពិភពថ្មី ផ្លូវលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ លក់ទូរសព្ទ័ ។
ជនសង្ស័យឃាត់ខ្លួនបាន
១-ឈ្មោះ សៅ វាសនា ហៅ ស្នា ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅផ្ទះជួលមិនចាំលេខ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
-ឃាត់ខ្លួនថ្ងៃទី ០៧-០៣-២០១៨ វេលាម៉ោង ១៧,៥០នាទី កម្លាំងការិយាល័យ សហការណ៍ជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួននៅចំណុចសួនកុមារមុខសាលាខេត្តកំពង់ឆ្នាំ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
២-ឈ្មោះ វង់ សារ៉ាវុធ ហៅ ម៉ាប់ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ បើករថយន្តដឹកដី
-ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកាត់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
-ឃាត់ខ្លួនថ្ងៃទី០៩-០៣-២០១៨ វេលាម៉ោង១៣,០០នាទី កម្លាំងការិយាល័យ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ឃាត់ខ្លួននៅចំណុផ្ទះគ្មានលេខ ផ្លូវលំ ភូមិ កាត់ភ្លុក សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ភស្តុតាងចាប់យក
-រថយន្តមួយគ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស សេរីឆ្នាំ២០០៥ លេខតួ ៦៥០១១៩៨៧៤ លេខម៉ាស៊ីន ១៧៤១៤៥៩ ពាក់ស្លាកលេខភ្នំពេញ២AP-៧៤៨២ ជារបស់ជនរងគ្រោះឈ្មោះ អ៊ឹង វេង ភេទប្រុស អាយុ ៧២ ឆ្នាំ ជនជាតិ ខ្មែរ
វត្ថុតាងចាប់យក
– ខ្សែគ្រឿងភ្លើងរថយន្ត,-រូបថត,-ឯកសារទិញ-លក់រថយន្ត,-សោសម្រាប់ដោះគ្រឿងបន្លាស់រថយន្ត, -សោរាងអក្ស T កន្ទុយអន្ទុង ចំនួន ០៥ ដើម, -ដង្កាប់ ចំនួន ០៤ ,-ទួណឺវីស ចំនួន ០២-ញញួរ ចំនួន ០១,-សោខ្សៀ ចំនួន ០៣, -បំពង់ទីប ចំនួន០៣, -សោចិញ្ចៀន ចំនួន ១២ គ្រាប់, -ដែកស្រួចកន្ទុយអន្ទុង ចំនួន ០១, -ប្រាក់ដុល្លារចំនួន ១៤,៧០០ដុល្លារអាមេរិក (មួយម៉ឺនបួនពាន់ប្រាំពីររយដុល្លារអាមេរិក) ,ម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីពណ៌ក្រហម លេខតួ ៥០៤៥៦៥៤ លេខម៉ាស៊ីន ០០៤៥៦៥៤ ពាក់ស្លាកលេខ ភ្នំពេញ១GJ-៨៤៩៦ និង -រថយន្ត មួយគ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស សេរីឆ្នាំ២០០៣ លេខតួ JTEDP ២១A ៩៤០០១៥៦៩៤ ពាក់ស្លាកលេខ ភ្នំពេញ ២AK ៦៨០៨ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ខាងលេីបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រូបភាព
រូបភាព
រូបភាព
រូបភាព